អបអរសាទរដល់អតិថិជនមហាសំណាង៣រូប ដែលបានឈ្នះរង្វាន់ទូរស័ព្ទដៃ Oppo F11 Pro ដោយគ្រាន់តែប្រើប្រាស់ និងបញ្ជាទិញសម្លៀកបំពាក់ពី App L192 របស់ហាង LITTLE FASHION! (មានវីដេអូ)

//s5.kh1.co/df/dfc28e53e8309d8fa5b6fd38a177f6a89d0c29ad.jpg
បច្ចេកវិទ្យា

 ១៤-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១២ សីហា ឆ្នាំ២០១៩ នេះ ហាងលក់សម្លៀកបំពាក់បុរសនារី LITTLE FASHION បានធ្វើការប្រគល់រង្វាន់ធំនូវទូរស័ព្ទ Oppo F11 Pro ចំនួនបីគ្រឿង ជូនដល់អតិថិជនដែលមានសំណាងបីរូប ចំពោះការប្រើប្រាស់ និងបញ្ជាទិញសម្លៀកបំពាក់ពី App L192 របស់ហាង LITTLE FASHION

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

- អតិថិជនដ៏មានសំណាងទី១ មានឈ្មោះថា ប្អូនស្រី ចន្ទ​ ម៉ូលូណា មានអាយុ 20 ឆ្នាំ សព្វថ្ងៃគឺជាអាជីវករលក់ដូរ មកពីខាងស្ទឹងមានជ័យ រាជធានីភ្នំពេញ។
តាមការឲ្យដឹងពី ប្អូនស្រី ចន្ទ​ ម៉ូលូណា  បានរៀបរាប់ថា រូបគាត់ទើបតែបានប្រើប្រាស់កម្មវិធី App L192 រយៈពេលខ្លីតែប៉ុណ្ណោះ។ ប្អូនស្រីក៏ជាអតិថិជន ដែលតែងតែបញ្ជាទិញសម្លៀកបំពាក់តាមរយៈ App មួយនេះ ព្រោះថាវាពិតជាមានភាពងាយស្រួល មានម៉ូតសម្លៀកបំពាក់ច្រើនអាចមើល និងជ្រើសរើសបាន ម្យ៉ាងទាំងសេវាកម្មដឹកជញ្ជូនក៏ល្អ និងរហ័សទាន់ចិត្ត ពិសេសថែមទាំងទទួលបានការការបញ្ចុះតម្លៃពី 20% ទៅ 70%​ ថែមទៀត។ ប្អូនស្រី ចន្ទ​ ម៉ូលូណា  បានបន្តថា​ ដំបូងឡើយគាត់ស្ទើរតែងមិនជឿថារូបគាត់នឹងមានឱកាសឈ្នះរង្វាន់នេះទេ នៅពេលក្រុមការងារបានប្រាប់គាត់អោយចូលមើលការ Live នៅលើទំព័រហ្វេសប៊ុកទើបរូបគាត់មានការជឿជាក់។​​ បងស្រីថា គាត់បានបញ្ជាទិញទំនិញ ១០០ ដុល្លារប៉ុណ្ណោះ ក៏ស្រាប់តែមានសំណាងឈ្នះទូរស័ព្ទ Oppo F11 Pro នេះ មួយគ្រឿងតែម្តង ក្រោយខាងហាងធ្វើការចាប់រង្វាន់ផ្ទាល់ៗ តាមរយៈការ Live នៅលើទំព័រហ្វេសប៊ុកផ្លូវរបស់ហាង។

- អតិថិជនដ៏មានសំណាងទី២ មានឈ្មោះថា បងស្រី ប៊ុន ចាន់នី មានអាយុ 39 ឆ្នាំ សព្វថ្ងៃគឺជាស្រ្តីមេផ្ទះ មកពីឫស្សីកែវ រាជធានីភ្នំពេញ។
តាមការឲ្យដឹងពី បងស្រី ប៊ុន ចាន់នី  បានរៀបរាប់ថា រូបគាត់ទើបតែបានប្រើប្រាស់កម្មវិធី App រយៈពេល ២​ ទៅ​ ៣ ខែតែប៉ុណ្ណោះ។ បងស្រីក៏ជាអតិថិជនម្នាក់ ដែលតែងតែបញ្ជាទិញសម្លៀកបំពាក់តាមរយៈ App មួយនេះ ក៏ដូចជាមកទិញផ្ទាល់នៅក្នុងហាង ក៏ប៉ុនែ្តការប្រើប្រាស់ App វាពិតជាមានភាពងាយស្រួល ក្នុងការមើលម៉ូតសម្លៀកបំពាក់ច្រើនអាចដឹងពី ទំហំ ពណ៌ តម្លៃ​ និងអាចជ្រើសរើសម៉ូតបានតាមចិត្តទៀតផង  ពិសេសថែមទាំងទទួលបានការការបញ្ចុះតម្លៃលើទំនិញគ្រប់ជាច្រើនទៀត។

បងស្រី ប៊ុន ចាន់នី បានបន្តថា​ ដំបូងឡើយរូបគាត់មិនគិតថានិងមានឱកាសឈ្នះរង្វាន់នេះទេ ព្រោះមិនមែនជារូបគាត់តែម្នាក់ទេដែលតែងតែទិញទំនិញពីហាង ក៏ដូចជាតាម​ App ប៉ុន្តែនៅពេលក្រុមការងារធ្វើការទំនាក់ទំនងទៅគាត់ ទើបរូបគាត់ជឿ និងមានអារម្មណ៍សប្បាយចិត្តក្រៃលែង។ បងស្រីថា វាជាសំណាងហើយព្រោះថាគាត់បានបញ្ជាទិញទំនិញ ១០០ ដុល្លារជាងប៉ុណ្ណោះ ក៏ស្រាប់តែមានសំណាងឈ្នះទូរស័ព្ទ Oppo F11 Pro នេះ មួយគ្រឿងតែម្តង។

- អតិថិជនដ៏មានសំណាងទី៣ មានឈ្មោះថា ប្អូនស្រី ទេព សៅនាង មានអាយុ 25 ឆ្នាំ សព្វថ្ងៃគឺជាអាជីវករលក់ដូរ មកពីខាងចោមចៅ រាជធានីភ្នំពេញ។
ប្អូនស្រី ទេព សៅនាង បានរៀបរាប់ថា រូបគាត់ទើបតែបានប្រើប្រាស់កម្មវិធី App រយៈពេលខ្លីតែប៉ុណ្ណោះ។ ប្អូនស្រីក៏ជាអតិថិជនម្នាក់ ដែលតែងតែធ្វើការទិញសម្លៀកបំពាក់តាមរយៈ App មួយនេះ ព្រោះថា វាពិតជាមានភាពងាយស្រួល មានម៉ូតសម្លៀកបំពាក់ច្រើនអាចមើល និងចំណេញពេលវេលារបស់គាត់ដោយមិនចាំបាច់មកទិញដល់ហាងនោះទេ​ និងអាចជ្រើសរើសម៉ូតបានតាមចិត្តតាមរយៈ App ពិសេសថែមទាំងទទួលបានការការបញ្ចុះតម្លៃជាច្រើនថែមទៀត។

ប្អូនស្រី ទេព សៅនាង បានបន្តថា​ ដំបូងឡើយគាត់ស្ទើរតែងមិនជឿថារូបគាត់និងមានឱកាសឈ្នះរង្វាន់នេះទេ ព្រោះរូបគាត់គិតថាមិនមែនមានតែងរូបគាត់តែម្នាក់ដែលជាអតិថិជនរបស់ LITTLE FASHION ​ទេ គឺមាអតិថិជនជាច្រើនទៀតដែលចំណេញច្រើនជាងគាត់ ប៉ុន្កែនៅពេលក្រុមការងារធ្វើការទំនាក់ទំនងទៅគាត់ទើបរូបគាត់ជឿ។ ប្អូនស្រីថា គាត់បានបញ្ជាទិញទំនិញ ១០០ ដុល្លារប៉ុណ្ណោះ ក៏ស្រាប់តែមានសំណាងឈ្នះទូរស័ព្ទ Oppo F11 Pro នេះ មួយគ្រឿងតែម្តង។

ជាចុងក្រោយ អ្នកទាំងបីក៏បានសម្ដែងអារម្មណ៍រំភើបរីករាយ ក្រោយទទួលបានរង្វាន់ពិតៗបែបនេះ ព្រោះថានេះគឺជាលើកទី១ហើយ ក៏មិនដែលនឹកគិតថាខ្លួនឯងមានសំណាងបែបនេះនោះឡើយ។ ពួកគាត់ថាបើចង់មានឱកាសឈ្នះរង្វាន់ដូចជារូបគាត់ កុំភ្លេចប្រើប្រាស់ App L192 និងធ្វើការបញ្ជាទិញសម្លៀកបំពាក់ស្អាតៗពីហាង LITTLE FASHION ទាំងអស់គ្នា។

សូមបញ្ជាក់ថា ការចាប់រង្វាន់នេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី០៩ សីហា ឆ្នាំ២០១៩ ដែលនៅក្នុងនោះរួមមានរង្វាន់ Oppo F11 Pro ចំនួន 3 រង្វាន់​​​។
ដូច្នេះដើម្បីកុំឲ្យឱកាសដ៏ល្អនេះកន្លងផុតទៅ ឆាប់ទាញយកកម្មវិធី App L192 មកប្រើប្រាស់ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃជាច្រើន ទៅលើគ្រប់សម្លៀកបំពាក់បុរសនារី ដែលមានច្រើនម៉ូតច្រើនម៉ាក ស្រស់ស្អាតទាន់សម័យ គ្រឿងអេឡិចត្រូនិច ទូរស័ព្ទ និងទំនិញជាច្រើនរាប់ពាន់មុខទៀត សម្រាប់រាល់ការបញ្ជាទិញតាមរយៈ App L192 និងជាពិសេសនោះ ថែមទាំងមានឱកាសឈ្នះរង្វាន់ទ្វេរដង។

អតិថិជនដែលបានឈ្នះរង្វាន់ទូរស័ព្ទដៃ Oppo F11 Pro ពី LITTLE FASHION 
អតិថិជនដែលបានឈ្នះរង្វាន់ទូរស័ព្ទដៃ Oppo F11 Pro ពី LITTLE FASHION 

គួរឲ្យដឹងផងដែរថា បច្ចុប្បន្នហាងលក់សម្លៀកបំពាក់ LITTLE FASHION បានពង្រីកខ្លួនរហូតដល់ទៅ៣ទីតាំងធំៗ ក្នុងរាជធានីភ្នំពេញ។

*ហាង LITTLE FASHION បឹងកេងកង ១ ផ្ទះលេខ 192 ផ្លួវ 63 កែងផ្លូវ 306
*ហាង LITTLE FASHION ស្ទឹងមានជ័យ លើផ្លូវមុន្នីរ៉េតជិតដល់ស្ពានស្ទឹងមានជ័យ
*ហាង LITTLE FASHION សែនសុខ លើផ្លូវ 1986 ជាប់ស៊ុបម្រះ ខាងកើតមន្ទីរពេទ្យសែនសុខ៕

ទស្សនាវីដេអូខាងក្រោម៖  

វីដេអូ
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T