បុរសម្នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្រ្គោះបន្ទាន់ ក្រោយពីស្រែកច្រៀងខារ៉ាអូខេខ្លាំងពេក (មានវីដេអូ)

//s5.kh1.co/42/4221690003986139cf843a0c01a6cd9eed9e4188.jpg
សង្គម

 ១០-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ចិន៖ ថ្មីៗនេះបុរសម្នាក់រស់នៅក្នុងប្រទេសចិន ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្រ្គោះបន្ទាន់ ក្រោយពីរូបគេស្រែកច្រៀងខារ៉ាអូខេខ្លាំងពេក រហូតដល់ស្ទះខ្យល់ ពិបាកដកដង្ហើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពបានឱ្យដឹងថា នៅថ្ងៃកើតហេតុ លោក Wang អាយុ ៦៥ឆ្នាំ ស្រាប់តែឈឺដើមទ្រូងជាខ្លាំង បន្ទាប់ពីស្រែកច្រៀងអស់ ១០បទជាប់គ្នា។

លោក Wang បានប្រាប់អ្នកសារព័ត៌មានថា៖

«ពេលនោះខ្ញុំពិតជាមានអារម្មណ៍រំភើបជាខ្លាំង ហើយបន្ទាប់ពីស្រែកច្រៀងចម្រៀងពីរបីបទដែលមានណោតខ្ពស់នោះ ខ្ញុំចាប់ផ្តើមមានអារម្មណ៍ពិបាកដកដង្ហើមយកតែម្តង។»

មិនយូរប៉ុន្មាន លោកក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្រ្គោះ។

លោកគ្រូពេទ្យ Peng Bin-Fei បានពន្យល់ថា លោកអ៊ំ Wang ស្ទះខ្យល់ ពិបាកដកដង្ហើម ព្រោះតែគាត់ស្រែកច្រៀងខ្លាំងៗពេក ហើយលោកក៏បានផ្តល់ជាដំបូន្មានដល់លោកអ៊ំ Wang ឱ្យផ្អាកការច្រៀងមួយរយៈសិន។

បច្ចុប្បន្នលោកអ៊ំ Wang កំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។

យ៉ាងណាមិញ រឿងរ៉ាវនេះបានល្បីពេញបណ្តាញសង្គមចិន ហើយមនុស្សម្នាក៏បានសម្តែងការភ្ញាក់ផ្អើលទាក់ទិនទៅនឹងរឿងមួយនេះផងដែរ៕

ទស្សនារូបភាព និងវីដេអូខាងក្រោម៖

បន្ទប់សង្រ្គោះបន្ទាន់
បន្ទប់សង្រ្គោះបន្ទាន់
លោក Wang
លោក Wang
លោកគ្រូពេទ្យ Peng Bin-Fei
លោកគ្រូពេទ្យ Peng Bin-Fei
Kim Hong
ហុង

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T