សុខ ស្រីនាង ត្រៀមខ្លួនធ្វើគណកម្មការកម្មវិធីលំដាប់ពិភពលោក

//s4.kh1.co/60/60a74f8c628ad8420b8d6f96fb0e91e2414204fb.jpg
តារា & កម្សាន្ដ

 ០៧-សីហា-២០១៩ ៦ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ នេះគឺជាលើកទីមួយហើយដែលម្ចាស់បទ "ហត់ទេស្រលាញ់គេម្នាក់ឯង" បានក្តោបតំណែងធំជា គណកម្មការកម្មវិធីប្រលងចម្រៀងលំដាប់ ពិភពលោករបស់ស្ថានីយទូរទស្សន៍ហង្សមាស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកនាង សុខស្រីនាង
អ្នកនាង សុខស្រីនាង

កម្មវិធី Cambodian Idol Junior នឹងចាប់ផ្តើមដំណើរការរដូវកាលទី១របស់ខ្លួនក្នុងពេលដ៏ឆាប់ៗ ខាងមុខនេះហើយដែលមានគណកម្មការជាតារាចម្រៀងលំដាប់ប្រទេស៣រូបគឺលោក ព្រាប សុវត្ថិ លោក ឆន សុវណ្ណរាជ និងអ្នកនាង សុខស្រីនាង ផ្ទាល់តែម្តង។

តួស្រីក្នុងរឿង "រាជិនីភូមិគ្រឹះ" នេះបានបញ្ជាក់ថា នេះគឺជាលើកទីមួយហើយសម្រាប់ជីវិតសិល្បៈរបស់ នាងក្នុងការធ្វើជាគណកម្មការប្រលងចម្រៀងហើយវារឹតតែធ្វើឲ្យនាងរំភើបខ្លាំងបំផុតព្រោះនេះជាកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោកដែលនាងនឹងត្រូវធ្វើការជាមួយគណកម្មការពីររូបទៀតដែលសុទ្ធតែ ជាកំពូលតារាចម្រៀង។

អ្វីដែលសំខាន់ សម្រាប់តារាចម្រៀងស្រីរូបនេះបានបង្ហាញពីគោលជំហរក្នុងការធ្វើជាគណកម្មការ ក្នុងកម្មវិធីកម្រឹតកំពូលនេះឲ្យបានល្អបំផុតហើយនាងក៏នឹងស្វាគមន៍រាល់មិតិរឹះគន់ដើម្បីស្ថាបនាផងដែរ។ កម្មវិធីប្រឡងចម្រៀងកុមារ Cambodian Idol Junior រដូវកាលទីមួយនេះទទួលបានការឧបត្ថម្ភផ្ដាច់ មុខដោយ vivo S1 ស្វែងរកស្តាយថ្មីរបស់អ្នក ដោះសោរដោយស្កេនក្រយ៉ៅដៃលើអេក្រង់ | AI សែលហ្វី 32 MP ៕ 

កម្មវិធី Cambodian Idol Junior
កម្មវិធី Cambodian Idol Junior
អ្នកនាង សុខស្រីនាង
អ្នកនាង សុខស្រីនាង
សុខ​ ស្រីនាង
Sokhom Kosoma
ម៉ារី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T