លើកទី១ តូតា ​បង្ហើរសម្លេង ជាមួយ នាយពាក់មី ពីរោះមិនណយទេ! (មានវីដេអូ)

//s4.kh1.co/f5/f5dc946e1bc3d7c9f150644bed556e5d3f054d23.jpg
តារា & កម្សាន្ដ

 ១២-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ តារាសម្តែងស្រីដ៏មានប្រជាប្រិយភាព កញ្ញាម៉ាក សែនសូនីតា ហៅតូតា កាន់តែមានហាងឆេងខ្លាងពីមួយថ្ងៃទៅមួយថ្ងៃ ក្រោយសមត្ថភាពដ៏ល្អនៅក្នុងការសម្តែងរឿងភាគជាច្រើនជាបន្តបន្ទាប់ គួរឲ្យចាប់អារម្មណ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ពិតជាប្លែកភ្នែកខ្លាំង ក្រោយបានឃើញតារាស្រីរូបនេះ បានធ្វើការបង្ហាញការច្រៀងលេងជាលើកដំបូង បញ្ចេញសម្លេងយ៉ាងពីរោះប្លែក ជាមួយនឹងតារាកំប្លែងនាយពាក់មី ធ្វើឲ្យអ្នកគាំទ្រជាច្រើនពេញចិត្តគ្រប់គ្នា។

ដោយនៅក្នុងនោះ នាងបានធ្វើការច្រៀងឆ្លងឆ្លើយ ជាមួយតារាប្រុសរូបនេះ ជាមួយនឹងសម្លេងដ៏ស្រទន់ និងកម្របានស្តាប់ ខណៈពេលដែលធ្លាប់ឃើញ នាងសម្តែងតែនៅក្នុងរឿងជាច្រើន ដែលសមត្ថភាពយ៉ាងល្អ និងពេញចិត្តយ៉ាងខ្លាំងពីបណ្តាអ្នកគាំទ្រ។

ក្រោយពីបានទស្សនាវីដេអូការច្រៀង ក៏ដូចជាកាយវិការដ៏គួរឲ្យក្នាញ់របស់នាង បានធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរដល់នាង ដែលទោះបីមិនច្រៀងដូចអ្នកអាជីពយ៉ាងណាក្តី តែសម្លេងរបស់នាងពិតជាពីរោះមិនណយនោះទេ នៅពេលដែលបានច្រៀងជាលើកដំបូងបែបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

តូតា
តូតា
តូតា
តូតា
តូតា
តូតា
ពាក់មី
ពាក់មី
តូតា និងពាក់មី ពេលច្រៀង
តូតា និងពាក់មី ពេលច្រៀង
តូតា និងពាក់មី ពេលច្រៀង
តូតា និងពាក់មី ពេលច្រៀង
ពាក់មីម៉ាក សែនសូនីតា
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T