ភ្នំពេញ៖ ដូចប្រិយមិត្តជាច្រើនបានដឹងហើយថាតារាចម្រៀងស្រីកញ្ញាតូតា កាន់តែមានសន្ទុះខ្លាំងឡើងគួរឲ្យកត់សម្គាល់នៅក្នុងវិស័យសិល្បៈ តែងតែបានដើរតួឯក បង្ហាញសមត្ថភាពយ៉ាងល្អជាមួយនឹងភាពលះបង់ នៅក្នុងការថតរឿងឲ្យល្អជាច្រើនគួរឲ្យសរសើរបំផុត។

ជាក់ស្តែងកាលពីពេលថ្មីៗនេះតារាស្រីរូបនេះ បានបង្ហាញនូវវីដេអូក្រៅឆាកមួយនៅក្នុងការថតរឿងថ្មី ជាមួយនឹងតារាកំប្លែងនាយពាក់មី ដែលបានធ្វើការសម្តែងយ៉ាងអស់ពីចិត្ត ខិតខំខ្លាំងយ៉ាងគួរឲ្យសរសើរ។ ក៏ប៉ុន្តែការសម្តែងលើកនេះ សឹងតែធ្វើឲ្យនាងគ្មានជីវិត ព្រោះតែការខុសបច្ចេកទេសនៅក្នុងការថត ធ្វើឲ្យអ្នកទស្សនាវីដេអូក្រៅឆាកមួយនេះបុកពោះភ័យ ជំនួសនាងគ្រប់គ្នា។

ដោយនៅក្នុងនោះ ប្លង់ថតត្រូវទាញជាមួយនឹងខ្សែ ដើម្បីឲ្យមើលទៅដូចហោះចេញពីកាណូត ធ្វើឲ្យដូចពិតៗ ក៏ប៉ុន្តែនៅក្នុងនោះធ្វើឲ្យនាងសឹងតែមានរបួស ព្រោះតែខុសបច្ចេកទេសនៅក្នុងការថតមួយនេះ ជាមួយនឹងតារាកំប្លែងនាយពាក់មី។ លើសពីនេះនាងក៏បានធ្វើការបង្ហាញអារម្មណ៍យ៉ាងដូច្នោះថា៖

ជាមួយគ្នានេះដែរ បណ្តាអ្នកគាំទ្រជាច្រើនពិតជាសរសើរដល់នាង ដែលបានលះបង់ខ្លាំងនៅក្នុងការងារសិល្បៈបែបនេះ ដោយធ្វើយ៉ាងណាឲ្យតែការថតបានល្អ អ្នកទស្សនាច្រើន តែនៅក្នុងនោះអ្នកគាំទ្រពិតជាបារម្ភចំពោះការថតបែបនេះតែម្តង ព្រោះមើលទៅពិតជាគ្រោះថ្នាក់ខ្លាំ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

តូតា
តូតា
ឈុតក្រៅឆាក
ឈុតក្រៅឆាក
ឈុតក្រៅឆាក
ឈុតក្រៅឆាក
ឈុតក្រៅឆាក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា