ថ្មីជាមួយនឹងការវេចខ្ចប់ដ៏ស្រស់ស្អាតរបស់ MY BOY ទម្ងន់២គីឡូក្រាម និងងាយរក្សាទុក!

//s5.kh1.co/1d/1d906bf74699cf863ad28abe2e6131c700b949f3.jpg
សង្គម

 ១៩-សីហា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ​​ទឹក​ដោះ​គោ​ខាប់ ​ដែល​លោក​អ្នក​តែង​និយម​​ចូល​ចិត្ត​​ MY BOY បាន​បន្ថែម​​​​បរិមាណ​ និង​សន្សំបាន ១០ ភាគរយ ចំនេញសម្រាប់​រូប​រាងថ្មី​របស់​ខ្លួន​តាម​រយៈ​​ការ​វេច​ខ្ចប់ជា​កញ្ចប់​ទម្ងន់​ ២គីឡូក្រាម​​​​​ និង​មាន​ដាក់លក់​លើ​​ទីផ្សារ​ប្រទេស​កម្ពុជា ​ពី​ខែ​សីហា ឆ្នាំ​២០១៩​ នេះ​តទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
​ទឹក​ដោះ​គោ​ខាប់ MY BOY កញ្ចប់ថ្មី
​ទឹក​ដោះ​គោ​ខាប់ MY BOY កញ្ចប់ថ្មី
​ទឹក​ដោះ​គោ​ខាប់ MY BOY
​ទឹក​ដោះ​គោ​ខាប់ MY BOY

ការ​វេច​ខ្ចប់​ក្រោម​រូប​រាង​ថ្មី​នេះ​ គឺ​ជា​​ការវិវត្តន៍​ខ្លួន​​​​ដំបូង​បង្អស់​របស់​ទឹក​ដោះ​គោ​ខាប់ MY BOY ដែលមានអត្តសញ្ញាណផ្ទាល់ខ្លូន ភាពល្បីល្បាញលើរសជាតិ និងគុណភាព។ ការបន្ថែមរូបរាងលើការវេចខ្ចប់នេះ គឺដើម្បី​សម្រួល​​ភាព​ងាយ​ស្រួល​ដល់​អ្នក​ប្រើ​ប្រាស់​ ជាពិសេស​ម្ចាស់​ហាង​កាហ្វេ​នានា​ដែល​អាច​សន្សំសំចៃ​បានដល់នៅ​ ១០​%​ ទាំង​ថវិកា និង​បរិមាណ​​។

​ទឹក​ដោះ​គោ​ខាប់ MY BOY
​ទឹក​ដោះ​គោ​ខាប់ MY BOY

លោក​ Assadej Chanlohakarnkid ជាអ្នកគ្រប់គ្រងផ្នែកលក់នៅតំបន់ឥណ្ឌូឆៃណា នៃក្រុមហ៊ុន FrieslandCampina ដែលមានទីតំាងនៅប្រទេសហូឡង់ ​បាន​ឲ្យ​ដឹង​ថា៖

«ក្រុម​​ការងារ​​ MY BOY បាន​មើល​ឃើញ​ពី​តម្រូវ​ការ​ដ៏​ខ្ពស់​ពី​អ្នក​ប្រើប្រាស់​ជាពិសេស​ម្ចាស់​ហាង​កាហ្វេ​នានា​ ដែល​ជម្រុញ​ឲ្យ​ពួក​យើង​ធ្វើ​អ្វី​មួយ​ដើម្បី​ជា​ការ​តប​ស្នង​ដល់​​​អតិថិជន​ដែលគាំទ្រដល់ផលិតផល​របស់​ពួក​យើង និងបន្តប្រើប្រាស់បន្តទៀត»​។

លោក​បាន​ឲ្យដឹង​ថា MY BOY ទម្ងន់ ​២ គីឡូ​ក្រាម​នេះ នឹង​ផ្តល់​ភាព​ងាយ​ស្រួល​ម្ចាស់​ហាង​កាហ្វេ ជា​ពិសេស​អ្នក​លក់​ភេសជ្ជៈដូចជាកាហ្វេ​តាម​ផ្លូវ​​ក្នុងការរក្សាទុក ​ដាក់​​​តាម​ខ្លួន​ និង​អាច​ឆុង​បាន​ជាង​៧០​ កែវ​​​​​អាស្រ័យទៅតាមរូបមន្តនីមួយៗ។​

លោកបានបន្ថែមថា៖

«ទោះបីជាមានការវេចខ្ចប់បន្ថែមថ្មីខុសពីមុនក៏ដោយ ក៏ផលិតផលទឹកដោះគោនេះនៅតែរក្សារសជាតិ និងគុណភាពដូចគ្នានឹងផលិតផល MY BOY ដែលមានរសជាតិខាប់ឆ្ងាញ់ និងដិតអារម្មណ៍»។

​ទឹក​ដោះ​គោ​ខាប់ MY BOY
​ទឹក​ដោះ​គោ​ខាប់ MY BOY

ជា​មួយ​នឹងរស​ជាតិ​ដើម​ ទឹក​ដោះ​គោ​ខាប់ MY BOY ​​បាន​បន្ថែម​រសជាតិ​ដល់​មុខ​ម្ហូប ​​និង​អាហារ​ដល់​ប្រជាជន​កម្ពុជា​អស់​រយៈពេល​ជាង​ពីរ​​ទសវត្ស​​​​ និង​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​​អត្តសញ្ញាណ​ និង​រូបមន្តសំងាត់សម្រាប់​ម្ហូប​ដ៏​សំខាន់​​មិន​អាច​​​រំលង​​។​​ ទឹក​ដោះ​គោ​ខាប់​​​បានបន្ថែម​​រូប​រាង​របស់​ខ្លួនទៅ​ជា​កញ្ចប់​ដែល​មាន​ទម្ងន់​ ២ គីឡូក្រាម​​​​ដែលផ្តល់​ភាព​ងាយ​ស្រួល​ក្នុងការបើក​ប្រើប្រាស់​ និងការរក្សាទុក។​

គួរបញ្ជាក់​​ដែរ​ថា MY BOY​ គឺ​ជា​​​ផលិត​ផលមួយក្នុងចំណោមផលិតផលទឹកដោះគោខាប់ជាច្រើនទៀត​របស់​ក្រុម​ហ៊ុន​ FrieslandCampina ដែលមានទីតំាងនៅប្រទេសហូឡង់ និង​បាន​នាំ​ចូល​មក​ប្រទេស​កម្ពុជា​​អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមក ​និង​បាន​ក្លាយ​ជា​ផលិត​ផល​​ដ៏​ពេញ​និយម​​​ចាប់​តាំង​ពី​ពេល​នោះ​មក។ អតិថិជន MY BOY អាចរកជាវបាននៅគ្រប់កន្លែងដូចជា ហាងលក់គ្រឿងទេស និងផ្សារទំនើបក្នុងតម្លៃសមរម្យបំផុត​៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T