ផ្ទាំងទស្សនីយភាពដ៏អស្ចារ្យក្រោមប្រធានបទ “ជ្រុងមួយនៃវប្បធម៌” បានត្រលប់មកវិញហើយ ដែលមានឈ្មោះថា “វង់ភ្លេងអារក្ស”

//s6.kh1.co/b7/b764bfa8168ffaa6860c15edbf8f856af69ad427.png
សង្គម

 ២៦-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ដើម្បីចូលរួមចំណែកថែរក្សា និងផ្សព្វផ្សាយវប្បធម៌ខ្មែរទៅលើឆាកអន្តរជាតិ ផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ សូមនាំមកជូននូវផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ គឺការសម្តែងសិល្បៈ "វង់ភ្លេងអារក្ស" នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៥:៣០ល្ងាច តទៅ។ ដែលបើកឲ្យសាធារណៈជនចូលរួមទស្សនាដោយសេរី ដើម្បីចូលរួមចំណែកថែរក្សា និងផ្សព្វផ្សាយវប្បធម៌ខ្មែរទៅកាន់យុវវ័យខ្មែរជំនាន់ក្រោយៗ ងាកមកសិក្សាស្វែងយល់ឲ្យបានច្បាស់ពីវង់ភ្លេងអារក្សនេះ និងការចូលរួមជួយថែរក្សានូវសម្បត្តិវប្បធម៌មួយនេះឲ្យល្អផូរផង់តទៅមុខនៅលើឆាកអន្តរជាតិ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការសម្តែងសិល្បៈ «វង់ភ្លេងអារក្ស»
ការសម្តែងសិល្បៈ «វង់ភ្លេងអារក្ស»

សូមកុំភ្លេចថា ការអភិវឌ្ឍន៍ត្រូវដើរទន្ទឹមនឹងការអភិរក្ស ដោយគេមិនអាចបំភ្លេចចោលជ្រុងមួយណាបានទេ ទាមទារឲ្យកូនខ្មែរទាំងអស់ចូលរួមថែរក្សា និងលើកតម្កើងសិល្បៈវប្បធម៌បុរាណរបស់យើង។ រួមគ្នាថែរក្សា និងលើកតម្កើងសិល្បៈវប្បធម៌ដ៏ចំណាស់មួយនេះ ដោយចែករំលែកព័ត៌មាននេះទៅកាន់គ្រួសារ មិត្តភត្តិរបស់អ្នក និងមនុស្សគ្រប់គ្នាបានដឹង។ ការសម្តែងនេះមិនមានគិតថ្លៃអ្វីទេ សូមកូនខ្មែរគ្រប់រូបអញ្ជើញមកទស្សនាឲ្យបានច្រើនកុះករ! គួរបញ្ជាក់ថាសម្រាប់អ្នកចង់ទស្សនាការសម្តែងនូវទម្រង់វង់ភ្លេងអារក្សនេះ អាចអញ្ជើញមកទស្សនាបានដោយឥតគិតថ្លៃ នៅបរិវេណនៃសាលមហោស្រពផ្សារទេសចរណ៍ The Bazaar ជាន់ទី៤ នៃផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍។ សូមកូនខ្មែរគ្រប់រូបអញ្ជើញមកទស្សនាឲ្យបានច្រើនកុះករ!!

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់លេខទូរស័ព្ទ៖ ០៩៨ ៩៩៨ ១០១ ៕
Facebook:
SORYACenterPoint

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T