មកមើល​ទាំង​អស់​គ្នា​ថា​មាន​អ្វី​​ពិសេស​ខ្លះ ​សម្រាប់អតិថិជន Starbucks ​​ក្នុង​​កម្មវិធីសម្ពោធ Starbucks® Rewards កាលពីសប្ដាហ៍មុននេះ​!

//s4.kh1.co/3a/3a349f86d153d7b47308673ad8df0f8115ee76fc.jpg
សង្គម

 ២៤-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ កម្មវិធីសមាជិក​ Starbucks® Rewards របស់​ហាង​កាហ្វេ​ Starbucks ដែល​​ជាកម្មវិធី​​លក្ខណៈ​ឌីជីថលដ៏​ល្បី​ល្បាញ​ ជាមួយ​​​ចំនួន​​អ្នក​ប្រើប្រាស់​ជាច្រើន​លាននាក់​​​ទូទាំង​​ពិភពលោក​ បានបង្ហាញខ្លួន​នៅក្នុងប្រទេសកម្ពុជាហើយ​ កាល​ពី​សប្តាហ៍​កន្លង​ទៅ​នេះ តាមរយៈ​កម្មវិធី​​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ ដែល​បានប្រព្រឹត្តឡើងនៅក្នុងផ្សារទំនើប អ៊ីអន​ម៉លភ្នំពេញ​​ និងអ៊ីអន​ម៉ល សែនសុខ​ស៊ីធី​ ចំនួន ២ ថ្ងៃជាប់គ្នា (ថ្ងៃទី ១៦ និង ១៧ សីហា) ដោយកម្មវិធីបាននាំមកជូននូវការចុះឈ្មោះជាសមាជិក ហើយព្រមទាំងការ​ណែនាំ​អំពីរបៀបប្រើប្រាស់​មុខងារផ្សេងៗ នៅក្នុង App ដោយកញ្ញា Na Sa Dy និងលោក Marin ដែលបានញ៉ាំង​ឲ្យ​បរិយាកាសនៅក្នុងកម្មវិធីរឹតតែមានភាពសប្បាយរីករាយបន្ថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កម្មវិធីសមាជិក​ Starbucks® Rewards របស់​ហាង​កាហ្វេ​ Starbucks 
  កម្មវិធីសមាជិក​ Starbucks® Rewards របស់​ហាង​កាហ្វេ​ Starbucks 

ការ​គាំទ្រដ៏​​អស្ចារ្យ មិនគួរឲ្យ​ជឿ​ពី​សំណាក់​​អតិថិជន​!

បន្ទាប់ពីកម្មវិធី Starbucks® Rewards បានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការក្នុងរយៈពេលត្រឹមតែ ៦ ថ្ងៃប៉ុណ្ណោះ គេ​សង្កេត​ឃើញ​មានចំនួន​អ្នកចុះឈ្មោះជាសមាជិក​រហូតដល់ជាង​ ៥០០០ នាក់បូក​រួម​ជាមួយ​ចំនួន​កាត​ Starbucks® Rewards សរុប​រហូត​ដល់​ ៦០០០ កាតជាង​ទូទាំងប្រទេសកម្ពុជា។ តាមរយៈ​ការដំឡើង​កម្មវិធី ​Starbucks® Cambodia សម្រាប់អ្នក​ប្រើទូរស័ព្ទ​ iPhone® និង Android™ នោះ​ កម្មវិធីនេះ​បានផ្ដល់នូវ​ភាពងាយស្រួលសម្រាប់​អតិថិជន​ក្នុងការបង់ប្រាក់តាមរយៈគណនី​ក្នុង​ទូរស័ព្ទ ដែល​បាន​ភ្ជាប់​ជាមួយកាត​​ Starbucks® Rewards របស់​គាត់​សម្រាប់ភេសជ្ជៈដែលខ្លួន​ចូលចិត្ត ព្រមទាំង​អាចសន្សំ​​​មកវិញនូវចំនួន​ “ផ្កាយ (Stars)​” និងការផ្ដល់ជូនផ្សេងៗជាច្រើនទៀត។ សមាជិក​ទាំងអស់​ក៏​អាចបញ្ចូល​កាត Starbucks ថ្មី​ៗ​​បន្ថែម​ទៀត​ទៅក្នុងគណនីតែ​​​មួយ​របស់គាត់​តាមរយៈកម្មវិធីStarbucks® Cambodia app​ នេះ​​ផង​ដែរ​។

  កម្មវិធីសមាជិក​ Starbucks® Rewards របស់​ហាង​កាហ្វេ​ Starbucks 
  កម្មវិធីសមាជិក​ Starbucks® Rewards របស់​ហាង​កាហ្វេ​ Starbucks 

មកបើក​កាតសមាជិក​ Starbucks® Rewards ផ្ទាល់​ខ្លួន​របស់​អ្នក​ឥឡូវនេះ ដែលមាននៅគ្រប់សាខា Starbucks ទូទាំងប្រទេសកម្ពុជា​៕

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ​ http://card.starbucks.com.kh

Starbucks® Rewards
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T