Chelsea រួចរាល់ក្នុងការប្រជែង Liverpool ទិញយកកីឡាកររូបនេះ សម្រាប់ទីផ្សារខែមករា

//s4.kh1.co/60/608e0b78cb8382b650646d84697f5e156d3f438c.jpg
កីទ្បា

 ២៦-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

អង់គ្លេស៖ Chelsea ចង់ប្រជែង Liverpool ក្នុងការនាំយកយុវជនរបស់ក្លិប Exeter City កីឡាករ Ben Chrisene នៅពេលដែលផុតបម្រាមក្នុងការនាំកីឡាករថ្មីចូល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Ben Chrisene
  កីឡាករ Ben Chrisene

យុវជនជម្រើសជាតិអង់គ្លេសរូបនេះបានបង្ហាញខ្លួនឲ្យ Exeter City ក្នុងពាន Carabao Cup ជាមួយ Coventry កាលពីដើមខែនេះ ក្នុងវ័យទើប ១៥ឆ្នាំប៉ុណ្ណោះ។ ហើយពេលនេះអ្នកចាត់ការទូទៅរបស់តោខៀវ លោក Frank Lampard បានអញ្ជើញគេឲ្យមកចូលរួមហ្វឹកហាត់ជាមួយ។

ក្រៅពី Liverpool និង Chelsea ខ្សែបម្រើកើតឆ្នាំ ២០០៤ Ben ក៏ស្ថិតក្នុងការចាប់អារម្មណ៍ចង់បានពីសំណាក់ Bayern Munich និង Southampton ផងដែរ៕  

ប្រភពThe Sun

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T