ជួបមួយដងពីរដងមិនអី ដល់ពេលជួបញឹកញាប់ ពាក់មី ពោលពាក្យបែបនេះទៅកាន់ ខេមរៈ សិរីមន្ត តែម្ដង!

//s4.kh1.co/39/3944238dbcb0ae6ac1affb0c0b75e9adb48ab5bb.jpg
តារា & កម្សាន្ដ

 ២៤-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយ ពីតារាកំប្លែងប្រុសដ៏មានប្រជាប្រិយ នាយ ពាក់មី ដែលតែងតែធ្វើឲ្យពុកម៉ែបងប្អូន បានសើចសប្បាយរីករាយរំសាយអស់ទុក្ខកង្វល់ជាមួយនឹងភាពកំប្លុកកំប្លែង នៃការលេងកំប្លែងរបស់លោក នាពេលកន្លែងមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយនេះគ្នាផងដែរ តារាកំប្លែងដ៏មានទេពកោសល្យរូបនេះ មិនត្រឹមតែមានការគាំទ្រខ្លាំងទៅលើវិស័យកំប្លែងប៉ុណ្ណោះនោះទេ សូម្បីតែការបកស្រាយចម្រៀង សម្ដែង និងដឹកនាំសម្ដែងរឿង ក៏នាយ ពាក់មី ទទួលបានការគាំទ្រពីសំណាក់ទស្សនិកខ្លាំងណាស់ផងដែរ។

ជាក់ស្ដែង កាលពីថ្មីៗនេះ បើផ្អែកតាមរយៈការបង្ហោះរូបភាព និងសារនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់នាយ ពាក់មី ជាមួយនឹងកំពូលតារាចម្រៀងប្រុស ប្រចាំប្រទេសកម្ពុជា លោក ខេមរៈ សិរីមន្ត ក៏បានធ្វើឲ្យប្រិយមិត្តអានរួចហើយទប់សំណើចសឹងពុំបានផងដែរ។

ក្នុងនោះ នាយ ពាក់មី បានសរសេរក្នុងន័យបែបលេងសើចថា៖

«បើច្រៀងខ្ញុំចាញ់គាត់ហើយ​ តែបើរៀបឥដ្ឋ​ បូក​ ក្រាលការ៉ូ​ ត​ អោយខេមរៈ សិរីមន្ត ៣ម៉ោងមុន»

យ៉ាងណាមិញ ក្រោយឃើញការបង្ហោះបែបនេះ ក៏បានធ្វើឲ្យបណ្ដាប្រិយមិត្តមានការចាប់អារម្មណ៍ និងអស់សំណើចទៅនឹងពាក្យសម្ដីលេងសើចរបស់នាយ ពាក់មី ផងដែរ។

គួរឲ្យដឹងផងដែរថា តារាកំប្លែងដ៏មានទេពកោសល្យ នាយ ពាក់មី កាលពីលោកមិនទាន់បានចូលប្រឡូកក្នុងវិស័យសិល្បៈ គឺលោកធ្លាប់បានឆ្លងកាត់រឿងជាច្រើនក្នុងជីវិត ពោលគឺធ្វើជាជាងសំណង់ជាដើម៕

ទស្សនារូបភាពខាងក្រោម៖ 

នាយ ពាក់មី 
នាយ ពាក់មី 
នាយ ពាក់មី 
នាយ ពាក់មី 
នាយ ពាក់មី 
នាយ ពាក់មី 
នាយ ពាក់មី និតតូតា 
នាយ ពាក់មី និតតូតា 
នាយ ពាក់មី 
នាយ ពាក់មី 
នាយ ពាក់មី និង ខេមរៈ សិរីមន្ត 
នាយ ពាក់មី និង ខេមរៈ សិរីមន្ត 
សំណេររបស់នាយ ពាក់មី
សំណេររបស់នាយ ពាក់មី
ពាក់មីខេមរៈ​ សិរីមន្ត
Peng Seyha
ប៉េង សីហា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T