ពិតទេ? ជុំ លីណូ ត្រូវបានមន្រ្តីកងរាជអាវុធហត្ថចាប់វាយខ្នោះទាំងព្រឹក

//s5.kh1.co/4b/4b7fa7b60c650a9fa99f05775794ba344fd95bf2.jpg
តារា & កម្សាន្ដ

 ២៤-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ជឿជាក់ថា​ ​ប្រិយមិត្តប្រាកដជា បានស្គាល់យ៉ាងច្បាស់ អំពីតារាចម្រៀងប្រុស មានទឹកដមផ្អែមស្រទន់ និងនិយមក្បាច់រាំ បែបក្រមិចក្រមើម លោក​ ជុំ លីណូ រួចមកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្រាប់តែ កាលពីប៉ុន្មានម៉ោងមុននេះ តារាប្រុសរូបនេះ បានធ្វើឲ្យមហាជនក្នុងបណ្ដាញសង្គម មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង​ ក្រោយពីបែកធ្លាយ រូបថតប៉ុន្មានសន្លឹក ជាមួយនឹងខ្នោះដៃទាំងព្រឹក​តែម្ដង។

ក្នុងនោះដែរ យោងតាមគណនីហ្វេសប៊ុកឈ្មោះថា Chan Chhean បានបង្ហោះរូបភាពរបស់ ជុំ លីណូ ៣សន្លឹក ក្នុងទិដ្ឋភាពចាប់វាយខ្នោះ ពីសំណាក់មន្រ្តីកងរាជអាវុធហត្ថ២រូប ថែមទាំងប្រកបដោយទឹកមុខ​ភ័យស្លេកស្លាំង គួរឲ្យអាណិតទៀតផង។

លើសពីនេះ លោក Chan Chhean បានសរសេរអមជាមួយសារ មានអត្ថន័យថា៖

«តារាចម្រៀង លោក ជុំ លីណូ ត្រូវបានប៉ូលីសចាប់ខ្លួនហើយ ដោយសារតែជួញដូរគ្រឿងញៀន»។ 

ប៉ុន្តែយ៉ាងណាមិញ គេមិនទាន់ដឹងថា សកម្មភាពចាប់ខ្លួន ជុំ លីណូ ពេលនេះ ជាការសម្ដែងក្នុង MV បទចម្រៀងថ្មីរបស់លោក ឬក៏រឿងនេះពិតប្រាកដនោះទេ។ ដោយហ្វេនៗទាំងអស់ បានបញ្ចេញអារម្មណ៍ មិនជឿថា តារាប្រុសដ៏ស្លូតបូតរូបនេះ ធ្វើទង្វើគួរឲ្យស្អប់ខ្ពើមបែបនេះនោះទេ៕

លោក​ ជុំ លីណូ
លោក​ ជុំ លីណូ
លោក​ ជុំ លីណូ ពេលប៉ូលីសចាប់ខ្លួន
លោក​ ជុំ លីណូ ពេលប៉ូលីសចាប់ខ្លួន
លោក​ ជុំ លីណូ ពេលប៉ូលីសចាប់ខ្លួន
លោក​ ជុំ លីណូ ពេលប៉ូលីសចាប់ខ្លួន
លោក​ ជុំ លីណូ ពេលប៉ូលីសចាប់ខ្លួន
លោក​ ជុំ លីណូ ពេលប៉ូលីសចាប់ខ្លួន
ជុំ លីណូ
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T