Vietjet បើកជើងហោះហើរដោយផ្ទាល់២ខ្សែ ពីវៀតណាម ទៅ ឥណ្ឌា និងផ្តល់ជូនសំបុត្ររាប់ពាន់សន្លឹកមានតម្លៃចាប់ពី ០ ដុល្លារអាមេរិក

//s6.kh1.co/20/20c9e60406d67702a04f89f14dcbde77139cb940.jpg
សង្គម

 ១៩-សីហា-២០១៩ ៥ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ដំណឹងល្អសម្រាប់គ្រប់គ្នាដែលមានក្ដីស្រមៃចង់ទៅដើរកម្សាន្តនៅប្រទេសឥណ្ឌាមកដល់ហើយ ខណៈក្រុមហ៊ុនអាកាសចរណ៍ Vietjet នឹងបើកសម្ភោធជើងហោះហើរដោយផ្ទាល់ពីទីក្រុងហាណូយ និងទីក្រុងហូជីមិញ ទៅកាន់ ទីក្រុងញូវដែលី។ ដើម្បីអបអរជើងហោះហើរថ្មីទាំងអស់នេះ ក្រុមហ៊ុនផ្តល់ជូននូវសំបុត្របែបសន្សំសំចៃដ៏អស្ចារ្យរាប់ពាន់សន្លឹកដែលមានតម្លៃចាប់ពី ០ ដុល្លារអាមេរិក ឡើងទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការផ្តល់ជូនប្រមូសិនដ៏ពិសេសនេះ នឹងចាប់ផ្តើមនៅថ្ងៃមាសរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែសីហាឆ្នាំ ២០១៩។ អតិថិជនទាំងអស់ អាចធ្វើការកក់សំបុត្រតាមរយៈគេហទំព័ររបស់ Vietjet គឺ www.vietjetair.com ឬតាមរយៈការប្រើប្រាស់កម្មវិធីក្នុងទូរស័ព្ទដែលមានឈ្មោះថា Vietjet Air។

នារីអាកាសចរដ៏រួសរាយរបស់ ក្រុមហ៊ុនអាកាសចរណ៍ Vietjet
នារីអាកាសចរដ៏រួសរាយរបស់ ក្រុមហ៊ុនអាកាសចរណ៍ Vietjet

ជាមួយនឹងការផ្តល់ជូនប្រមូសិនសំបុត្រដ៏ពិសេសនេះ អ្នកអាចធ្វើដំណើរបានគ្រប់ពេលវេលា ចាប់ពីចន្លោះពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ ដល់ថ្ងៃទី ២៨ ខែមីនាឆ្នាំ ២០២០។ ឥឡូវនេះ លោកអ្នកអាចធ្វើដំណើរទៅប្រទេសឥណ្ឌា និងមើលទេសភាពគួរឲ្យចាប់អារម្មណ៍ និងប្លែកៗរាប់ពាន់កន្លែង បានភ្លាមៗ និងកាន់តែងាយស្រួល។

ក្នុងនាមជាជើងហោះហើរដោយផ្ទាល់ដំបូងគេពីប្រទេសវៀតណាម ទៅកាន់ ប្រទេសឥណ្ឌា ជើងហោះហើរទាំង២នេះ នឹងជួយអ្នកធ្វើដំណើរសន្សំសំចៃពេលវេលា និងថវិកាយ៉ាងច្រើន។ អ្នកធ្វើដំណើរពីប្រទេសកម្ពុជាអាចធ្វើដំណើរតាមជើងហោះហើររយៈពេលខ្លីពីខេត្តសៀមរាប ទៅទីក្រុងហាណូយ ហើយបន្ទាប់មកបន្តការហោះហើរដោយផ្ទាល់ ទៅកាន់ទីក្រុងញូវដែលី។

ផ្លូវហោះហើរវាងទីក្រុងក្រុងហាណូយ និងទីក្រុងញូវដែលី នឹងធ្វើប្រតិបត្តិការហោះហើរទៅ-មក ចំនួន៣ដងក្នុងសប្តាហ៍ ពោលគឺនៅរៀងរាល់ថ្ងៃអង្គារ ព្រហស្បតិ៍ និងថ្ងៃសៅរ៍ ដោយចាប់ផ្តើមចាប់ពីថ្ងៃទី៧ ខែធ្នូ តទៅ។ ការហោះហើរនានា នឹងចេញដំណើរពីទីក្រុងហាណូយ នៅម៉ោង ៧:១០ យប់ និងទៅដល់ទីក្រុងញូវដេលី នៅម៉ោង ១០:៥០ យប់។ ការហោះហើរវិលត្រឡប់មកវិញ នឹងចេញដំណើរពីទីក្រុងញូវដេលី នៅម៉ោង ១១:៥០ យប់ និងចុះចតនៅទីក្រុងហាណូយ នៅម៉ោង ៥:២០ ព្រឹក។

ចាប់ពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ ជើងហោះហើររវាងទីក្រុងហូជីមិញ និងទីក្រុងញ៉ូវដេលី នឹងប្រតិបត្តិការហោះហើរទៅ-មក ចំនួន៤ជើងក្នុង១សប្តាហ៍។ ការហោះហើរពីទីក្រុងហូជីមិញ នឹងចេញដំណើរនៅម៉ោង ៧ យប់ ហើយនិងទៅដល់ទីក្រុងញូវដែលី នៅម៉ោង ១០:៥០ យប់។ ការហោះហើរវិលត្រឡប់មកវិញពីទីក្រុងញូវដែលី នឹងចាប់ផ្តើមនៅម៉ោង ១១:៥០ យប់ និងទៅដល់ទីក្រុងហូជីមិញ នៅម៉ោង ៦:១០ ព្រឹក។

ប្រទេសឥណ្ឌា មានភាពល្បីល្បាញទៅលើការមានវប្បធម៌ចម្រុះរបស់ខ្លួន ម្ហូបអាហារដ៏ឆ្ងាញ់ពិសារ ទេសភាពដ៏គួរឲ្យចង់គយគន់ និងតំបន់ទាក់ទាញភ្ញៀវទេសចរណ៍រាប់មិនអស់។ ឥណ្ឌា ទាក់ទាញអ្នកទេសចរណ៍ ដោយសារតែការមានប្រវត្តិសាស្ត្រដ៏គួរឲ្យចាប់អារម្មណ៍ ហើយភ្ញៀវទេសចរណ៍ភាគច្រើន ធ្វើដំណើរទៅទស្សនកិច្ចនៅឥណ្ឌា ដើម្បីធ្វើធម្យាត្រា ធ្វើដំណើរកម្សាន្តទៅតំបន់ជាច្រើនដូចជា ភូមិ Bodh Gaya ដែលជាកន្លែងព្រះពុទ្ធ បានត្រាស់ដឹង។

អ្នកដំណើរទាំងអស់ ក៏អាចចំណាយពេល២ ទៅ៣ថ្ងៃ ក្នុងប្រទេសវៀតណាម ដែលជាកន្លែងមានតំបន់បេតិកភ័ណ្ឌពិភពលោករបស់អង្គការយូណេស្កូជាច្រើន ផងដែរ។ រដ្ឋធានីហាណូយ គឺជាទីក្រុងប្រកបដោយប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏អស្ចារ្យ ក៏ដូចជាទីក្រុងមានបរិយាកាសពិសេសតែមួយ។ ក្នុងនាមជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងទេសចរណ៍ ធំ និងទំនើបជាគេបំផុតនៅវៀតណាម ទីក្រុងហូជីមិញ ក៏ជាគោលដៅទេសចរណ៍ដ៏គួរឲ្យចាប់អារម្មណ៍ផងដែរ ខណៈដែលអ្នកទេសណ៍នឹងជួបវេលាដ៏ផ្អែមល្ហែម រំភើបរីករាយ និងការកម្សាន្តផ្សេងៗក្នុងទីក្រុងដ៏ស្រស់ស្អាតមួយនេះ។

ក្រុមការងារក្រុមហ៊ុនអាកាសចរណ៍ Vietjet
ក្រុមការងារក្រុមហ៊ុនអាកាសចរណ៍ Vietjet

ជាមួយនឹងការមានជើងហោះហើរដោយផ្ទាល់ពីទីក្រុងហូជីមិញ និងហាណូយ ទៅកាន់ទីក្រុងញូវដែលី ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានបើកជើងមេឃមួយសម្រាប់ឱកាសទេសចរណ៍ និងពាណិជ្ជកម្មសំខាន់ៗជាច្រើន ដើម្បីជួយលើកកម្ពស់សេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជាភ្ជាប់ប្រទេសឥណ្ឌា ទៅកាន់បណ្តាញហោះហើររបស់ Vietjet ទូទាំងតំបន់អាស៊ីអាគ្នេយ៍ (កម្ពុជា ឥណ្ឌូនេស៊ី សិង្ហបុរី ម៉ាឡេស៊ី ថៃ និងប្រទេសក្នុងតំបន់អាស៊ានជាច្រើនទៀត) និងអាស៊ីខាងកើត (កូរ៉េខាងត្បូង ជប៉ុន និងចិន)។ ហេតុនេះ ហេតុអ្វីមិនចាប់យកឱកាសនេះ ដើម្បីទទួលយកបទពិសោធដែលមានតែ១ក្នុងជីវិត នៅគោលដៅដ៏អស្ចារ្យមួយ?

បច្ចុប្ប្បន្ន ក្រុមហ៊ុនអាកាសចរណ៍ Vietjet ប្រតិបត្តិការហោះហើរប្រចាំថ្ងៃចំនួន៤០០លើក ជាមួយនឹងផ្លូវហោះហើរចំនួន១២៩ ដែលគ្រប់ដណ្តប់គោលដៅជាច្រើនទូទាំងប្រទេសវៀតណាម និងគោលដៅអន្តរជាតិដូចជា ជប៉ុន ហុងកុង សិង្ហបុរី កូរ៉េខាងត្បូង តៃវ៉ាន់ ចិន ថៃ មីយ៉ាន់ម៉ា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងកម្ពុជា។

ជាមួយនឹងការហោះហើរក្រោមស្លាក សុវត្ថិភាព សុភមង្គល តម្លៃទាប និងទៀងទាត់ពេលវេលា ដែលជាតម្លៃស្នូលរបស់ខ្លួន Viejet បង្កើតបទពិសោធនៃការហោះហើរប្រកបដោយការចងចាំសម្រាប់អ្នកដំណើរនានា នៅលើយន្តថ្មីប្រកបដោយផាសុខភាព រួមជាមួយនឹងបុគ្គលិកលើយន្តហោះដ៏ភាពរួសរាយរាក់ទាក់៕

  • មិនរាប់បញ្ចូលពន្ធ និងតម្លៃផ្សេងៗ fees 
  • មិនរាប់បញ្ចូលថ្ងៃវិស្សមកាលបុណ្យជាតិ

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់: www.vietjetair.com  

ក្រុមហ៊ុនអាកាសចរណ៍ Vietjet
ក្រុមហ៊ុនអាកាសចរណ៍ Vietjet
Sokhom Kosoma
ម៉ារី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T