ម្តាយរំភើបចិត្ត ស្រក់ទឹកភ្នែក ពេលឃើញកូនប្រុសពាក់អាវឪពុកដែលស្លាប់ទៅជាយូរឆ្នាំ ក្នុងថ្ងៃដ៏ពិសេសមួយ (មានវីដេអូ)

//s6.kh1.co/28/282a624d1186fa1bdacedfe36236dc84bb405108.jpg
សង្គម

 ២១-សីហា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

អាមេរិក៖ បុរសជាកូនប្រុសម្នាក់ បានធ្វើឲ្យម្តាយភ្ញាក់ផ្អើលយ៉ាងខ្លាំង រហូតទប់ទឹកភ្នែកលែងជាប់ បន្ទាប់ពីរូបគេបានពាក់អាវឪពុករបស់ខ្លួនដែលបានស្លាប់ទៅ អស់ពេលជាយូរឆ្នាំមកនោះ ក្នុងថ្ងៃណាត់ជួបដ៏ពិសេសមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Clayton និងម្តាយ
Clayton និងម្តាយ

Clayton Walker រស់នៅក្នុងរដ្ឋតិកសាស (Texas) សហរដ្ឋអាមេរិក បានបង្ហោះចែកចាយវីដេអូឃ្លីបមួយ នៅលើបណ្តាញសង្គម Twitter កាលពីពេលថ្មីៗកន្លងទៅនេះ ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នូវសម្មភាពរបស់ម្តាយរបស់គេឈ្មោះថា Julia Pritchett បានរំភើប និងរំជួលចិត្តជាពន់ពេក បន្ទាប់ពី Clayton បានយកអាវឪពុករបស់ខ្លួនដែលស្លាប់ទៅមកពាក់។

ចំពោះគោលបំណងដែល Clayton បានរើយកអាវឪពុករបស់ខ្លួនមកពាក់បែបនេះ ក៏ដោយសារតែរូបគេត្រូវមានការណាត់ជួបញ៉ាំអាហារជាមួយនឹងម្តាយរបស់គេផ្ទាល់តែម្តង។ ហើយគេក៏ចង់ឲ្យម្តាយរបស់គេមានការភ្ញាក់ផ្អើលនឹងមួយរឿងនេះ ក៏ដូចជាធ្វើឲ្យគាត់នឹកដល់អនុស្សាវរីយពីមុនរបស់គាត់និងស្វាមីផងដែរ។

ម្តាយរបស់ Clayton
ម្តាយរបស់ Clayton

នៅក្នុងវីដេអូឃ្លីបដែលមានរយៈពេលខ្លីនោះ ក្រោយម្តាយរបស់ Clayton បានអួលដើម.កយំហើយ Clayton ក៏បានឱបម្តាយ និងបានថើបក្បាលរបស់គាត់ ពោរពេញដោយក្តីស្រលាញ់ និងថែមទាំងបាននិយាយថា «កូនស្រលាញ់ម៉ាក់» ទៅកាន់គាត់ថែមទៀតផង។

Clayton បានសរសេរនៅលើគណនី Twitter របស់ខ្លួនថា ប៉ារបស់លោកបានស្លាប់ តាំងតែពីលោកអាយុទើបតែបាន១ឆ្នាំម៉្លេះ។ លោកនៅសល់អាវរបស់ប៉ាលោកតែពីរបីប៉ុណ្ណោះ (ម្តាយលោករក្សាទុក)។ ដូច្នេះហើយទើបបានជាលោកយកវាមកពាក់ សម្រាប់ក្នុងរាត្រីណាត់ជួបញ៉ាំអាហារដ៏ពិសេសមួយ ជាមួយនឹងម៉ាក់របស់លោកបែបនេះតែម្តងទៅ។

លោក Clayton ថែមទាំងបាននិយាយទៀតថា លោកស្រលាញ់ម៉ាក់របស់លោកជាខ្លាំង ហើយលោកក៏ចាត់ទុកគាត់ប្រៀបបីដូចជាមិត្តដ៏ល្អរបស់លោកម្នាក់ផងដែរ។

Clayton និងម្តាយ
Clayton និងម្តាយ

គួរឲ្យដឹងផងដែរថា វីដេអូឃ្លីបដើមនៅលើ Twitter ទទួលបានអ្នកចុច Like រហូតដល់ទៅជាង ៩សែននាក់ឯណោះ ខណៈឯចំនួនអ្នកស៊ែបន្ត (Retweets) ដល់ទៅខ្ទង់ជាង ១សែននាក់ (157K) ផងដែរ។

យ៉ាងណាមិញ បន្ទាប់ពីមានការបង្ហោះចែកចាយឃ្លីបវីដេអូ អមមកជាមួយនឹងការៀបរាប់បែបនេះ ក្នុងនោះក៏មានអ្នកលេងបណ្តាញសង្គមជាច្រើន បានបង្ហាញអារម្មណ៍ក្តុកក្តួល និងសរសើរដល់ Clayton ចំពោះការធ្វើរឿងមួយនេះ ជាមួយនឹងម្តាយរបស់គេផងដែរ។

អ្វីដែលរឹតតែពិសេសទៀតនោះ អ្នកលេងបណ្តាញសង្គមជាច្រើន ថែមទាំងបានសុំ Clayton ចង់ណាត់ជួប ដើម្បីមានពេលវេលាដ៏រីករាយជាមួយនឹងគេថែមទៀតផង៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?​

ទស្សនាវីដេអូខាងក្រោម៖

Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T