កំហឹងក្តៅខ្លាំង​…ទោះនាងមានផ្ទៃពោះ២​ខែ​ក៏​វាយរំសាយកំហឹង​

//s4.kh1.co/3d/3d6e5de610599ab22dc24cfd0f0b5227764b5cd5.jpg
សង្គម

 ២២-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ខេត្ត​ប៉ៃលិន ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ស្ត្រី​ដៃដល់​ម្នាក់ដែល​ក្លាហាន​ជិះ​ម៉ូតូ​​​ទៅ​វាយ​ស្ត្រី​ម្នាក់​មាន​ផ្ទៃពោះ​នៅមុខ​ផ្ទះ ​បណ្តាល​ឱ្យ​រង​របួស​ពេញ​ខ្លួន ខណៈគាត់​ចោទ​ស្ត្រី​រង​គ្រោះ​ថា​ បាន​ប្រើ​អំពើ​ហិង្សា​លើ​កូន​របស់​ខ្លួន​ ហើយត្រូវបាន​​កម្លាំង​អាវុធហត្ថ​ខេត្ត​ បាន​រៀ​ចំ​សំណុំរឿង​បញ្ជូនទៅសាលាដំបូងខេត្ត ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s4.kh1.co/__image/w=650,h=379,q=100/3d/3d6e5de610599ab22dc24cfd0f0b5227764b5cd5.jpg

គួរបញ្ជាក់ថា ហេតុការណ៍​​បាន​កើតឡើង ​កាលពី​វេលា​ម៉ោង​០២ ​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២០ ​សីហា ​ហើយ​​ត្រូវ​បាន​ចាប់​ឃាត់ខ្លួនកាលពីថ្មីៗនេះ ក្នុង​ករណី​អំពើ​ហិង្សា​មាន​ស្ថាន​ទ​ម្ង​ន់​ទោស ស្ថិត​នៅ​ក្នុងភូមិ​សួន​អំពៅ​លិច សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន។

ប្រភព​​​ឱ្យ​ដឹង​ថា ស្ត្រីសង្ស័យខាងលើ ​ឈ្មោះ ឈឿ​ន ស្រី​ណុ​ច​ អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ក្ងោក ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដោយ​ជិះ​ម៉ូតូ​ម៉ាក​ធូ​ដេ (Today) ព​ណ៌​ព្រីង​ទុំ​។​ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ សាន់ មុំ ​អាយុ​២៧​ឆ្នាំ រង​របួស​ពេញ​ផ្ទៃមុខ និង​ដងខ្លួន រស់នៅ​ភូមិ​ខាងលើ។

https://s4.kh1.co/__image/w=650,h=867,q=100/c6/c621378d90b247c240175b32f9b1a5f732ecca5f.jpg

ប្រភព​ដដែល​បន្ត​ថា ស្ត្រី​បង្ក​បាន​ចុះ​ពីលើ​ម៉ូតូ​សួរ​ទៅ​ស្ត្រីជន​រង​គ្រោះ​ថា «​មូលហេតុ​អ្វីបានជា​នាង​ឯង​វាយ​កូន​របស់​អញ?» ហើយ​ជន​រង​គ្រោះ​ឆ្លើយ​ថា «ខ្ញុំ​មិន​បាន​វាយ​ទេ» ។ លុះនៅពេល​និយាយ​ចប់ ស្ត្រី​សង្ស័យ​​​បាន​ស្ទុះ​ចូល​ទៅ​វាយ​ស្ត្រីជន​រង​គ្រោះទាំងកំរោល ​ខណៈជន​រង​គ្រោះកំពុង​មាន​ផ្ទៃពោះ​២​ខែ។

ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច​ហើយ ស្ត្រីសង្ស័យ​ជិះ​ចេញ​ទៅ​បាត់ស្រមោល ។ ក្រោយមក សមត្ថកិច្ច​​ទទួល​បាន​ពាក្យបណ្តឹងតាម​ស្វែងរក​ធ្វើការ​ឃាត់ខ្លួនគាត់តែម្តង៕

https://s6.kh1.co/__image/w=650,h=867,q=100/ea/eaec6eaf450218b022062b4ceb7cece710329ea8.jpg
https://s5.kh1.co/__image/w=650,h=867,q=100/42/42f696bd62eadeb8ce07a75f65b08e997141c2ef.jpg
https://s4.kh1.co/__image/w=650,h=867,q=100/3b/3bcc1f3d0badfc73dbe87b58d91e6ee4a1f764c2.jpg

ប្រភព៖ កោះសន្តិភាព

Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T