ភ្នំពេញ៖ នៅក្នុងឆ្នាំនេះដែល ការប្រឡងបាក់ឌុប ឬការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានប្រព្រឹត្តទៅយ៉ាងរលូន ដែលថ្ងៃនេះជាថ្ងៃទី២ហើយដែលប្អូនៗបានធ្វើការបង្ហាញនូវសមត្ថភាពត្រឹមរយៈពេល២ថ្ងៃ ក្រោយរៀនអស់ពេល១២ឆ្នាំ ដើម្បីទទួលបាននូវភាពជោគជ័យនៅពេលអនាគតបន្តទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង នៅក្នុងថ្ងៃប្រលងនេះដែរ ឃើញថាតារាល្បីៗនៅក្នុងប្រទេសជាច្រើនរូប ពិតមិនភ្លេចនោះទេ នៅក្នុងការធ្វើការជូនពរប្អូនៗដែលកំពុងប្រឡងនៅក្នុងពេលនេះ ដែលជារៀងរាល់ឆ្នាំ ពួកគេតែងតែបង្ហាញនូវការជូនពរបែបនេះ សម្រាប់ប្អូនៗ ក៏ដូចជាហ្វេន។
ដោយក្នុងនោះក៏មានតារាលំដាប់ជួរមុខជាច្រើនដួង ដូចជាអ្នកនាងឱក សុគន្ធកញ្ញា លោកឆន សុវណ្ណារាជ ខេមរៈ សិរីមន្ត និងតារាជាច្រើនទៀត បានជូនពរដល់ប្អូនៗ ដែលខិតខំប្រឹងប្រែងតស៊ូក្នុងការប្រលង ដោយប្រើប្រាស់ចំណេះដឹងរបស់ខ្លួនសុទ្ធសាធ។
ទន្ទឹមនឹងនេះដែរ បណ្តាអ្នកគាំទ្រជាច្រើន ពិតជាពេញចិត្ត ចំពោះពាក្យពេចន៍ដែលពួកគេបានធ្វើការជូនពរ ទោះបីជាការងាររវល់យ៉ាងណាក្តី ក៏មានពេលឆ្លៀតបែបនេះដែរ៕
សូមទស្សនារូបភាពខាងក្រោមនេះ៖






