កម្មវិធីអបអរសាទរការប្រកួតប្រជែងក្នុងកម្មវិធី ABC Lions of Fashion ទទួលបានការចាប់អារម្មណ៍ខ្លាំង!

//s4.kh1.co/95/95461dce6da02c5bfc99c053255ad71968712e59.jpg
តារា & កម្សាន្ដ

 ២១-សីហា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៩  ស្រាបៀរ ABC អិចស្ត្រាស្តោត បានរៀបចំ កម្មវិធីអបអរសាទរការប្រកួតប្រជែងក្នុងកម្មវិធី ABC Lions of Fashion នៅភោជនីយដ្ឋានភូមិយើង ដោយបានទទួលការចូលរួមពីសំណាក់មិត្តយុវវ័យយ៉ាងច្រើនកុះករ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្មវិធីអបអរសាទរការប្រកួតប្រជែងក្នុងកម្មវិធី ABC Lions of Fashion បានចាប់ផ្តើមតាំងពីប្រហែលជាម៉ោង ៧​ យប់រហូតដល់ម៉ោង ១១ យប់ដោយមានការអញ្ជើញចូលរួមពីកំពូលតារាចម្រៀងដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា លោក នី កូ អមដោយពិធីការិនីដ៏ស្រស់ស្អាត កញ្ញា ជីមី ម៉េង។ បេក្ខនារីទាំងដប់រូបក្នុងសម្លៀកបំពាក់ ដែលច្នៃម៉ូតដោយ យុន រតនៈ ទន្ទឹមនឹងនេះបេក្ខនារី ដែលកំពុងតែប្រលងដើម្បីដណ្តើមជ័យលាភីក្នុងកម្មវិធីប្រកួតបង្ហាញម៉ូត ABC Lions of Fashion បានដើរបង្ហាញម៉ូតជាមួយក្រុមបង្ហាញម៉ូតដ៏ល្បីឈ្មោះប្រចាំប្រទេសកម្ពុជា។

កម្មវិធី ABC Lions of Fashion
កម្មវិធី ABC Lions of Fashion

លើសពីនេះទៅទៀត អតិថិនដែលបានចូលរួមក្នុងកម្មវិធីទទួលឆ្នោតផ្សងសំណាងមួយសន្លឹកភ្លាម ជាមួយឱកាសឈ្នះរង្វាន់ទូរស័ព្ទ Samsung Galaxy A80 ដោយគ្រាន់តែទិញស្រាបៀរ ABC អិចស្រ្តាស្តោត ៤ ដប ឬកំប៉ុង ​។ ដើម្បីបង្កបរិយាកាសកាន់តែសប្បាយរីករាយ និងកាន់តែរំភើប មានរៀបចំកម្មវិធីលេងហ្គេមសប្បាយៗ និងចែករង្វាន់អនុស្សាវរីយ៍ពិសេសជូនអតិថិជនខណៈពេលដែលកំពុងតែក្រេបភ្លក់នូវរសជាតិដ៏ឈ្ងុញឆ្ងាញ់នៃស្រាបៀរ ABC អិចស្ត្រាស្តោត។

កម្មវិធី ABC Lions of Fashion
កម្មវិធី ABC Lions of Fashion

កម្មវិធីពិសេសនេះរៀបចំក្នុងគោលបំណង ដើម្បីឱទ្ទេសនាមបេក្ខជនបេក្ខនារីផ្នែកបង្ហាញម៉ូតចំនួន ១០ នាក់ ជាពិសេសអំពាវអំនាវឲ្យអតិថិជន និងសាធារណជនចូលរួមបោះឆ្នោត ឬ Vote គាំទ្របេក្ខជនបេក្ខនារីដែលពួកគេពេញចិត្តតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរ ABC អិចស្ត្រាស្តោត៖ https://www.facebook.com/ABC.ExtraStoutCambodia/

កម្មវិធី ABC Lions of Fashion គឺជាកម្មវិធីដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជាទទួលស្គាល់ស្នាដៃអ្នកច្នៃម៉ូត និងអ្នកបង្ហាញម៉ូតដែលជាតារាទើបតែរះនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ កម្មវិធីប្រកួតនេះត្រូវបានរៀបចំឡើង ដោយសហការជាមួយស្ថាប័ន ដែលឈានមុខគេនៅក្នុងឧស្សាហកម្មច្នៃម៉ូដរបស់កម្ពុជា៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដែលផ្តោតលើការធានានូវស្តង់ដារសមស្របនៅក្នុងវិស័យឧស្សាហកម្មផលិតសម្លៀកបំពាក់ ទស្សនាវដ្តី សូ​វរីន ដែលជាទស្សនាវដ្តីម៉ូដឈានមុខគេនៅកម្ពុជា Arise Agency ដែលជាទីភ្នាក់ងារបង្ហាញម៉ូតដែលនាំមុខគេ និង​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​ (CGTI)​ ដែលជាវិទ្យាស្ថានបណ្ដុះបណ្ដាលជំនាញនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងវាយនភ័ណ្ឌ ដែលមានទំនាក់ទំនងជាមួយ GMAC។

សូមបន្តតាមដានកម្មវិធីអបអរសាទរការប្រកួតប្រជែងក្នុងកម្មវិធី ABC Lions of Fashion។ រាល់សន្លឹកឆ្នោតដែលបានប្រមូលក្នុងអំឡុងពេលកម្មវិធីពិសេសនេះនឹងត្រូវបានយកមកបូកសរុប ហើយបេក្ខជនបេក្ខនារីផ្នែកបង្ហាញម៉ូតដែលទទួលបានការគាំទ្រច្រើនគេនឹងឈ្នះជ័យលាភី។

សូមចូលរួមឲ្យបានច្រើនកុះករ ដើម្បីគាំទ្របេក្ខជនបេក្ខនារីរបស់យើងក្នុងកម្មវិធី ABC Lions of Fashion។  

កម្មវិធី ABC Lions of Fashion
កម្មវិធី ABC Lions of Fashion
កម្មវិធី ABC Lions of Fashion
កម្មវិធី ABC Lions of Fashion
កម្មវិធី ABC Lions of Fashion
កម្មវិធី ABC Lions of Fashion
កម្មវិធី ABC Lions of Fashion
កម្មវិធី ABC Lions of Fashion
កម្មវិធី ABC Lions of Fashion
កម្មវិធី ABC Lions of Fashion
កម្មវិធី ABC Lions of Fashion
កម្មវិធី ABC Lions of Fashion
កម្មវិធី ABC Lions of Fashion
កម្មវិធី ABC Lions of Fashion
កម្មវិធី ABC Lions of Fashion
កម្មវិធី ABC Lions of Fashion

ចំពោះ​ព័ត៌មាន​បន្ថែមអំពីកម្មវិធីពិសេសនេះ​ ចូលទៅកាន់គេហទំព័រផ្លូវការ៖https://www.facebook.com/ABC.ExtraStoutCambodia/
សូមរីករាយទទួលទាន ABC អិចស្ត្រាស្តោត ដោយការទទួលខុសត្រូវ៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T