ភ្នំពេញ៖ តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព កញ្ញា សួស វីហ្សា និងពិធីកររូបសង្ហា លោក ថមមី កាន់តែផ្អែមល្ហែមនឹងគ្នាកាន់តែខ្លាំងឡើងៗ ក្រោយពេលបានចងចំណងភ្ជាប់ពាក្យជាមួយគ្នា យ៉ាងពោរពេញដោយក្តីសុខយ៉ាងខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សវេលាល្អថ្ងៃចូលរោងជ័យរបស់តារាស្រីរូបនេះ នឹងត្រៀមក្នុងពេលឆាប់ៗនេះ ក្រោមការចូលរួមអបអរ និងទន្ទឹងរង់ចាំពីបណ្តាអ្នកគាំទ្រជាច្រើន ក្នុងថ្ងៃជ័យមង្គលរបស់អ្នកទាំងពីរ។ ជាក់ស្តែង ខណៈពេលដែលថ្ងៃជ័យខិតជិតចូលមកដល់ តារាប្រុសលោកថមមី បានធ្វើការបង្ហោះសារ និយាយពីអារម្មណ៍ធ្វើឲ្យអ្នកគាំទ្រសរសើរគ្រប់គ្នា។
ដោយក្នុងនោះលោកបានធ្វើការរៀបរាប់ យ៉ាងផ្អែមល្ហែមថា៖
«និយាយត្រង់ចុះ តាំងពីស្រលាញ់គ្នាជាមួយវីហ្សាមកដល់ពេលនេះ គឺខ្ញុំកម្រទិញបាច់ផ្កាជូនគាត់ណាស់ ហើយគាត់តែងតែខឹងនឹងខ្ញុំហេតុអ្វីខ្ញុំខុសពីសង្សាររបស់មិត្តគាត់ដែលគេតែងតែទិញផ្កាជូនសង្សាគេ ប៉ុន្តែខ្ញុំក៏បានប្រាប់ថាបងគ្មានលទ្ធភាពទិញបាច់ផ្កាស្រស់ជូនអូនទេ ប៉ុន្តែបងនឹងជូនផ្កាស្លាជ័យទៅអូន ព្រោះក្តីស្រលាញ់ពិតមិនស្ថិតនៅលើទ្រព្យសម្បត្តិ ឬបាច់ផ្កាស្រស់នោះទេ វាស្ថិតលើបេះដូងនិងចិត្តស្មោះបងជូនអូនដែលតម្លៃរបស់អូនសាកសមនិងនឹងថ្ងៃនេះ (ស្រលាញ់ពិតចូរស្តីដល់ម៉ែឳ) មែនទេបងប្អូន?» ។
ក្រោយពីបានឃើញបែបនេះ បណ្តាអ្នកគាំទ្រពិតជាពេញចិត្ត ជាមួយនឹងក្តីស្រលាញ់ដ៏ធំដែលលោកបានផ្តល់ឲ្យអនាគតភរិយា ជាមួយនឹងពាក្យពេចន៍ដែលស្រីៗជាច្រើនភាគច្រើនចង់លឺ និងឃើញទង្វើបែបនេះតែម្តង៕
សូមទស្សនារូបភាពខាងក្រោមនេះ៖





