បែកគ្នា៧ខែហើយ តែចិត្តនៅតែអាល័យ ម៉ា ច័ន្ទបញ្ញា នៅតែបារម្ភ សង្សារ រហូតដាច់ចិត្ត ធ្វើបែបនេះ

//s5.kh1.co/7d/7d6add719a9b26df26ff6dd77c2d36abfaee5c37.jpg
តារា & កម្សាន្ដ

 ១៨-សីហា-២០១៩ ៨ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ទំនាក់ទំនងស្នេហារបស់ ម៉ា ច័ន្ទបញ្ញា ជាមួយនឹងអូនអ៊ីង បានមកដល់ទីបញ្ចប់ ជាមួយនឹងហេតុផលរៀងៗខ្លួន ធ្វើឲ្យហ្វេន ចិត្តមិនដាច់ ឲ្យពួកគេបែកបាក់គ្នានោះទេ ព្រោះគេគិតថា ជាគូមួយ ដែលសាកសមគ្នាខ្លាំងបំផុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ បើគិតមកទល់ពេលនេះ វាមានរយៈពេល៧ខែមកហើយ ដែលអ្នកទាំងពីរ លែងមានឈ្មោះជាសង្សារនឹងគ្នា ប៉ុន្តែអ្វីដែលធ្វើឲ្យបណ្តាអ្នកលេងហ្វេសប៊ុក មានការភ្ញាក់ផ្អើលខ្លាំងនោះ គឺតារាប្រុសរូបនេះ បានបញ្ចេញសារមួយដ៏សែនក្តុកក្តួលខ្លាំង។ ដោយលោកបានសរសេរថា៖

ថ្ងៃនេះ​ លឺអ្នកម៉ាក់​ បារម្ភពីគាត់​ ឃេីញដាក់Profileខ្មៅ​ បង្ហាញថាគាត់មានបញ្ហា​ ស្របពេល​នឹង ខ្លួនឯងក៏យល់សប្តិឃេីញគាត់ពីយប់ផង​ ក៏សម្រេចចិត្តធ្វេីរឿងល្ងង់នេះឡេីង​ ដេីម្បីសួរសុខទុក្ខគេ។ដឹងថា​ គេអាចនឹងមិនទទួលយក​ ដឹងថាមិនដឹងរកគេនៅទីណា​ ដឹងថាគេមិនសប្បាយចិត្ត​ ក៏ដឹងថា​គេមិនត្រឡប់មកវិញ​ ក៏ដាច់ចិត្តសួរសុខទុក្ខគេតាមវិធីល្ងង់នេះទៅចុះ​ មេីលចុះ​ សរសេរចិនមិនច្បាស់ផង​ តែ​ ដូចឃ្លាចម្រៀងមួយនិយាយថា​ 'ស្រឡាញ់អូនទាល់តែអូនប្រាប់ថាមានថ្មី' និង​ 'Wise man say, only fool rush in but i cant help fallin in love with you.'
សង្ឃឹមថាអូនសុខសប្បាយ។ 
ពីបង​ មនុស្សអតីត។

ជាពិសេស លោកក៏បានរៀបចំបាច់ផ្កា និងរូបថតរបស់លោក និងនាង រួចសរសេរសារមួយចំនួននៅផ្នែកខាងក្រោយ រូបថត។ យ៉ាងណាមិញ នេះជាលើកទីមួយ ដែលឃើញតារាៗ ហ៊ានបញ្ចេញអារម្មណ៍នឹក ទៅលើ​អតីតសង្សារខ្លួន របស់ខ្លួនយ៉ាងដូច្នោះ ក្រោយពីបែកគ្នាអស់រយៈពេលយូរខែ៕

ម៉ា ច័ន្ទបញ្ញា 
ម៉ា ច័ន្ទបញ្ញា 
ម៉ា ច័ន្ទបញ្ញា 
ម៉ា ច័ន្ទបញ្ញា 
ផ្កា ដែលម៉ា ច័ន្ទបញ្ញា ផ្ញើឲ្យមិត្តស្រី 
ផ្កា ដែលម៉ា ច័ន្ទបញ្ញា ផ្ញើឲ្យមិត្តស្រី 
រូបថត ដែលលោកផ្ញើទៅអតីតសង្សារលោក
រូបថត ដែលលោកផ្ញើទៅអតីតសង្សារលោក
សារនៅផ្នែកខាងក្រោយរូបថត
សារនៅផ្នែកខាងក្រោយរូបថត
ម៉ា ច័ន្ទបញ្ញា
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T