តារាខ្មែរល្បីៗលំដាប់ជួរមុខ មិនភ្លេចលើកទឹកចិត្តប្អូនៗ ប្រឡងបាក់ឌុបឆ្នាំ២០១៩នេះ (មានវីដេអូ)

//s5.kh1.co/a9/a9d91bc90633843a094709b00b19d9814f8aceb0.jpg
តារា & កម្សាន្ដ

 ២០-សីហា-២០១៩ ៩ព្រឹក · ៦ ឆ្នាំមុន

ភ្នំពេញ៖ នៅក្នុងឆ្នាំនេះដែល ការប្រឡងបាក់ឌុប ឬការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានប្រព្រឹត្តទៅយ៉ាងរលូន ដែលថ្ងៃនេះជាថ្ងៃទី២ហើយដែលប្អូនៗបានធ្វើការបង្ហាញនូវសមត្ថភាពត្រឹមរយៈពេល២ថ្ងៃ ក្រោយរៀនអស់ពេល១២ឆ្នាំ ដើម្បីទទួលបាននូវភាពជោគជ័យនៅពេលអនាគតបន្តទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង នៅក្នុងថ្ងៃប្រលងនេះដែរ ឃើញថាតារាល្បីៗនៅក្នុងប្រទេសជាច្រើនរូប ពិតមិនភ្លេចនោះទេ នៅក្នុងការធ្វើការជូនពរប្អូនៗដែលកំពុងប្រឡងនៅក្នុងពេលនេះ ដែលជារៀងរាល់ឆ្នាំ ពួកគេតែងតែបង្ហាញនូវការជូនពរបែបនេះ សម្រាប់ប្អូនៗ ក៏ដូចជាហ្វេន។

ដោយក្នុងនោះក៏មានតារាលំដាប់ជួរមុខជាច្រើនដួង ដូចជាអ្នកនាងឱក សុគន្ធកញ្ញា លោកឆន សុវណ្ណារាជ ខេមរៈ សិរីមន្ត និងតារាជាច្រើនទៀត បានជូនពរដល់ប្អូនៗ ដែលខិតខំប្រឹងប្រែងតស៊ូក្នុងការប្រលង ដោយប្រើប្រាស់ចំណេះដឹងរបស់ខ្លួនសុទ្ធសាធ។

ទន្ទឹមនឹងនេះដែរ បណ្តាអ្នកគាំទ្រជាច្រើន ពិតជាពេញចិត្ត ចំពោះពាក្យពេចន៍ដែលពួកគេបានធ្វើការជូនពរ ទោះបីជាការងាររវល់យ៉ាងណាក្តី ក៏មានពេលឆ្លៀតបែបនេះដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

សុគន្ធកញ្ញា និងសិរីមន្ត
សុគន្ធកញ្ញា និងសិរីមន្ត
សិរីមន្ត ជូនពរប្អូនៗទី១២
សិរីមន្ត ជូនពរប្អូនៗទី១២
សុគន្ធកញ្ញា ជូនពរប្អូនៗទី១២
សុគន្ធកញ្ញា ជូនពរប្អូនៗទី១២
ឆន សុវណ្ណារាជ ជូនពរប្អូនៗទី១២
ឆន សុវណ្ណារាជ ជូនពរប្អូនៗទី១២
សុខ ពិសី ជូនពរប្អូនៗទី១២
សុខ ពិសី ជូនពរប្អូនៗទី១២
ដេវីត ជូនពរប្អូនៗទី១២
ដេវីត ជូនពរប្អូនៗទី១២
នាយព្រែក
នាយព្រែក
ឆន សុវណ្ណរាជឱក សុគន្ធកញ្ញាសុខ ពិសីនាយ ព្រែក
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T