បុរសម្នាក់បើករថយន្តលឿន ជ្រុលបុករបាំងថ្មចែកទ្រូងផ្លូវ លាន់ដូចរន្ទះ បណ្ដាលឲ្យរថយន្តជាប់លើរបាំង រងការខូចខាតយ៉ាងដំណំ

//s4.kh1.co/01/011969322be191e3a230d9dfe7371775f286c4e0.jpg
សង្គម

 ២៥-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

(ភ្នំពេញ)៖ បុរសម្នាក់បើករថយន្តលឿនជ្រុលបុករបាំងថ្មចែកទ្រូងផ្លូវលាន់ដូចរន្ទះ បណ្ដាលឲ្យរថយន្តជាប់លើរបាំងរងការខូចខាតយ៉ាងដំណំ តែសំណាងល្អគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឲ្យមានអ្នករបួសនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០៖៥០នាទីយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុង កែងផ្លូវលេខ១៩៣ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាធានីភ្នំពេញ។
ប្រភពពត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក TOYOTA PRIUS ពណ៌សពាក់ស្លាកលេខភ្នំពេញ 2AL-4935 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលបុករបាំងថ្មទ្រូងផ្លូវលាន់ដូចរន្ទះ បណ្ដាលឲ្យរលំក្បាលនាគពុះចែកទ្រូងផ្លូវមួយផ្ទាំង ចំណែកឯរថយន្តវិញ បានជាប់លើរបាំងថ្មរងការខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងយករថយន្តខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕

https://s4.kh1.co/__image/w=650,h=488,q=100/34/34b59c38b2d4ae0dc00342cc3a7ceb7123d52e54.jpg
https://s5.kh1.co/__image/w=650,h=488,q=100/74/7494e5a7c634f15b8988f26bba177b658c2db95c.jpg
https://s6.kh1.co/__image/w=650,h=488,q=100/b9/b9d061b727a3a48e98973b323731797c6e275de8.jpg
https://s6.kh1.co/__image/w=650,h=488,q=100/e5/e500736cd610b809ea3c8a393e8cc25240907300.jpg
https://s5.kh1.co/__image/w=650,h=488,q=100/d9/d909d7a14306ba395e03011e3b4c77f62f91e9d2.jpg

ប្រភព៖ Freshnews

Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T