មើលឃើញកាន់តែច្បាស់ថា កម្ពុជានឹងក្លាយជាទីផ្សារផ្គត់ផ្គង់ពូជធុរ៉េន"ម៉ូសាងឃីង" ដ៏ល្បីរបស់ពិភពលោក

//s4.kh1.co/9e/9eda022f742d7aff7a4664782544f93920646b94.jpg
សង្គម

 ២០-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

 ភ្នំពេញ៖ បន្ទាប់ពីចុះដល់កម្ពុជា កាលពីថ្ងៃទី១៧ សីហា ឆ្នាំ២០១៩ អ្នកជំនាញផ្នែកបណ្ដុះ បង្កាត់ពូជ និងបច្ចេកទេសដាំដុះធុរ៉េនម៉ូសាងឃីង ដែលជាពូជធុរ៉េនដ៏ល្បីល្បាញប្រចាំនៅប្រទេសម៉ាឡេសុី លោក Way Sew Chiang ហៅលោក លី សកម្មយ៉ាងខ្លាំងក្នុងការសិក្សាសណ្ឋានដី និង សិក្សាពីបច្ចេកទេសក្នុងការដាំដុះធុរ៉េនម៉ូសាងឃីងនៅកម្ពុជាកុំអោយចាញ់ប្រទេសជិតខាងទៅថ្ងៃអនាគត។ ជាលទ្ធផល លោកគូសបញ្ជាក់ថា មិនមែនត្រឹមតែទឹកដីខេត្តកំពតប៉ុណ្ណោះទេ សូម្បីតែទឹកដីខេត្តផ្សេង ក៏នឹងអាចដាំដុះពូជធុរ៉េន ដ៏ល្បីល្បាញមួយនេះ អោយល្អដូចនៅម៉ាឡេសុីបានដែរ ដោយសារតែកម្ពុជាមានសណ្ឋានដី បរិយាកាស និង លក្ខណ្ឌធម្មជាតិអំណោយផល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s6.kh1.co/__image/w=650,h=434,q=100/e3/e3235cca29f41a940c228aa9ff08c03fccedcd65.jpg

លោក លី បានថ្លែងប្រាប់បន្ទាប់ពីចុះទៅដល់ខេត្តកំពត និងបណ្ដាខេត្តមួយចំនួនទៀត តាមការអញ្ជើញរបស់ក្រុមហ៑ុនហង្សម្ចាស់ដីថា បន្ទាប់ពីចុះសិក្សាស្រាវជ្រាវ លោកមើលឃើញថា គម្រោងចង់បង្កើតចម្ការធុរ៉េនម៉ូសាងឃីងរបស់ក្រុមហ៑ុនហង្សម្ចាស់ដី ក្នុងគម្រោហឋានព្រះច័ន្ទ មិនមែនជាក្ដីស្រម៉ៃនោះទេ ប៉ុន្តែនឹងល្អជាងការពិត ដោយសារតែបរិយាកាសទីតាំងដីដែលក្រុមហ៑ុននេះ កុំពុងឈូសឆាយ និងរៀបចំបង្កើតចម្ការធុរ៉េនម៉ូសាងឃីង គឺលោកមើលឃើញថា អំណោយផល ហើយមិនចាំបាច់ត្រូវថែមថយបច្ចេកទេសច្រើនដូចនៅប្រទេសខ្លះ។ ដោយសារកម្ពុជា មានសីតុណ្ហភាពអំណោយផល ដីក៏មើលទៅមានជីជាតិល្អ ហើយកម្រនឹងមានបញ្ហាធម្មជាតិ នៅតំបន់ដែលបម្រុងទុកសម្រាប់ដាំដុះធរុ៉េនម៉ូសាងឃីងនឹងទៀត ទើបលោកកាន់តែមើលឃើញថាមិនពិបាកក្នុងការប្រែក្លាយដីទំនេរទាំងនោះ អោយក្លាយជាចម្ការធុរ៉េនម៉ូសាងឃីងទ្រង់ទ្រាយធំ។ លោកថាខ្លួនបានចុះទៅដល់កសិដ្ឋានបណ្ដុះពូជរបស់ក្រុមហ៑ុនហង្សម្ចាស់ដីនិងគម្រោងសំខាន់ៗ ទើបកាន់តែជឿជាក់ថា កម្ពុជានឹងក្លាយជាប្រទេសដែលមានចម្ការធុរ៉េនដ៏ល្បីរបស់ពិភពសម្រាប់ប្រកួតបហរជែងទីផ្សារ មិនអន់ជាងនៅប្រទេសថៃ និងវៀតណាមដែលបាននាំពូជធុរ៉េននេះមកដាំដុះដូចគ្នា ហើយកំពុងក្លាយជាប្រទេសផ្គត់ផ្គង់ធុរ៉េនម៉ូសាងឃីង ដ៏ធំមួយ ដូចគ្នានឹងប្រទេសម៉ាឡេសុីនោះទេ។លោកថាខ្លួនជាឯកទេសផ្នែកដាំដុះ និងថែទាំធុរ៉េនម៉ូសាងឃីង ប្រចាំនៅក្នុងកសិដ្ឋានធំមួយនៅក្នុងប្រទឹសម៉ាឡេសុី ប្រមាណជាង៣០ឆ្នាំមកហើយ ហើយក៏មានបទពិសោធន៏ជួយអោយកសិដ្ឋានធំៗ ជាពិសេសនៅប្រទេសឥណ្ឌូនេសុីប្រែក្លាយជាប្រទេសដែលមានចម្ការធុរ៉េនពូជនេះរាប់សិបហិកតារផងដែរ។ លោកថាកម្ពុជា ល្អជាងតំបន់ដែលលោកធ្លាប់ជួយតំឡើងបច្ចេកទេសនោះផង ទើបលោកប្រកាសថា ក្នុងរង្វង់៥ទៅ៦ឆ្នាំទៀត កូនធុរ៉េនម៉ូសាងឃីង ដែលក្រុមហ៑ុនហង្សម្ចាស់ដីបានជ្រើសពូជយកមកដាំជាចម្ការធំៗ នៅកំពត និងតំបន់ដែលលោកបានចុះសិក្សាក្នុងដំណើរមកដល់កម្ពុជាលើកដំបូងនេះ នឹងមានផ្លែផ្កាល្អមិនចាញ់ប្រទេសម៉ាឡេសុី ដែលជាទីផ្សារផ្គត់ផ្គង់ដ៏ធំរបស់ពិភពលោកនោះទេ។ លោកកាន់តែសប្បាយចិត្ត នៅពេលចុះទៅដល់ទីតាំងចម្ការរបស់ក្រុមហ៑ុនហង្សម្ចាស់ដីដែលស្ថិតក្នុងគម្រោងបង្កើតជាចម្ការធុរ៉េន និងពេកបានឃើញកូនធុរ៉េនបហរមាណជាង១លានដើម ដែលនាំពូជ និងបង្កាត់ពូជនៅកម្ពុជា ត្រូវបានដំណើរការដាំជាបណ្ដើរៗតាមបច្ចេកទេសយ៉ាងល្អ នៅកម្ពុជាមិនខុសពីការព្រមព្រៀង។ ក្រោយបញ្ចប់បេសកកម្ម៥ថ្ងៃ លោកនឹងចុះមកកម្ពុជាអោយបានកាន់តែញឹក ដើម្បីជួយជំរុញនូវផ្នែកបច្ចេកទេស និងបណ្ដុះបណ្ដាលអ្នកជំនាញប្រចាំក្រុមហ៑ុនហង្សម្ចាស់ដី អោយកាន់តែមានជំនាញដើម្បីជួយអោយកម្ពុជា មានលទ្ធភាពដាំដុះពូជធុរ៉េនម៉ូសាងឃីង ដោយខ្លួនឯង ដូចបណ្ដាកសិដ្ឋានដែលលោកចុះជួយ។

លោក ហង្ស ព្រីន្សយ៉ា អគ្គនាយកក្រុមហ៑ុនហង្សម្ចាស់ដី បានគូសបញ្ជាក់ថា ពូជធុរ៉េនម៉ូសាងឃីងដ៏ល្បីរបស់ម៉ាឡេសុីជាង១លានដើម កំពុងដំណើរការបណ្ដុះ បង្កាត់ពូជ និងដាំដុះជាជំហានៗនៅលើទឹកដីកំពត ក្រោមការឃ្លាំមើលពីលោកលី និងអ្នកឯកទេស។ សម្រាប់លោកថាគម្រោង"ឋានព្រះឥន្ទ" នឹងយកពូជម៉ូសាងឃីងមកដាំសម្រាប់ចម្ការធុរ៉េនទាំងអស់ ដើម្បីអោយម្ចាស់ចម្ការដែលទិញចម្ការធុរ៉េនពីគម្រោងឋានព្រះឥន្ទ មានចម្ការធុរ៉េនមួយដែលមានពូជល្អ ហើយលក់បានថ្លៃក្រោយពេលបានផល បើទោះជាក្រុមហ៑ុនត្រូវចំណាយទុនខ្ពស់ក្នុងការធ្វើការជាមួយលោកលី ជាដំណាក់កាលៗ។ ​លោក ហង្ស ព្រីន្សយ៉ា ​បន្តថារយៈពេល៥ឆ្នាំ ឬ៦ឆ្នាំខាងមុខ កម្ពុជានឹងមានពូជធុរ៉េនម៉ូសាងយីង ផ្គត់ផ្គង់ក្នុងទីផ្សារទាំងក្នុង និងក្រៅប្រទេសប្រកួតប្រជែងនឹងប្រទេសជិតខាងបាន៕

https://s4.kh1.co/__image/w=650,h=488,q=100/9d/9d0fbbc8b3a1c9e638f9083e7ec90668f6c8a428.jpg
https://s4.kh1.co/__image/w=650,h=562,q=100/93/9321a984de1ecc57b3365756b0a06fb9593431e7.jpg
https://s4.kh1.co/__image/w=650,h=342,q=100/9e/9eda022f742d7aff7a4664782544f93920646b94.jpg
https://s5.kh1.co/__image/w=650,h=488,q=100/40/408fa3bbb727ce568f101302c578df6251dbfd82.jpg
https://s5.kh1.co/__image/w=650,h=488,q=100/79/79638e60c3fc9de983cd226d97e0e4020e8a962f.jpg
Sokhom Kosoma
ម៉ារី

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T