ក្ដុកក្ដួល! សិស្សក្នុងថ្នាក់នាំគ្នាប្រមូលលុយទិញស្បែកជើងថ្មីឲ្យលោកគ្រូ ដែលធ្វើដំណើរមកបង្រៀនពួកគេដោយថ្មើរជើងជារៀងរាល់ថ្ងៃ (មានវីដេអូ)

//s6.kh1.co/5f/5f6834138aa33da663d5f2dbc42356f99d96d41f.jpg
សង្គម

 ១៦-សីហា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ហ្វីលីពីន៖ លោកគ្រូនិងអ្នកគ្រូគឺជាអ្នកមានគុណរបស់យើងគ្រប់ៗគ្នា ដែលបានផ្ដល់ចំណោះដឹង ដំបូន្មានល្អៗ ដើម្បីឲ្យយើងក្លាយជាសិស្សល្អ និងមនុស្សល្អនៅក្នុងសង្គម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីថ្មីៗកន្លងទៅនេះ មានរឿងគួរឲ្យរំជួលចិត្តមួយ បន្ទាប់ពីសិស្សបាននាំគ្នាប្រមូលលុយទិញស្បែកជើងថ្មីទុកជាកាដូសម្រាប់លោកគ្រូរបស់ពួកគេ ដែលធ្វើដំណើរដោយថ្មើរជើងមកបង្រៀនជារៀងរាល់ថ្ងៃ។

យោងតាមប្រភពបានឲ្យដឹង លោក Cesar Punzalan គឺជាគ្រូបង្រៀននៅវិទ្យាល័យ Heart Of Mary ក្នុងប្រទេសហ្វីលីពីន។ លោកគ្រូបានធ្វើដំណើរដោយថ្មើរជើងប្រមាណ៨គីឡូម៉ែត្រជារៀងរាល់ថ្ងៃ ដើម្បីមកបង្រៀនសិស្ស។ ដោយសារស្បែកជើងមានសភាពចាស់និងរហែក សិស្សទាំងអស់បានប្រមូលលុយគ្នា ទិញស្បែកជើងថ្មីដ៏ល្អមួយគូ ទុកជាកាដូសម្រាប់លោកគ្រូដែលបានលះបង់ទាំងកម្លាំងកាយចិត្តបង្រៀនពួកគេ។

នៅពេលដែលលោកគ្រូដើរចូលមកដល់ក្នុងថ្នាក់រៀន សិស្សម្នាក់បាននិយាយថា៖

«មុនពេលចាប់ផ្ដើមរៀន ពួកខ្ញុំមានកាដូជូនលោកគ្រូ។»

ក្រោយពីលោកគ្រូបានបើកឃើញស្បែកជើងថ្មីមួយគូក្នុងប្រអប់រួចមក ស្រាប់តែរំភើបទប់ទឹកភ្នែកមិនបាន។ គាត់ក៏បានសួរទៅកាន់សិស្សថា៖

«ហេតុអ្វីបានជានាំគ្នាចំណាយលុយទៅលើកាដូមួយនេះ?»

សិស្សម្នាក់ក៏បានឆ្លើយតបទៅវិញថា៖

«ព្រោះពួកយើងស្រលាញ់លោកគ្រូ។ នេះជាកាដូបន្ដិចបន្តួចតែប៉ុណ្ណោះ មិនអាចប្រៀបជាមួយនឹងអ្វីដែលលោកគ្រូជួយបង្ហាត់បង្រៀនពួកយើងនោះទេ។»

យ៉ាងណាមិញ លោកគ្រូក៏បានឲ្យដឹងដែរថា គាត់មិនរំពឹងចង់បានអ្វីពីសិស្សនោះទេ គ្រាន់តែចង់ចែករំលែកចំណោះដឹងដែលគាត់មានទៅកាន់សិស្ស និងចង់ឲ្យពួកគេក្លាយទៅជាមនុស្សល្អក្នុងសង្គមតែប៉ុណ្ណោះ៕ 

សូមទស្សនាវីដេអូខាងក្រោម៖

លោកគ្រូ Cesar Punzalan
លោកគ្រូ Cesar Punzalan
លោកគ្រូ Cesar Punzalan
លោកគ្រូ Cesar Punzalan
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T