ភ្នំពេញ៖ អ្នកនាង សុខ សោម៉ាវត្តី ដែលជាតារាស្រីមានប្រជាប្រិយភាព និងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ទស្សនិកជន តាមរយៈសមត្ថភាពសិល្បៈដ៏សម្បូរបែប និងកាយវិការបែបក្រមិចក្រមើមរបស់នាងតែម្ដង។

លើសពីនេះ​ បើទោះជា តារាស្រីរូបនេះ មានកូនស្រីម្នាក់រួចហើយក៏ដោយ តែបើងាកទៅមើលការងារសិល្បៈវិញគឺ នូវតែត្រូវប៉ាន់ដដែល ថែមទាំងមានសម្អាងការជាច្រើន បានទាក់ទងឲ្យនាងថតម៉ូត ឲ្យទៀតផង។

ជាក់ស្ដែង កាលពីពេលថ្មីនេះ សុខ សោម៉ាវត្តី បានបង្កភាពភ្ញាក់ផ្អើលមួយ បន្ទាប់ពីបែកធ្លាយនូវរូបថតប៉ុន្មានសន្លឹក ដោយបានរៀបចំខ្លួន បានយ៉ាងសមសួន និងស្រស់ស្អាតយ៉ាងខ្លាំង។អ្វីដែលពិសេស ក្នុងពេលនោះដែរ អ្នកមេម៉ាយកូនមួយរូបនេះ បានតុបតែងខ្លួនក្នុង សម្លៀកបំពាក់បែបប្រពៃណីខ្មែរពណ៌មាសចែងចាំង ថែមទាំងមាន រូបវិមានឯករាជ្យខ្មែរ តំណាងឲ្យអត្តសញ្ញាណជាតិ​ ដិតលើឈុតនោះផងដែរ។

ដោយសារតែបែបនេះ ទើបធ្វើឲ្យមិត្តៗយុវវ័យ ឃើញរូបថតរបស់ សុខ សោម៉ាវត្តីប៉ុន្មានសន្លឹកនោះហើយ មានការចាប់អារម្មណ៍ ជាមួយឈុតសម្លៀកបំពាក់នោះគ្រប់គ្នា និងមានការចែករំលែកតគ្នា ពេញបណ្ដាញសង្គមតែម្ដង៕

ចង់ជ្រាបថាសម្លៀកបំពាក់មួយឈុតនោះ មានលក្ខណៈពិសេសបែបណា តាមដានទស្សនារូបភាពខាងក្រោម៖

សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
វត្តី ពេលតុបតែងខ្លួនក្នុង ឈុតវិមានឯករាជ្យជាតិ
វត្តី ពេលតុបតែងខ្លួនក្នុង ឈុតវិមានឯករាជ្យជាតិ
វត្តី ពេលតុបតែងខ្លួនក្នុង ឈុតវិមានឯករាជ្យជាតិ
វត្តី ពេលតុបតែងខ្លួនក្នុង ឈុតវិមានឯករាជ្យជាតិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី