ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាប បានរួចមកហើយពីមរណភាពរបស់អ្នកម្នាង ស៊ីសុវត្ថិ សៀងឌី ដែលត្រូវបានដួលបោកក្បាល រហូតបញ្ជូនទៅអាមេរិក តែនៅតែមិនអាចជួយបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ដោយឡែក តារាចម្រៀងស្រីមនោសញ្ចេតនាអ្នកនាង ទូច ស្រីល័ក្ខ បង្ហោះសារជាច្រើននៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន ជាមួយនឹងភាពសោកសៅទៅលើការបាត់បង់សិល្បការិនីដ៏មានសមត្ថភាពមួយរូប ធ្វើឲ្យធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលជាខ្លាំង។
ផ្អែកទៅលើការបង្ហោះនោះផងដែរ អ្នកនាង ទូច ស្រីល័ក្ខ ក៏បានសរសេថា៖
«នាងខ្ញុំគឺជាសល្បការិនីជំនាន់ក្រោយដែរ នាងខ្ញុំបានទទួលដឹងថាអ្នកម្នាងបានទទួលមរណភាពលោក បានដួលបោកក្បាលរូបខ្ញុំពិតជាចូលរួមយ៉ាងក្រៀមក្រំដោយរូបខ្ញុំពិតជាស្រលាញ់និងកោតសរសើរស្ញប់ស្ញែងរាល់ស្នារដៃរបស់អ្នកម្នាង ដែលបានបន្សល់ទុកឲ្យរូបខ្ញុំជាក្មេងជំនាន់ក្រោយបានទទួលស្គាល់ រូបខ្ញុំពិតជាមានមោទនភាពចំពោះរូបលោក លោកពិតជាមានទេសកោសល្យយ៉ាងអស្ចារ្យក្នុងការច្រៀងចំរៀងនិងសម្ដែងនៅក្នុងប្រទេសកម្ពុជា របស់យើងយ៉ាងអស្ចារ្យ ជាមួយលោកតា ស៊ិន ស៊ីសាមុត ដែរគ្រប់បណ្តាលប្រទេសទទួលស្គាល់ខ្ញុំចង់ចាំពាក្យមួយថា«ដោយបានលោកបានប្រាប់រូបខ្ញុំថា ខ្ញុំមានអីជារបស់ខ្ញុំហើយត្រូវរក្សាតំណែងរបស់ខ្លួននិងបន្តទៀត ថ្ងៃនេះគ្រប់គ្នាមើលមិនឃើញ ថ្ងៃណាមួយគ្រប់គ្នាបានឃើញ និងទទួលស្គាល់ដោយពិតប្រាកដ រូបខ្ញុំពិតជាស្លុតណាស់កូនខ្មែរយើងគួរយល់ដឹងថាពួកគាត់គឺជាកំពូលតារាចំរៀងប្រចាំប្រទេសកម្ពុជា ដែរគ្រប់បណ្តាលប្រទេសទទួលស្គាល់ទាំងទឹកដមសម្លេងនិងខាងផ្នែកនិពន្ធចំរៀងនិងមេឡូឌីដោយខ្លួនឯង»។
ក្រោយពីបានឃើញបែបនេះ ធ្វើឲ្យបណ្ដាអ្នកគាំទ្ររបស់ខ្លួន
មានសម្ដែងអារម្មណ៍ស្ញប់ស្ញែងទៅកាន់ តារាចម្រៀងស្រីពោរពេញទៅមនោសញ្ចេតនា ទូច
ស្រីល័ក្ខ គ្រប់គ្នាតែម្ដង ដែលបានបង្ហោះសារ បង្ហាញពីទុក្ខក្រៀមក្រំ នៃមរណភាពរបស់អ្នកម្នាង ស៊ីសុវត្ថិ សៀងឌី។
គួរឲ្យដឹងផងដែរថា មិនមែនមានតែអ្នកនាង ទូច ស្រីល័ក្ខ នោះទេគឺមានបណ្ដាសិល្បករ
សិល្បការិនីជាច្រើនរូបទៀត ក៏បានសម្ដែងសោកស្ដាយខ្លាំង ពេលទទួលបានដំណឹងដ៏សោកសៅបែបនេះ៕
តោះដើម្បីជ្រាបច្បាស់
ទៅទស្សនារូបភាពទាំងអស់គ្នា៖








