សំណព្វចិត្តណាខ្លះរង់ចាំស្តេចស្មាតហ្វូនប៊ិច Samsung Galaxy Note 10|10+? ឥឡូវដាក់លក់ក្នុងប្រទេសកម្ពុជាយើងហើយ! (មានវីដេអូ)

//s6.kh1.co/e0/e0ab334eefc651dbb3d0f8e036e66399f057001c.jpg
បច្ចេកវិទ្យា

 ២៣-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ នៅទីបំផុតពេលវេលា ដែលអតិថិជនទាំងអស់រង់ចាំយ៉ាងអន្ទះសារបំផុតនោះបានមកដល់ហើយ ក្រោយពីព្រឹត្តិការណ៍ដាក់បង្ហាញ និងការដាក់ឱ្យកុម៉្មង់ទិញទុកមុនរួចមកចំនួននៃអតិថិជនយ៉ាងច្រើនលើសលប់ហួសពីការរំពឹងទុកបានអញ្ជើញមកដល់ក្រុមហ៊ុន និងតាមដេប៉ូផលិតផលសាមសុង ដើម្បីសាកសួរនូវកាលបរិច្ឆេទជាក់លាក់ក្នុងការដាក់លក់ជាផ្លូវការនូវស្តេចកំពូលស្មាតហ្វូន Samsung Galaxy Note 10 និង 10+ នេះក្នុងព្រះរាជាណាចក្រកម្ពុជាយើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ស្មាតហ្វូនប៊ិច Samsung Galaxy Note 10|10+
ស្មាតហ្វូនប៊ិច Samsung Galaxy Note 10|10+

ដូច្នេះដើម្បីឆ្លើយតបតាមការស្រឡាញ់គាំទ្រក៏ដូចជាការជឿជាក់លើកំពូលបច្ចេកវិទ្យាដ៏ពិសេសអស្ចារ្យដែលមានតែមួយគ្មានពីរក្នុងលោក ក្រុមហ៊ុន សាមសុង ក៏ប្រញាប់ប្រញាល់បញ្ចេញឱ្យដល់ដៃអតិថិជនទាំងអស់ឱ្យលឿនបំផុតតាមដែលអាចធ្វើទៅបាន។ គួរបញ្ជាក់ផងដែរថា ស្តេចកំពូលស្មាតហ្វូនប៊ិក Samsung Galaxy Note 10 និង 10+ ដាក់លក់ក្នុងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ នេះតែម្តងជាមួយនឹងលក្ខណៈពិសេស ប្លែក និងទំនើបទាន់សម័យដូចខាងក្រោម៖

* Samsung Galaxy Note 10:
- Screen: ទំហំអេក្រង់ 6.3 អ៊ីញ
- Sim Slot: មានរន្ធដាក់ស៊ីមកាត 2
- Front Camera: មានកាមេរ៉ាមុខ 1 គ្រាប់ទំហំ 10 MP
- Back Camera: កាមេរ៉ាក្រោយ 3 គ្រាប់ Ultra Wide ទំហំ 16 MP, Wide ទំហំ 12 MP, និង Telephoto ទំហំ 12 MP
- RAM: 8GB
- ROM: 256GB
- Battery: ថាមពលថ្ម 3,500 mAh
- Microphone: មាន 3 គ្រាប់៖ ខាងលើ ខាងក្រោម និងចំហៀង
- Color: មាន ២ ពណ៌៖ ប្រាក់ និងផ្កាឈូក
- Price: តម្លៃ 899 ដុល្លារ

* Samsung Galaxy Note 10+:

- Screen: ទំហំអេក្រង់ 6.8 អ៊ីញ, ប្រភេទ Dynamic AMOLED
- Sim Slot: មានរន្ធដាក់ស៊ីមកាត 2
- Front Camera: មានកាមេរ៉ាមុខ 1 គ្រាប់ទំហំ 10 MP
- Back Camera: កាមេរ៉ាក្រោយ 3 គ្រាប់ Ultra Wide ទំហំ 16 MP, Wide ទំហំ 12 MP, និង Telephoto ទំហំ 12 MP និង DepthVision Camera (សម្រាប់ថតរូប ឬ វីដេអូ ដែលធ្វើឱ្យព្រាលផ្ទៃខាងក្រោយ)
- RAM: 12GB
- ROM: 256GB និង អាចបន្ថែមមេម៉ូរីខាងក្រៅបាន 1T
- Fingerprint (Under Display): ដោះសោរលើអេក្រង់
- Battery: ថាមពលថ្ម 4,300 mAh
- Microphone: មាន 3 គ្រាប់៖ ខាងលើ ខាងក្រោម និងចំហៀង
- Color: មាន ៣ ពណ៌៖ ពណ៌ស ពណ៌ខ្មៅ និងពណ៌ប្រាក់
- Price: តម្លៃ 1,059 ដុល្លារ

មិនទាន់អស់នៅឡើយទេណា៎ សម្រាប់អតិថិជនដែលមានបំណងចង់បង់រំលស់កំពូលស្មាតហ្វូនប៊ិចនេះ ក្រុមហ៊ុនក៏មានការផ្តល់ជូនការបង់រំលស់ដោយគ្មានការប្រាក់ (០%) រយៈពេល ៩ ខែ (បង់ ៣០% មុន សល់ ៧០% បង់រំលស់ ៩ខែ) ការបង់រំលស់នឹងផុតកំណត់ថ្ងៃទី២៣ សីហា២០១៩។ លើសពីនេះទៅទៀតក៏មានការផ្តល់ជូនស៊ីមកាតលេខពិសេសពី Cellcard ដែលអាចប្រើប្រាស់អ៊ីធើណិតដោយឥតគិតថ្លៃរហូតដល់ 180GB ផងដែរ។

ដូច្នេះសូមរួសរាន់ឡើង កុំឱ្យឱកាសក្លាយជាម្ចាស់ស្តេចកំពូលស្មាតហ្វូនរំលងឱ្យសោះ នៅមានលក្ខណៈពិសេសអស្ចារ្យជាច្រើនទៀត ដែលពិពណ៌នាមិនទាន់អស់សម្រាប់ Samsung Galaxy Note 10 និង 10+ សម្រាប់ព័ត៌មានបន្ថែមសូមមកសាកសួរ និងទស្សនាដោយផ្ទាល់នៅតាមហាងលក់ផលិតផលសាមសុង ឬតំណាងដេប៉ូចែកចាយរបស់ក្រុមហ៊ុន ដែលជិតលោកអ្នកបំផុតទូទាំងប្រទេសកម្ពុជា ឬក៏អាចទំនាក់ទំនងមកកាន់លេខ 1800 203 232៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T