អ្នកម្ដាយណាមិនសប្បាយចិត្ត! ពេលកូនស្រី គង់ សុជាតិ ជាប់ឈ្មោះទៅប្រកួតប្រជែង ដល់ក្រៅប្រទេសបែបនេះ

//s4.kh1.co/96/96cdb68aa6c973605fa8d0c1c076c9bdeb0671ef.jpg
តារា & កម្សាន្ដ

 ១៣-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

អូស្រ្ដាលី៖ អ្នកនាង គង់ សុជាតិ ដែលជាពិធីការិនី ​ដ៏មានប្រជាប្រិយភាព ប្រចាំប្រទេសកម្ពុជា តែងតែលេចវត្តមាន ក្នុងកម្មវិធីធំៗជាប្រចាំ  ថែមទាំងត្រូវបានគេចាត់ទុកជា អ្នកសិល្បៈដ៏ឆ្នើមមួយរូបផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើទោះជា មានភាពមមាញឹកជាមួយ ការងារសិល្បៈបែបណាក្ដីក៏ គង់ សុជាតិ មិនភ្លេចបំពេញតួនាទី ជាភរិយា និងម្ដាយដ៏ល្អនោះទេ។ បើក្រឡេកទៅមើល កូនស្រីរបស់នាងវិញ គឺទទួលបានការមើលថែ និងការអប់រំយ៉ាងល្អ រហូតទទួលបាន ពានរង្វាន់ពីការប្រកួតប្រជែងក្នុងកម្មវិធីជាច្រើនទៀតផង។

ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះ បានបែកធ្លាយនូវ រូបថតជាច្រើនសន្លឹក រវាង គង់ សុជាតិ និងកូនស្រី លើទឹកដីអូស្រ្ដាលីឯណោះ។ ការធ្វើដំណើរទៅដល់ ទឹកដីប្រទេសក្រៅលើកនេះ មានលក្ខណៈពិសេសត្រង់ថា គង់ សុជាតិ គឺទៅលើកទឹកចិត្ត កូនស្រីសំណព្វចិត្ត ចូលរួមការប្រឡងប្រជែងក្នុងកម្មវិធី អន្តរជាតិដ៏ធំមួយ មានឈ្មោះថា« World’s Scholar’s Cup» ។

ក្នុងពេលនោះដែរ គេឃើញថា ពិធីការិនីរូបនេះ ប្រកបដោយស្នាមញញឹម យ៉ាងស្រស់បំព្រងតែម្ដងដែលឃើញកូនស្រីពោរពេញ ដោយសមត្ថភាពរហូត អាចមកប្រឡងដល់ ប្រទេសក្រៅបែបនេះ៕

អ្នកនាង គង់ សុជាតិ 
អ្នកនាង គង់ សុជាតិ 
អ្នកនាង គង់ សុជាតិ និងកូនស្រី 
អ្នកនាង គង់ សុជាតិ និងកូនស្រី 
អ្នកនាង គង់ សុជាតិ និងកូនស្រី 
អ្នកនាង គង់ សុជាតិ និងកូនស្រី 
 កូនស្រីរបស់ អ្នកនាង គង់ សុជាតិ 
 កូនស្រីរបស់ អ្នកនាង គង់ សុជាតិ 
អ្នកនាង គង់ សុជាតិ និងកូនស្រី ពេលធ្វើដំណើរទៅអូស្រ្ដាលី 
អ្នកនាង គង់ សុជាតិ និងកូនស្រី ពេលធ្វើដំណើរទៅអូស្រ្ដាលី 
អ្នកនាង គង់ សុជាតិ និងកូនស្រី ពេលធ្វើដំណើរទៅអូស្រ្ដាលី 
អ្នកនាង គង់ សុជាតិ និងកូនស្រី ពេលធ្វើដំណើរទៅអូស្រ្ដាលី 
អ្នកនាង គង់ សុជាតិ និងកូនស្រី ពេលធ្វើដំណើរទៅអូស្រ្ដាលី 
អ្នកនាង គង់ សុជាតិ និងកូនស្រី ពេលធ្វើដំណើរទៅអូស្រ្ដាលី 
គង់ សុជាតិ
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T