ឆក់ទូរស័ព្ទដៃពីជនជាតិចិន នៅក្រុងព្រះសីហនុ ត្រូវកម្លាំងនគរបាលតាមបង្ក្រាបបានភ្លាមៗ

//s6.kh1.co/e4/e48c132a08bb3c6a784ca5b057e23f07724cc2c3.jpg
សង្គម

 ១២-សីហា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

(ព្រះសីហនុ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានតាមចាប់ខ្លួនជនសង្ស័យ ២នាក់ ក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសជនជាតិចិនម្នាក់ នៅយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ នៅចំណុចម្តុំពេទ្យសេតេ ស្ថិតក្នុងភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកឧត្ដមសេនីយ៍ទោ ជួន ណរិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងនៅរសៀលថ្ងៃទី១១ ខែសីហានេះថា ជនរងគ្រោះឈ្មោះ Qiu XinWang អាយុ៣២ឆ្នាំ មុខរបរអ្នកដឹកឥវ៉ាន់ មានទីលំនៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ រងរបួសស្នាម របួសត្រង់ដៃសងខាង និងជើង។ ក្នុងនោះសម្ភារបាត់បង់ទូរស័ព្ទដៃ១គ្រឿង ម៉ាក iPhone 6Plus ពណ៌មាស។

ដោយឡែកជនសង្ស័យចំនួន ២នាក់ ទី១៖ឈ្មោះ សាវឿន ម៉េងហ៊ាង អាយុ១៧ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ និងទី២៖ឈ្មោះ ញិញ គង្គារ អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ វត្ថុតាងចាប់យកបាន រួមមាន៖ ទូរស័ព្ទដៃ១គ្រឿង ម៉ាក iPhone 6Plus ពណ៌មាស និងម៉ូតូ១គ្រឿង ម៉ាក Honda Dream C125 ឆ្នាំ២០១៧ ពាក់ស្លាកលេខព្រៃវែង1L-8942។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្ដតាមនីតិវិធី៕

https://s6.kh1.co/__image/w=650,h=867,q=100/b6/b6fea450cce6a29bcd72fe3ba3f90829b3aebe7d.jpg
https://s5.kh1.co/__image/w=650,h=867,q=100/dc/dc703bfef6558af1f0976f1d2e68d21f075fb452.jpg

ប្រភព៖ Freshnews

Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T