ថាម៉េងលិ ស្អាតទៅហើយ តែកុំមើលBestFriend មិនត្រឹមតែស្អាត ថែមទាំងមុខដូចនាងបេះដាក់

//s6.kh1.co/be/be01138dd5ee3061f751c654be21d93adf2016f0.jpg
តារា & កម្សាន្ដ

 ១៩-សីហា-២០១៩ ១០ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ អ្នកណាមិនស្គាល់ ពីតារាសម្តែងស្រីស៊ិចស៊ី ម៉េងលិ ដែលនាងត្រូវបានគេចាប់អារម្មណ៍ តាំងពី៣ឆ្នាំមុនមកម្ល៉េះ ទាក់ទងនឹងភាពស៊ិចស៊ី របស់នាង។ ប៉ុន្តែរហូតមកទល់ពេលនេះ នាងមិនសូវអើពើលើវិស័យសិល្បៈ ឲ្យបានខ្លាំងក្លា ដូចកាលពីមុនទេ ដោយសារតែនាង មមាញឹកក្នុងការរកស៊ី របរលក់ស្រា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ បើបង្វែរទៅចាប់អារម្មណ៍ លើជីវិតឯកជនរបស់តារាស្រីរូបនេះ គឺអាចនិយាយបានថា នាងមានភាពរួសរាយ រាក់ទាក់ជាមួយនឹងមនុស្សជុំវិញខ្លួន។ ជាពិសេស​នាងក៏មានមិត្តភក្តិជិតស្និទ្ធប៉ុន្មាននាក់ផងដែរ។

ប៉ុន្តែគេសង្កេតឃើញថា ក្នុងចំណោមមិត្តរបស់នាង មានម្នាក់​មុខដូចនាងខ្លាំងណាស់។ រាល់នៅពេលនាងថតរូបជាមួយនឹងមិត្ត ត្រូវបានគេថា មុខដូចគ្នាដូចជាកូនភ្លោះខ្លាំងណាស់ ទាំងស្ទាយ៍លេងខ្លួន ក៏ស្រដៀងគ្នាផងដែរ។ នេះបើតាមពាក្យគេនិយាយតៗគ្នា គឺថា ឲ្យតែដើរជាមួយគ្នាយូរៗ សុទ្ធតែ កាត់មុខមាត់ដូចគ្នាក៏ថាបាន ហើយក៏មានមនុស្សមិនតិចទេ ដែលបែបនេះ៕

មិត្តភក្តិម៉េងលិ
មិត្តភក្តិម៉េងលិ
ម់េងលិ
ម់េងលិ
មិត្តភក្តិម៉េងលិ
មិត្តភក្តិម៉េងលិ
មិត្តភក្តិម៉េងលិ
មិត្តភក្តិម៉េងលិ
មិត្តភក្តិម៉េងលិ
មិត្តភក្តិម៉េងលិ
មិត្តភក្តិម៉េងលិ
មិត្តភក្តិម៉េងលិ
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T