មានត្រឹមតែ $53/ខែ ក៏អាចទិញ Huawei P30 Pro ថ្មីសន្លាងបានដែរ!

//s5.kh1.co/72/72c2fef363a4c508f0cb45269dcdb0894d1d29c8.jpg
បច្ចេកវិទ្យា

 ២២-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ ស្រលាញ់ Huawei​ P30 Pro យូរហើយ ប៉ុន្តែអត់ទាន់សន្សំលុយបានគ្រប់មែនទេ? មិនចាំបាច់សន្សំលុយទៀតទេ ក្រុមហ៊ុន Huawei បានចាប់ដៃគូសហការជាមួយហត្ថា First Choice ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន Huawei ទាំងអស់ជាមួយការបង់រំលស់ងាយៗ និងលក្ខខណ្ឌស្រួលៗ សម្រាប់ម៉ូដែល Huawie P30 Pro។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Huawei​ P30 Pro
 Huawei​ P30 Pro

អ្នកនឹងទទួលបានស្មាតហ្វូន Huawei P30 Pro ថ្មីសន្លាងមួយគ្រឿង ដោយមិនចាំបាច់បង់ប្រាក់ភ្លាមៗនោះទេ ហើយខែបន្ទាប់អ្នកគ្រាន់តែបង់ត្រឹមតែ $53 រីឯខែបន្តបន្ទាប់ទៀត គឺត្រឹមតែ $84.01 តែប៉ុណ្ណោះ។ អ្នកអាចធ្វើការបង់រំលស់បាននៅ Huawei Concept Store The Bridge Mall, Huawei Concept Store ផ្សារទំនើបសុវណ្ណាជាន់ទី 4, Huawei Concept Store ផ្សារទំនើបរតនាផ្លាហ្សា, ហាងអាម៉ីសៀវអេង 2, ហាង ឆាយអេង, ហាងខ្មែរអប្សរ ស្ទឹងមានជ័យ, ហាងអង្គរមាស, ហាងស៊ីវអេង 1 និងនៅគ្រប់ Smart Shop ទាំងអស់នៅរាជធានីភ្នំពេញដែលនៅជិតអ្នកបំផុត។

 Huawei​ P30 Pro
 Huawei​ P30 Pro

ថ្មីៗនេះ Huawei P30 Pro បានគ្រង់តំណែងស្មាតហ្វូនល្អបំផុតប្រចាំឆ្នាំពី European Image and Sound Association (EISA) ដែលជាសមាគមន៍ទស្សនាវដ្តីអេឡិចត្រូនិចល្បីៗទាំង 55 មកពីជាង​ 30 ប្រទេសនៅជុំវិញពិភពលោក។ Huawei P3o Pro បានឈ្នះពានរង្វាន់នេះ ដោយសារការវាយតម្លៃលើសមត្ថភាពថតរូបដ៏អស្ចារ្យ ជាពិសេសការថតរូបនៅទីងងឹតបានយ៉ាងល្អឥតខ្ចោះ។ ជាងនេះទៅទៀត Huawei P30 Pro បំពាក់ដោយកាមេរ៉ា​បួនគ្រាប់ SupersSensing Leica សមត្ថភាពហ្សូមបានដល់ឋានព្រះច័ន្ទ បច្ចេកវិទ្យាថតរូបបែប AI ​ សមត្ថភាពថតវីឌីអូពីរប្លង់ដំណាលគ្នា គឺប្លង់ពីចំងាយ និងមើលកៀក និងថាមពលថ្មប្រើបានយូរ។

 Huawei​ P30 Pro
 Huawei​ P30 Pro

គួរបញ្ជាក់ផងដែរថា កំពូលកាមេរ៉ា​​​ Leica​ ទាំង 4​ គ្រាប់មានទំហំ​ 40MP​​ ដែលបំពាក់ Super Spectrum Senor កាមេរ៉ាទំហំ​ 20MP ថតប្លង់ផ្តេកទ្រវែងបានកាន់តែទូលាយបែប Ultra-Wide Angle កាមេរ៉ា Telephoto ទំហំ 8MP និងកាមេរ៉ា Huawei TOF។

ដូច្នេះអ្នកអាចក្លាយជាម្ចាស់ស្មាតហ្វូនដ៏ល្អបំផុតប្រចាំឆ្នាំនេះ ដោយគ្រាន់តែធ្វើការបង់រំលស់ជាមួយលក្ខខណ្ឌងាយៗមិនស្មុគស្មាញ និងចំណាយតិចក្នុងការបង់រំលស់ប្រចាំខែ៕
តោះនៅចាំអីទៀត!

 Huawei​ P30 Pro
 Huawei​ P30 Pro

សម្រាប់ព័ត៌មានបន្ថែម​​ សូមចូលទៅកាន់៖
Website: https://consumer.huawei.com/kh/
Facebook: https://www.facebook.com/huaweimobilekh

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T