សាឡាត់ ស្រីឡាង ទម្លាយពីចរិតរបស់ សុគន្ធកញ្ញា ទាក់ទងនឹងរឿងដាំកូនឈើ

//s4.kh1.co/f3/f30ef8cb97df2987b09cfa8c95fc355290b034ac.jpg
តារា & កម្សាន្ដ

 ១៣-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ដូចដែលប្រិយមិត្ត បានជ្រាបរួចមកហើយថា​ ក្រោយពីបានរៀបអាពាហ៍ពិពាហ៍រួចមក គេឃើញថាជីវិតគូរបស់ អ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមី ហាក់ដូចជា ពោរពេញដោយភាពរ៉ូមែនទិក និងសេចក្ដីសុខ សុភមង្គលគួរឲ្យច្រណែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ស្រាប់តែ ថ្មីៗនេះ​ បានបែកធ្លាយថា តារាចម្រៀងស្រី លំដាប់ជួរមុខរូបនេះ កំពុងតែ មានផ្ទៃពោះកូនដំបូង ក្រោយពីរៀបការរយៈជាង២ខែកន្លងមក ធ្វើឲ្យមហាជនរាល់គ្នា មានចិត្តរំភើបជំនួសគ្រប់គ្នា។

យ៉ាងណាមិញ ទោះជាកំពុងពរពោះ បែបនេះក៏ដោយតែ ឱក សុគន្ធកញ្ញា​ បានសុខចិត្តលះបង់ធ្វើរឿងគួរឲ្យសរសើរមួយ ទាក់ទងនឹងបញ្ហាព្រៃឈើ។ យោងតាមគណនីរបស់ តារាសម្ដែងស្រី សាឡាត់ ស្រីឡាង បានបង្ហោះរូបភាព រួមជាមួយនឹងឱក​ សុគន្ធកញ្ញា មួយសន្លឹក អមដោយសាររៀបរាប់ពីការលះបង់ ដ៏មានអត្ថន័យចាក់ដោតថា៖

« បងកញ្ញា បាន​មកឈរថតស្ពត ដាំកូនឈើ ទាំងកំពុងពពោះ​ សួរថាបានមួយរៀលអត់ មានតែអស់លុយសាំងគាត់វិញ​ សួរថាក្ដៅអត់​ ​ សំខាន់ឈរថតទៀត️ តែល្អត្រង់ពេលប្រុសតូចកើតគឺកូនឈើធំល្មម​ ពេលគាត់ធំ ដើមឈើនោះជាច្រើន ទុកសំរាប់ជាម្លប់ដល់គាត់​ ជូនពរសុខភាពល្អ ទាំងម្ដាយ ទាំងកូនណាបង»។

ដោយឡែក  មានប្រិយមិត្តមិនតិចនាក់នោះទេ បានកោតសរសើរចំពោះ ការលះបង់ពេលវេលា របស់កញ្ញា ក្នុងការចូលរួមចំណែក ក្នុងទង្វើគួរឲ្យយកជាគំរូបែបនេះ ទាំងដែលខ្លួន កំពុងមានបុត្រ នៅក្នុងផ្ទៃ៕

តាមដានទស្សនារូបភាពខាងក្រោម៖

ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា និងស្វាមី
ឱក សុគន្ធកញ្ញា និងស្វាមី
ឱក សុគន្ធកញ្ញា និងសាឡាត់ ស្រីឡាង
ឱក សុគន្ធកញ្ញា និងសាឡាត់ ស្រីឡាង
សារដែលសាឡាត់ ស្រីឡាង បង្ហោះទៅកាន់ ឱក សុគន្ធកញ្ញា
សារដែលសាឡាត់ ស្រីឡាង បង្ហោះទៅកាន់ ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T