អ្នកនិពន្ធថា មានការខ្វែងគំនិតគ្នា និងការបំបែកសាច់រឿងមិនដូចចិត្តពេលនិពន្ធ​រឿង «បឹងអតីត»!

//s4.kh1.co/c2/c21c01fc806406a95fde1a17e42702fcf6f174a6.jpg
ប្រលោមលោក & អប់រំ

 ១០-សីហា-២០១៩ ១១ព្រឹក · ៥ ឆ្នាំមុន


ភ្នំពេញ៖ ឆោម​ សុពៅ អ្នកនិពន្ធ​ម្នាក់ក្នុងចំណោម​អ្នកសរសេររឿង​ប្រលោមលោក «បឹងអតីត​» អះអាងថា ពិតជាមានការលំបាកវិញគួរសមដែរ ដោយសារតែការខ្វែងគំនិតគ្នា និងការបំបែកសាច់រឿងមិនដូចចិត្តកាលពីសរសេររឿងនេះឡើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

«ដែលខ្ញុំចង់បាន ដូចខ្ញុំចង់ឱ្យតួស្លាប់ម្នាក់ ឬពីរនាក់ដែរ ​ដើម្បីជុំរិញជម្រៅ​រឿង ប៉ុន្តែមិនត្រូវបានអនុញ្ញាតពីលីនប៉ាវឡើយ ហើយ​ខ្ញុំក៏ត្រូវការស្តាប់តាម​ការយល់ឃើញរបស់គាត់ដែរ។ ចំពោះពេលដែលទ័ល ខ្ញុំក៏ព្យាយាមជជែកគ្នាដើម្បីប្រឹក្សាបន្ថែមរកដំណោះស្រាយចំពោះរួម។ ទីបំផុតពួកយើងក៏បានស្រាយរឿងដ៏ល្អ និងជោគជ័យ ក្រោយពេលតម្រាគាត់បានត្រួតពិនិត្យឆ្អឹងរឿង និងដំណើររឿងមួយចំនួនហើយ ហើយពួកយើងក៏ចាប់ផ្តើមសរសេររឿងនោះតែម្តង»។

ដោយឡែក​អ្នកនិពន្ធ ស៊ុយ ​លីនប៉ាវ ​វិញ​លើកឡើងដែរថា នៅពេលដែលទទួលបានគំនិតរឿង «បឹងអតីត» ពេលដំបូងពិតជារំភើបខ្លាំង ព្រោះ​ចូលចិត្តខ្លាំងសាច់រឿងផងមាន​ទឹកចិត្ត​អរគុណជាខ្លាំងដល់ តម្រា ដែលបានផ្ដល់ឱកាសដ៏ពិសេសនេះខ្លួន។

«ព្រោះមែនទែនទៅបើសិនជាគ្មានតម្រាទេ ក៏ស្នាដៃប្រលោមលោកមួយនេះមិនអាចលេចរូបរាងឡើងបានឡើយ។ សម្រាប់គម្រោងសរសេរប្រលោមលោក បឹងអតីត នេះ វាគឺជាបទពិសោធន៍ថ្មីមួយ ដែលខ្ញុំត្រូវចាប់ដៃគូសរសេរជាមួយបងប្រុស ឆោម សុពៅ ព្រោះថាភាគច្រើន ខ្ញុំចូលចិត្តធ្វើការម្នាក់ឯងច្រើនជាង។ ពាក្យថាការងារជាក្រុម ការសាមគ្គីគ្នា ជាពាក្យមួយដែលងាយស្រួលនិយាយខ្លាំងណាស់ ក៏ប៉ុន្តែពេលយើងធ្វើការងារជាក្រុមមែនទែន ទើបដឹងថាវាពិបាកខ្លាំងប៉ុនណា។ មនុស្សពីរនាក់ ចិត្តពីរ គំនិតពីរ ទស្សនៈ និងការយល់ឃើញក៏ពីរ ហើយកម្រិតវប្បធម៌ខុសគ្នាថែមទៀត វាពិតជាពិបាកក្នុងការស្វែងរកចំណុចរួមមួយ ដើម្បីធ្វើយ៉ាងណាឲ្យការងាររបស់យើងទទួលបានជោគជ័យ។ ម្យ៉ាងទម្រាំរឿងមួយនេះបានសរសេរចប់រួចរាល់ជាស្ថាពរ ពួកខ្ញុំបានជួបនូវឧបសគ្គជាច្រើនដូចជា ការខ្វែងគំនិតគ្នាលើការបង្កើតឆ្អឹងរឿង ការបន្ស៊ីគ្នារវាងការសរសេររបស់ពួកយើងទាំងពីរនាក់ ដើម្បីធ្វើឲ្យអ្នកអានយល់ថា វាជាស្នាដៃរបស់អ្នកនិពន្ធតែម្នាក់ អារម្មណ៍តែមួយ រសជាតិតែមួយ មិនមែនជារឿងតែមួយ តែមានរសជាតិពីរផ្សេងគ្នានោះទេ»។

បើទោះបីជាយ៉ាងនេះក្ដី ក៏អ្នកនិពន្ធឆ្នើមទំាង​ពីរ​នៅតែជំនៈ រហូតអាចយកឈ្នះលើឧបសគ្គទាំងអស់នោះ។ លោក លីន ប៉ាវ បញ្ជាក់ថា ការធ្វើការងារជាក្រុម វាពិបាក ក៏ប៉ុន្តែលទ្ធផលទទួលបាន ច្រើនវិញដែរ។ ខ្ញុំតែងតែចងចាំពាក្យបីឃ្លាក្នុងចិត្តនៅពេលធ្វើការងារមួយនេះ គឺយោគយល់គ្នា ស្ដាប់ និងពិចារណាលើគំនិតយោបល់របស់មិត្តរួមក្រុម ហើយមួយទៀតគឺមិនអាចប្រកាន់គំនិតខ្លួនឯងនិយមជាដាច់ខាត។

យើងសាកគិតពីពាក្យដែលខ្ញុំបាននិយាយពីខាងដើមមកវិញ មនុស្សពីរនាក់ គំនិតពីរ ទស្សនៈពីរ កម្រិតវប្បធម៌ក៏ពីរផ្សេងគ្នា នេះគឺជាឧបសគ្គ ក៏ប៉ុន្តែវាជាចំណុចពិសេសមួយនៃការធ្វើការងារជាក្រុម ព្រោះបើយើងធ្វើការងារតែម្នាក់ឯង ពិតណាស់វានឹងកើតឡើងបានដោយសារគំនិតយើងតែមួយប៉ុណ្ណោះ តែការងារជាក្រុមនឹងធ្វើឲ្យយើងអាចទទួលបានគំនិតល្អៗបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យការងាររបស់យើងទទួលបានផ្លែផ្កាកាន់តែប្រសើរ។

លោក​ លី សុផាត ក្រុមប្រឹក្សាកំណែ​និងជាបណ្ណារក្ស​របស់តម្រាបានឱ្យដឹងដែរ​ថា តម្រា​លើកទឹកចិត្តឲ្យយុវជនជំនាន់ថ្មី រៀនធ្វើការងារជាដើម្បីសម្រេចបានលទ្ធផលរួមជោគជ័យមួយ។

លោកថាប្រសិន​យុវវ័យ​ចង់ក្លាយជាអ្នកនិពន្ធដ៏ល្បីម្នាក់ ហើយ​គិតថា​សមត្ថភាពនៅមានកម្រិតនៅក៏មិនអាចរស់នៅក្នុងក្ដីស្រមៃរហូតដែរ​តោង​តែ ស្វែងរកដៃគូបំពេញ​ភាពខ្វះចន្លោះរបស់ខ្លួន។តម្រាកំពុងត្រៀមចេញ​ចំណងជើងមួយចំនួន​ទៀត​ ជា​ស្នាដៃ​របស់អ្នកនិពន្ធផ្សេងៗនៃក្រុមទសប៉ាកា៕

ប្រលោមលោក បឹងអតីត
ប្រលោមលោក បឹងអតីត
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T