The Asian Kitchen សាខា Midtown ចាប់ផ្ដើមបើកហើយ ជាមួយប្រម៉ូសិន 30% ទៀត!

//s4.kh1.co/f6/f6cb10744bac0116621459ab78defb7b48110c43.jpg
សង្គម

 ០៩-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ សាខាថ្មីរបស់ The Asian Kitchen នៅMidtown Community Mall ចាប់ផ្ដើមបើកហើយចាប់ពីថ្ងៃទី 08 ខែសីហា ឆ្នាំ​ 2019 នេះតទៅ ថែមទាំងមានប្រូម៉ូសិនបញ្ចុះតម្លៃលើម្ហូបគ្រប់មុខ 30% ចំនួនបីថ្ងៃទៀតផង ចាប់ពីថ្ងៃទី 08 សីហា ដល់ 10 សីហា កុំរំលងឱកាសដ៏ពិសេសនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាប់អ្នកដែលចូលចិត្តញុំាម្ហូបឆ្ងាញ់ៗបែបចិន ប្រាកដជាសប្បាយចិត្តជាមួយនឹងដំណឹងមួយនេះ ព្រោះឥឡូវ The Asian kitchen មានជិតផ្ទះហើយ។ ឥឡូវនេះចង់ញុំាម្ហូបចិនឆ្ងាញ់ៗ ហើយមានអនាម័យល្អ ដែលមានសញ្ញាបត្រ័ទទួលស្គាល់ពីក្រសួងសុខាភិបាលនោះ មិនចាំបាច់ពិបាកជិះទៅណាឆ្ងាយទេ។​

ភោជនីយដ្ឋានចិន The Asian Kitchen
ភោជនីយដ្ឋានចិន The Asian Kitchen

The Asian Kitchen ជាភោជនីយដ្ឋានចិន បានបើកដំណើរការនៅកម្ពុជាជាច្រើនឆ្នាំកន្លងមកហើយ។ ដោយសារមានការគាំទ្រជាច្រើនពីសំណាក់អតិថិជន The Asian Kitchen បានពង្រីកសាខាថ្មីទី៤ បន្ថែមទៀតនៅ Midtown Community Mall ជាន់ទី១ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវលេខ 2004 កែងនិងផ្លូវ 13B សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។

ភោជនីយដ្ឋានចិន The Asian Kitchen
ភោជនីយដ្ឋានចិន The Asian Kitchen

ការបើកសាខាថ្មីរបស់ The Asian Kitchen នេះ គឺដើម្បីបំពេញតម្រូវការរបស់អតិថិជន ដែលតែងតែគ្រាំទ្រមានកំណើនកើនឡើង និងជួយសម្រួលឱ្យមានភាពងាយស្រួលជាងមុនក្នុងការមកទទួលទានផងដែរ។ The Asian Kitchen មានបម្រើនូវម្ហូបចិន ដែលមានរសជាតិឈ្ងុយឆ្ងាញ់ជាច្រើនមុខ មិនតែប៉ុណ្ណោះចុងភៅមានជំនាញ និងថ្វៃដៃពិសេសក្នុងការចំអិនម្ហូប ប្រាកដជាមិនធ្វើអោយលោកអ្នកខកបំណងឡើយ។

ភោជនីយដ្ឋានចិន The Asian Kitchen
ភោជនីយដ្ឋានចិន The Asian Kitchen

The Asian Kitchen ជាជម្រើសដ៏សាកសមបំផុតសម្រាប់អ្នកដែលចង់ទទួលទានម្ហូបចិន ជាលក្ខណៈដៃគូ មិត្តភកិ្ត ឬមិត្តរួមការងារ និងការជួបជុំបែបជាលក្ខណៈគ្រួសារជាដើម។ មិនត្រឹមតែមានម្ហូបឆ្ងាញ់ៗ ប្រកបដោយអនាម័យទេប៉ុណ្ណោះទេ ចំណែកឯបរិយាកាសក្នុងហាងវិញ មានភាពធំទូលាយប្រកបដោយផាសុកភាពល្អ ស្រស់ស្រាយ សេវាកម្មរហ័សទាន់ចិត្ត និងបុគ្គលិកមានរួសរាយរាក់ទាក់ក្នុងការបម្រើការសេវាកម្មជូនអតិថិជន។

ដូច្នេះចាំអីទៀត កុំភ្លេចនាំមិត្តភកិ្ត និងក្រុមគ្រួសារទៅភ្លក់អាហារឆ្ងាញ់ៗនៅ The Asian Kitchen ជាមួយប្រម៉ូសិន 30%​ ទាំងអស់គ្នាណា ក្នុងឱកាសដ៏ពិសេសនេះ៕

បុគ្គលិកភោជនីយដ្ឋានចិន The Asian Kitchen
បុគ្គលិកភោជនីយដ្ឋានចិន The Asian Kitchen
អាហារនៅភោជនីយដ្ឋានចិន The Asian Kitchen
អាហារនៅភោជនីយដ្ឋានចិន The Asian Kitchen
ការបញ្ចុះតម្លៃ 30% ពីភោជនីយដ្ឋានចិន The Asian Kitchen
ការបញ្ចុះតម្លៃ 30% ពីភោជនីយដ្ឋានចិន The Asian Kitchen
អាហារភោជនីយដ្ឋានចិន The Asian Kitchen
អាហារភោជនីយដ្ឋានចិន The Asian Kitchen
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T