ឃើញតារាស្រីៗគេប្រកាសរឿងរៀបការ ស្រាប់តែKwan ចេញមកប្រកាសដែរ ថានាង.....!

//s5.kh1.co/a1/a13a83751077b88f5b1b61b2b1b7ad3cee88e1e7.jpg
តារា & កម្សាន្ដ

 ១៥-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ថៃ៖ តារាសម្តែងស្រីសម្បូរស្នេហ៍Kwan Usamanee ដែលប្រិយមិត្តប្រាកដជាស្គាល់តារាស្រីរូបនេះច្បាស់ជាក់ជាមិនខាន​ ព្រោះនាងចូលប្រឡូកនៅក្នុងវិស័យសិល្បៈ រយៈពេលជាង២៤ឆ្នាំហើយ។ ក្រៅពីកេរ្តិ៍ឈ្មោះល្បីល្បាញKwan ក៏ជាប់ឈ្មោះជាតារាស្រីដែលមានរឿងអាស្រូវស្នេហាច្រើននៅក្នុងវិស័យសិល្បៈដូចគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងថ្មីៗនេះ Kwan ចេញមុខនិយាយត្រង់ៗតែម្តង ពីរឿងស្នេហារបស់ខ្លួន។ ដោយបានបង្ហើបឲ្យដឹងថា ពេលនេះនាងមានម្ចាស់បេះដូងថ្មីហើយ បន្ទាប់ពីនាងចែកផ្លូវគ្នាជាមួយអតីតសង្សារមិនទាន់បានប៉ុន្មានខែផង។

ទៀតសោតនាងបានបន្ថែមថា ពេលនេះនៅមិនទាន់ហ៊ានប្រើពាក្យថាសង្សារជាមួយគ្នានៅឡើយទេទេ ព្រោះចង់សិក្សាស្វែងយល់ចិត្តគ្នាឲ្យបានយូរជាងនេះបន្តិច ហើយស្នេហាលើកនេះទទួលបានការដឹងលឺពីចាស់ទុំត្រឹមត្រូវ។

ជាមួយគ្នានេះផងដែរ តារាស្រីវ័យ៣១ឆ្នាំរូបនេះបានបញ្ជាក់ទៀតថា ម្ចាស់បេះដូងរបស់នាងលើកនេះមិនមែនជាអ្នកសិល្បៈទេ ហើយគេថែមទាំងមានអាយុច្រើនជាងនាងទៀតផង៕   

សូមទស្សនារូបភាពខាងក្រោម៖

Kwan Usamanee
Kwan Usamanee
Kwan Usamanee
Kwan Usamanee
Kwan Usamanee
Kwan Usamanee
Kwan Usamanee
Kwan Usamanee
Kwan Usamanee
Kwan Usamanee
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T