ភ្នំពេញ៖ ដូចប្រិយមិត្តបានដឹងហើយថា មួយរយៈពេលនេះឃើញថាមានការផ្ទុះការរិះគន់ពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយបានឃើញបុរសម្នាក់បានថតវីដេអូ ដោយមិនព្រមជូនទៅជនរងគ្រោះដោយសារករណីផ្ទុះហ្គាសនៅខេត្តសៀមរាប យ៉ាងរលួយស្បែកអស់ គួរឲ្យអាណិត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនាពេលនេះដែលស្ថានភាពរបស់បងប្រុស កំពុងតែស្ថិតក្នុងការព្រួយបារម្ភត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យនៅប្រទេសថៃភ្លាមៗ កាលពីពេលថ្មីៗនេះ។ ទន្ទឹមនឹងនេះដែរ តារាចម្រៀងអ្នកនាងពេជ្រ សោភា ពិតជាក្តុកក្តួលយ៉ាងខ្លាំងក្រោយឃើញរូបភាព និងសកម្មភាពដ៏លំបាកពេលលោកត្រូវភ្លើងឆាបឆេះ។
ជាមួយគ្នានេះដែរ តារាចម្រៀងស្រីរូបនេះកាន់តែក្តុកក្តួល ក្រោយបានឃើញវីដេអូដែលគេបានថតជាប់ ជាមួយនឹងសកម្មភាពស្រែកឲ្យគេជួយជូនទៅមន្ទីរពេទ្យ ដោយក្តីឈឺផ្សាយ៉ាងខ្លាំង ដែលធ្វើឲ្យតារាស្រីរូបនេះ និយាយទាំងអួលដើម.ក អាណិតដល់លោកយ៉ាងខ្លាំង។
ដោយក្តីអាណិត និងជាជនរួមជាតិតែម្តង នាងពិតជាទប់អារម្មណ៍ពុំបាននោះទេ នាងក៏បានធ្វើការខិតខំស្វែងរកបងប្អូន របស់ជនរងគ្រោះ ដើម្បីជួយជាថវិកាសម្រាប់ការព្យាបាលលោកខ្លះផងដែរ៕
សូមទស្សនាវីដេអូខាងក្រោមនេះ៖






