មន្រ្តីធនធានទឹក៖ ទឹកស្ទឹងសង្កែ ខេត្តបាត់ដំបង ហក់ឡើងកម្ពស់ ១៣ម៉ែត្រហើយ ជិតដល់កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន

//s5.kh1.co/74/74826066774c4698da28a226e906766f134ad316.jpg
សង្គម

 ១១-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

(បាត់ដំបង)៖ គិតត្រឹមវេលាម៉ោង១០ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩នេះ ទឹកស្ទឹងសង្កែ ក្រុងបាត់ដំបង បានកំពុងហក់ឡើងបន្តិចម្តងៗ ដល់កម្ពស់ ១៣ម៉ែត្រហើយ ខណ:ដែលកម្ពស់ទឹកឡើងដល់កម្ពស់ ១៣,៨០ម៉ែត្រ ជាចំណុចប្រកាសឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមលោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានបញ្ជាក់ប្រាប់ភ្នាក់ព័ត៌មាន Fresh News ប្រចាំខេត្តបាត់ដំបង ឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩នេះ ទឹកស្ទឹងសង្កែ ពិតជាហក់ឡើងខ្ពស់មែនហើយទើបតែបាន ១៣ម៉ែត្រ គឺមិនទាន់ដល់ពេលត្រូវប្រកាសជូនដំណឹងជាសាធារណៈនោះឡើយទេ ហើយក៏មិនមែនជាការប្រកាសអាសន្ននោះដែរ។

លោកថា ទោះជាយ៉ាងណាទឹកស្ទឹងសង្កែ ដែលកំពុងហក់ឡើងដូច្នេះ ហើយពុំទាន់ដល់ចំណុចដែលត្រូវប្រកាសជូនដំណឹងជាសាធារណៈនោះនៅឡើយទេ។

លោក ឡុង ផលគុណ បានបញ្ជាក់ថា បើល្ងាចនេះនៅចំណុចខាងលើក្បាលស្ទឹង មិនមានភ្លៀងធ្លាក់បន្តទៀតទេ នោះទឹកស្ទឹងសង្កែក្រុងបាត់ ដំបងនឹងមានការស្រក ចុះវិញដែរ សូមប្រជាពលរដ្ឋកុំទាន់មានការព្រួយបារម្មណ៍អី។

មូលហេតុដែលនាំឲ្យទឹកនៅស្ទឹងសង្កែបានហក់ឡើងយ៉ាងដូច្នេះ ក៏ដោយសារតែមានភ្លៀងធ្លាក់ខ្លាំងនៅប៉ែកខាងលើ ស្រុកសំឡូត ជាប់ព្រំដែនប្រទេសថៃ បណ្តាលឲ្យទឹកនៅអាងស្តុកទឹកទំបន់ ពហុបំណងសេកសកទឹកឡើងខ្លាំង៕

https://s5.kh1.co/__image/w=650,h=316,q=100/7d/7ddaeeab64fbf7b63f27725f439c143928394473.jpg
https://s4.kh1.co/__image/w=650,h=316,q=100/39/3917eb3d31e6696bb6984f66d26aaa631fb1f7e6.jpg
https://s4.kh1.co/__image/w=650,h=316,q=100/07/072a239bda8633ef1b4f37c672941f59d7258ad6.jpg
https://s5.kh1.co/__image/w=650,h=488,q=100/19/19c886f586f130d14079a232fef8a7d61f2c5569.jpg

ប្រភព៖ Freshnews

Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T