ទូរទស្សន៍ដ៏វៃឆ្លាត សាមសុង UHD ភ្ជាប់ទំនាក់ទំនង និងការកម្សាន្តឥតដែនកំណត់ ជូនលោកអ្នកជានិច្ច!

//s6.kh1.co/e0/e0c0c2a5fa86c2535bdea2f23b0787e6ad4e0a17.jpg
បច្ចេកវិទ្យា

 ១៤-សីហា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន


ភ្នំពេញ៖ ពេលនេះ គឺដល់ពេលដែលលោកអ្នកត្រូវប្តូរមកទទួលយកភាពរីករាយ ទំនើបទាន់សម័យ និងការកម្សាន្តដ៏សម្បូរបែបបំផុតជាមួយនឹងទូរទស្សន៍ដ៏វៃឆ្លាត សាមសុង UHD ស៊េរីទំនើបចុងក្រោយសម្រាប់ឆ្នាំ២០១៩ នេះហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ថា ចំណុចដ៏ពិសេសអស្ចារ្យដែលបំពាក់មកជាមួយទូរទស្សន៍ដ៏វៃឆ្លាត សាមសុង UHD គឺប្រាកដជាធ្វើឱ្យលោកអ្នកពេញចិត្ត និងមានមោទនភាពជាមួយនឹងបែបផែនជីវិតដ៏រស់រវើកក្នុងសម័យបច្ចេកវិទ្យាទំនើបចុងក្រោយនេះ។

ទូរទស្សន៍ដ៏វៃឆ្លាត សាមសុង UHD 
ទូរទស្សន៍ដ៏វៃឆ្លាត សាមសុង UHD 

ខាងក្រោមនេះ គឺជាអ្វីដែលធ្វើឱ្យ សាមសុង UHD ក្លាយទូរទស្សន៍ដ៏ស័ក្តិសមបំផុតសម្រាប់ការរស់នៅដ៏ស៊ីវីល័យសម្រាប់ពេលបច្ចុប្បន្ននេះ៖

* Dynamic Crystal Color: អង្រួនលោកអ្នកឱ្យជក់ចិត្ត រីករាយជាមួយពណ៌ដ៏ច្បាស់ត្រជាក់ភ្នែក និងរូបភាពរស់រវើកបំផុត។

* Performed with 4K UHD Processor: សម្រាប់ម៉ូឌែលនេះត្រូវបានបំពាក់ជាមួយបន្ទះឈីបជំនាន់ចុងក្រោយបំផុតដ៏អស្ចារ្យ ដោយផ្តល់ឱ្យលោកអ្នកទទួលបាននូវបទពិសោធន៍រូបភាព និងវីដេអូកម្រិត 4K។

* See even more detail with HDR10+: បច្ចេកវិទ្យាដែលបំពាក់មកពេលនេះ គឺផ្តល់ឱ្យលោកអ្នករីករាយជាមួយនឹងរូបភាព ឬវីដេអូកាន់តែលម្អិត ច្បាស់ល្អគ្រប់ស្ថានភាពទាំងអស់មិនថានៅទីងងឹត ឬភ្លឺឡើយ។

* Slim, Sleek, and Clean Cable Solution: ត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់បំផុតជាមួយនឹងរូបរាងកាន់តែស្តើង ចាំងរលោង ធន់។ ជាពិសេសម៉ូឌែលនេះត្រូវបានអភិវឌ្ឍយ៉ាងវៃឆ្លាតបំផុតដោយមិនមានភាពខ្សែរញ៉េរញ៉ឡើយ។

* Airplay 2 Function: ជាមួយនឹងមុខងារដែលបំពាក់មកស្រាប់នេះ លោកអ្នកអាចចែករំលែក និងរីករាយ (Stream and Share Contents) នូវការកម្សាន្តដ៏ច្រើនជាមួយនឹងឧបករណ៍អេឡិចត្រូនិករបស់ Apple ទៅកាន់អេក្រង់ដ៏ធំភ្លឺច្បាស់នៃទូរទស្សន៍ដ៏វៃឆ្លាត សាមសុង UHD បានផងដែរ។

ទូរទស្សន៍ដ៏វៃឆ្លាត សាមសុង UHD 
ទូរទស្សន៍ដ៏វៃឆ្លាត សាមសុង UHD 

វ៉ាវ…! យ៉ាងម៉េចដែរ? ឡូយអត់?

ទាំងនេះគឺគ្រាន់តែចំណុចពិសេសមួយចំនួនតែប៉ុណ្ណោះ នៅមានចំណុចអស្ចារ្យជាច្រើនទៀតដែលអាចធ្វើឱ្យលោកអ្នកទទួលបាននូវរសជាតិជីវិតកាន់ទាន់សម័យ និងកាន់តែងាយស្រួល។ដើម្បីជ្រាបឱ្យកាន់តែច្បាស់អំពីទូរទស្សន៍ដ៏វៃឆ្លាត សាមសុង UHD សូមអញ្ចើញមកទស្សនាដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយបន្តដែលនៅជិតលោកអ្នកបំផុត។

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចទំនាក់ទំនងមកកាន់លេខ 1800 203 232 បាន៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T