Suzuki nex, Let’s និង Address ចេញម៉ូដែលថ្មី ២០២០!(មានវីដេអូ)

//s4.kh1.co/9c/9c5c973d1c99ee1ff531edc6e04625dcedc08ab7.jpg
បច្ចេកវិទ្យា

 ១២-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ និន្នាការប្រើប្រាស់ម៉ូតូជាមធ្យោបាយធ្វើដំណើរនៅតែមានការពេញនិយមខ្លាំងក្នុងចំណោមអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ពិសេសម៉ូតូលេខអូតូកាន់តែមានកំណើនប្រើប្រាស់ច្រើនឡើងជាលំដាប់។ ក្នុងនោះក្រុមហ៊ុន Suzuki ប្រចាំប្រភេទកម្ពុជា តែងតែនាំយកម៉ូដែលថ្មីៗមកបំពេញតម្រូវការអ្នកប្រើប្រាស់យ៉ាងទៀងទាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Suzuki ម៉ូដែលថ្មីឆ្នាំ ២០២០
Suzuki ម៉ូដែលថ្មីឆ្នាំ ២០២០

ជាក់ស្តែងកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ ២០១៩ កន្លងទៅថ្មីៗនេះម៉ូតូ Suzuki ៣ ម៉ូដែល ត្រូវបានយកមកបង្ហាញជូនអតិថិជនរបស់ខ្លួននៅសណ្ឋាគារសុខាភ្នំពេញត្រើយខាងកើតគឺ Suzuki Let’s, Suzuki nex និង Suzuki Address Playful ម៉ូដែលថ្មីឆ្នាំ២០២០

<b>Suzuki Let’s</b>
Suzuki Let’s
Suzuki nex
Suzuki nex

ជាមួយនឹងការពេញនិយមប្រើប្រាស់ពិសេសពីសំណាក់ប្អូនៗយុវវ័យ Suzuki Let’s & Suzuki nex ត្រូវបានទទួលស្គាល់ថាជាម៉ូដែលទំនើប ស្រស់ស្អាតទាំងសោភណ័ភាព ប្រណីតភាព និងគ្រឿងម៉ាស៊ីន ពិសេសស៊ីសាំងតិច រាងតូចច្រឡឹង។ ជាមួយនឹងម៉ូដែលថ្មីឆ្នាំ២០២០  Suzuki Let’s & Suzuki nex បានបន្ថែមនូវមុខងារថ្មីមួយទៀតគឺ Condenser ដែលជួយសម្រួលដល់អ្នកប្រើប្រាស់នៅពេលម៉ូតូខូចអាគុយ ឬអស់អាគុយ ពោលគឺអ្នកប្រើប្រាស់អាចធ្វើការបញ្ឆេះម៉ាស៊ីនបានដោយពុំចាំបាច់អាគុយ។

Suzuki nex
Suzuki nex

ជាមួយគ្នានោះដែរ Suzuki Address Payfull ឆ្នាំ ២០២០ បង្ហាញវត្តមានជាមួយពណ៌ពេញនិយមជាច្រើន និងបានបំពាក់នូវឃ្លុបក្រោមកែបធំទូលាយ។

អតិថិជនអាចរកទិញបានតាមដេប៉ូ Suzuki ទូទាំងប្រទេសចាប់ពីថ្ងៃនេះតទៅ៕

Suzuki nex
Suzuki nex
Suzuki Let’s
Suzuki Let’s
Suzuki Let’s
Suzuki Let’s
ពិធីបង្ហាញជូនអតិថិជនរបស់ Suzuki នៅសណ្ឋាគារសុខាភ្នំពេញ
ពិធីបង្ហាញជូនអតិថិជនរបស់ Suzuki នៅសណ្ឋាគារសុខាភ្នំពេញ
ពិធីបង្ហាញជូនអតិថិជនរបស់ Suzuki នៅសណ្ឋាគារសុខាភ្នំពេញ
ពិធីបង្ហាញជូនអតិថិជនរបស់ Suzuki នៅសណ្ឋាគារសុខាភ្នំពេញ
ពិធីបង្ហាញជូនអតិថិជនរបស់ Suzuki នៅសណ្ឋាគារសុខាភ្នំពេញ
ពិធីបង្ហាញជូនអតិថិជនរបស់ Suzuki នៅសណ្ឋាគារសុខាភ្នំពេញ
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T