WoW… Pepsi Rewards App ផ្តល់រង្វាន់ កាន់តែភ្ញាក់​ផ្អើលយ៉ាងច្រើនដល់អតិថិជន

//s5.kh1.co/dc/dc8169002992dfdbc88a2b903feb326c646e0982.jpg
សង្គម

 ២៦-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

រាជធានីភ្នំពេញ៖  Pepsi ជាភេសជ្ជៈដែលផ្តល់ភាពសប្បាយរីក​រាយ ដល់អតិថិជន ពិសេសយុវវ័យ បានផ្តល់ការភ្ញាក់ផ្អើល ចំពោះអតិថិជន ដោយការផ្តល់ជូនរង្វាន់ដ៏អស្ចារ្យយ៉ាងច្រើនសន្ធឹកសន្ធាប់មក តាមរយៈកម្មវិធីPepsi Rewards App ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយកាលពីថ្ងៃទី ២៥ ខែសីហានេះ PEPSI បានប្រកាសការជាផ្លូវការនូវការប្រើប្រាស់កម្មវិធី Pepsi Rewards App​ នៅ Day Light Plaza ផ្សារទំនើបអ៊ីអនទី១ និងទទួលបានការគាំទ្រយ៉ាងខ្លាំង  ដោយគ្រាន់តែដាក់ដំណើរការការដោនឡោត តាមរយៈ App Store និង​ Google Play ភ្លាម កម្មវិធីនេះទទួលបានអ្នកដោនឡោតជាងរាប់ម៉ឺននាក់ ដោយសារតែកម្មវិធី Pepsi Rewards Appនេះ គឺជាកម្មវិធី​បែបទាន់សម័យ និងអតិថិជនអាចទទួលបានរង្វាន់យ៉ាងងាយស្រួល និងអត្ថប្រយោជន៍ជាច្រើនទៀត ។

ដោយគ្រាន់តែ អតិថិជន ញ៉ាំភេសជ្ជៈ Pepsi  Pepsi Twist  Mirinda Orange Mirinda Strawberry Mirinda Green Cream និង 7UP រកមើលលេខកូដ១០ខ្ទង់ក្នុងក្រវិលកំប៉ុង ហើយបញ្ចូលទៅក្នុងកម្មវិធី Pepsi Rewards App នោះអតិថិជននឹងឈ្នះបានពិន្ទុជាច្រើន ហើយគ្រប់កំប៉ុងសុទ្ធតែមានពិន្ទុរ និងអតិថិជនអាចយកពិន្ទុទាំងនោះ ប្តូរយកជាសាច់ប្រាក់នៅតាមភ្នាក់ងារWING និង ចាយនៅតាមដៃគូសហការណ៍របស់WING ដែលមានទួទាំងប្រទេស​ជាង ១​ម៉ឺនសាខា។

ក្រៅពីសាច់ប្រាក់អតិថិជន ក៏អាចប្តូរជារង្វាន់ផ្សេងៗដែលមានក្នុង Pepsi Rewards App ។  រឹតតែអស្ចារ្យជាងនេះទៅទៀត គ្រាន់តែដោនឡោត Pepsi Rewards App អតិថិជននឹងអាចចូលការឈ្នះរង្វាន់រង្វាន់រៀងរាល់ខែ​ តាមរយៈការចាប់ឆ្នោត និងប្រកាសលើទំព័រFacebook Pepsi ​។ ដែលរង្វាន់មានដូចជា ម៉ូតូ និងទូរស័ព្ទចែកជូនអតិថិជន Pepsi​។
នៅក្នុងថ្ងៃដដែលនេះដែរ Pepsi ​បានផ្តល់កម្មវិធីរឹតតែ​រំភើប​និងទប់​ចិត្ត​មិនបាន ដោយគ្រាន់តែចូលរួមកម្មបើកដំណើរកម្មវិធី Pepsi Rewards Appនេះសោះក៏មានឈ្នះរង្វាន់ ទូរស័ព្ទដៃ និងរងា្វន់ផ្សេងៗទៀតជាច្រើន។

កម្មវិធី Pepsi Rewards
កម្មវិធី Pepsi Rewards

លោក Michael Jensen នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន​ Cambrew មានប្រសាសន៍ថា៖

យើងពិតជាមានកិត្តិយស និងសប្បាយរីករាយយ៉ាងខ្លាំង នាឱកាសការដាក់សម្ពោធឲ្យដំណើរការ ជាផ្លូវការនូវកម្មវិធី Pepsi Rewards App នាពេលនេះ។ App នេះ ត្រូវបានបង្កើតឡើង ដើម្បីជាការឆ្លើយតបទៅចំពោះអតិថិជន ដែលតែងតែផ្តល់ការគាំទ្រ ចំពោះភេសជ្ជៈ​ Pepsiដោយការផ្តល់ជូននូវភាពសប្បាយរីករាយ ដល់អតិថិជនរបស់យើងតាមរយៈការផ្តល់ជារង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ។ 
និងអរគុណដល់ដៃគូសហការ ដែលមិនអាចខ្វះបានសម្រាប់កម្មវិធីមួយនេះអាចដំណើរទៅបាននាថ្ងៃនេះគឺ ក្រុមហ៊ុន WING និង​ អរគុណសម្រាប់ភាពជឿជាក់ និងការផ្តល់នូវកិច្ចសហប្រតិបត្តិការ របស់​អតិថិជន ជាមួយនឹងក្រុមហ៊ុនភេសជ្ជៈអង្គរ ដ៏យូរអង្វែងមួយនេះ បានធ្វើ​ឱ្យយើងទទួលបាននូវ​ភាព​ជោគជ័យ។


លោក Michael Jensen នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន​ Cambrew 
លោក Michael Jensen នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន​ Cambrew 

នាឱកាសដ៏សែនរីករាយនោះ លោក Manu Rajan នាយកប្រតិបត្តិក្រុមហ៊ុន Wing ក៏បានលើកឡើងដែរថា៖ 

ខ្ញុំពិតជាមានអារម្មណ៍រំភើបរីករាយ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ នៃការដាក់ឲ្យដំណើរការPepsi Rewards​App នាឱកាសនេះ និងអបអរសាទរចំពោះភាពជោគជ័យថ្មីមួយទៀត របស់ក្រុមហ៊ុនភេសជ្ជៈអង្គរដែលតែងតែ  ផ្តល់នូវការតបស្នងចំពោះអតិថិជនរបស់ខ្លួន ដែលបាននឹងកំពុងគាំទ្រ រាល់ផលិតផលរបស់ក្រុមហ៊ុន។ Wingនឹងបន្តការប្តេជ្ញាសហការយ៉ាងល្អជិតស្និទ្ធបំផុត ជាមួយក្រុមហ៊ុនភេសជ្ជៈអង្គរ ក្នុងគោលបំណងបម្រើជូន ក៏ដូចជាបំពេញតម្រូវការ របស់អតិថិជន ​និង ដើម្បីភាពជោគជ័យក្នុង អាជីវកម្មទាំងអស់គ្នា។

លោក Manu Rajan នាយកប្រតិបត្តិក្រុមហ៊ុន Wing
លោក Manu Rajan នាយកប្រតិបត្តិក្រុមហ៊ុន Wing
ពិធីចុះហត្ថលេខា
ពិធីចុះហត្ថលេខា
ពិធីចុះហត្ថលេខា ប្រកបទៅដោយភាពជោគជ័យ
ពិធីចុះហត្ថលេខា ប្រកបទៅដោយភាពជោគជ័យ

នៅចាំអង្កាល់ទៀត ប្រញាប់ឡើង កុំឲ្យឱកាសដ៏វិសេសវិសាលនេះកន្លងហួស! បបួលមិត្តភក្តិ និងបងប្អូនរបស់អ្នកហើយទាញយកកម្ម Pepsi Rewards App ជាមួយនឹងការជាវភេសជ្ជៈកំប៉ុងចំណុះ៣៣០ម.ល របស់ក្រុមហ៊ុនភេសជ្ជៈអង្គរ ភ្លាមៗ ដើម្បីមានឱកាសឈ្នះរង្វាន់ដ៏ច្រើសន្ធឹកសន្ធាប់ពីកម្មវិធីដ៏ពិសេសពី Pepsi Rewards App ៕

តារាចម្រៀងចូលរូម លោកថេណា
តារាចម្រៀងចូលរូម លោកថេណា
តារាចម្រៀងចូលរូម កញ្ញា ហ្សាណា
តារាចម្រៀងចូលរូម កញ្ញា ហ្សាណា
កញ្ញា ហ្សាណា ស្វែងរកអ្នកឈ្នះរង្ចាន់
កញ្ញា ហ្សាណា ស្វែងរកអ្នកឈ្នះរង្ចាន់
កម្មវិធី Pepsi Rewards
កម្មវិធី Pepsi Rewards
ភេសជ្ជៈ Pepsi
ភេសជ្ជៈ Pepsi
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T