តាមពិត ណា សាឌី ជាកូនកាត់ ទើបមានភាពស្រស់ស្អាតបែបនេះ

//s5.kh1.co/73/730a8fb1f35afbe1d3dadecdd247598d847ccdbe.jpg
តារា & កម្សាន្ដ

 ២០-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ថៃ៖ មួយរយៈចុងក្រោយនេះ ពិធីការិនីស្រីវ័យក្មេង ណា សាឌី ហាក់ដូចជាកាន់តែទទួលបានប្រជាប្រិយភាពខ្លាំងឡើង ពីសំណាក់មិត្តៗយុវវ័យ និងទទួលបានភាពជោគជ័យ ក្នុងការប្រកបរបរអាជីវកម្មថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ បើនិយាយពីសម្រស់របស់ ណា សាឌី វិញគឺមានភាពស្រស់ស្អាត តាមបែបធម្មជាតិទាំងព្រង ទាំងទម្រង់មុខ និងរាងកាយ មើលទៅលេចធ្លោតែម្ដង។ យ៉ាងណាមិញ​ កាលពីពេលថ្មីៗនេះ បានបែកធ្លាយដំណឹងមកថា តាមពិតទៅ ពិធីការិនីស្រីមុខស្រស់ប្រិមប្រិយរូបនេះ ជាកូនកាត់ខ្មែរ-ថៃ សោះទើបបានជា មានរូបសម្ផស្ស អំណោយផលបែបនេះ។

ក្នុងនោះដែរ តាមរយៈបណ្ដាញសង្គមអ៊ីនស្ដារក្រាម ណា សាឌី បានបកស្រាយទៅកាន់ហ្វេនៗឲ្យអស់ចម្ងល់ថា៖

 «រូបនាងជាកូនកាត់ខ្មែរ-ថៃ ដោយមានឱពុកជាជនជាតិថៃ និងម្ដាយជាជនជាតិខ្មែរពិតមែន»។

អ្វីដែលពិសេស ស្របពេលនេះដែរ ណា សាឌី កំពុងតែនៅប្រទេសថៃ ថែមទាំងបានបង្ហោះរូបភាពជាច្រើនសន្លឹក ក្នុងឈុតសម្លៀកបំពាក់ ក្រមុំជនជាតិថៃ ខេត្តស៊ីសាកេត អមមកជាមួយនឹងស្នាមញញឹមយ៉ាងស្រស់បំព្រង សមសួនខ្លាំងណាស់។

ដោយឡែក ចំពោះថ្ងៃអនាគត នាងក៏មិនទាន់ដឹងច្បាស់ថា នឹងទៅរស់នៅប្រទេសថៃជាមួយគ្រួសារដែរ ឬយ៉ាងណានោះទេ៕

ណា សាឌី 
ណា សាឌី 
ណា សាឌី 
ណា សាឌី 
ណា សាឌី  ពេលតុបតែងខ្លួនក្នុង ឈុតសម្លៀកបំពាក់ថៃ
ណា សាឌី  ពេលតុបតែងខ្លួនក្នុង ឈុតសម្លៀកបំពាក់ថៃ
ណា សាឌី  ពេលតុបតែងខ្លួនក្នុង ឈុតសម្លៀកបំពាក់ថៃ
ណា សាឌី ពេលតុបតែងខ្លួនក្នុង ឈុតសម្លៀកបំពាក់ថៃ
ណា សាឌី  ពេលតុបតែងខ្លួនក្នុង ឈុតសម្លៀកបំពាក់ថៃ
ណា សាឌី ពេលតុបតែងខ្លួនក្នុង ឈុតសម្លៀកបំពាក់ថៃ
ណា សាឌី
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T