បូលីពៅ ច្រៀងCover បទរបស់ នាយចឺម ពីរោះសម្លេងសឹងច្រឡំ នឹងម្ចាស់ដើម! (មានវីដេអូ)

//s6.kh1.co/5c/5c0d939f7193698e14163df57f177a2438ebf247.jpg
តារា & កម្សាន្ដ

 ២៦-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ តារាចម្រៀងប្រុសនាយចឺម បច្ចុប្បន្នកាន់តែមានប្រជាប្រិយភាព ហាក់កាន់តែស្ទុះខ្លាំងឡើងជាលំដាប់ ក្រោយបានផ្លាស់ប្តូរអាជីពពីអ្នកកំប្លែងមកជាតារាចម្រៀងវិញ ដែលបទនីមួយៗរបស់លោកចេញមកមានការគាំទ្រយ៉ាងខ្លាំង ពីអ្នកគាំទ្រនៅក្នុងប្រទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា តារាប្រុសរូបនេះអាចស្រែកច្រៀងយ៉ាងខ្ពស់ គ្រប់បទចម្រៀងទាំងអស់ ធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរដល់លោកគ្រប់គ្នា។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ មានវីដេអូមួយដែលបុរសម្នាក់ ឈ្មោះ បូលីពៅ បានធ្វើការច្រៀងCover បទ«ឈឺយ៉ាងនេះរស់យ៉ាងណា» ជាមួយនឹងការច្រៀងដូចទៅនឹងសម្លេងម្ចាស់ដើមបេះដាក់។

ដោយក្នុងនោះឃើញថា​ លោកបានធ្វើការច្រៀងក្នុងបទនេះ ធ្វើឲ្យអ្នកស្តាប់សឹងតែច្រឡំថាជា នាយចឺម ទៅហើយ ព្រោះការច្រៀងលើកដាក់សម្លេងពិតជាពីរោះដូចគ្នាតែម្តង ខុសបន្តិចត្រង់ការស្រែកឡើងប៉ុណ្ណោះ។

ជាមួយគ្នានេះដែរ ក្រោយពីបានធ្វើការស្តាប់ការបកស្រាយ ចម្រៀងCover របស់លោក បានធ្វើឲ្យអ្នកស្តាបជាច្រើនសរសើរដល់លោកគ្រប់គ្នា ដែលពិតជាពូកែក្នុងការបញ្ចេញសម្លេង ជាពិសេសស្រែកច្រៀងមិនឲ្យចាញ់ម្ចាស់ដើមនោះទេ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖

នាយចឺម
នាយចឺម
នាយចឺម
នាយចឺម
នាយចឺម
នាយចឺម
បូលីពៅ ច្រៀងCover បទនាយចឺម
បូលីពៅ ច្រៀងCover បទនាយចឺម
បូលីពៅ ច្រៀងCover បទនាយចឺម
បូលីពៅ ច្រៀងCover បទនាយចឺម
បទនាយចឺមច្រៀង
បទCover
នាយចឺម
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T