ថ្ងៃចូលរោងការ នីឡា និងអនាគតស្វាមី ធ្វើឡើងនាឆ្នាំក្រោយ!

//s4.kh1.co/90/9089c074164a1281e00db6c835ac32555497b451.jpg
តារា & កម្សាន្ដ

 ០៧-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ដូចប្រិយមិត្តបានដឹងហើយថា មកទល់នឹងពេលនេះតារាកំប្លែងស្រីវ័យក្មេងកញ្ញានីឡា បានចាប់ដៃគ្នាជាមួយនឹងគូស្នេហ៍សាងសុភមង្គល និងតែងតែបង្ហាញនូវភាពផ្អែមល្ហែមយ៉ាងគួរឲ្យសរសើរ ស្របពេលដែលចាស់ទុំទាំងសងខាងបានដឹងលឺ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ មួយរយៈពេលមុននេះតារាស្រីរូបនេះបានធ្វើការថតPre Wedding ជាមួយគ្នាយ៉ាងផ្អែមល្ហែម ក៏ប៉ុន្តែនៅក្នុងនោះមិនទាន់បានជ្រាបថានាងនឹងរៀបការនៅថ្ងៃណាឲ្យប្រាកដនោះទេ ធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាចង់ដឹងតែម្តង។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាស្រីរូបនេះបានធ្វើការថតម៉ូតឈុតបុរាណជាច្រើន ដែលបានធ្វើការLive ជាមួយនឹងវីដេអូ ក៏មានអ្នកគាំទ្របានសួរនាំពីថ្ងៃរៀបការ ដោយនឹងប្រព្រឹត្តឡើងនៅឆ្នាំក្រោយ២០២០នេះ នៅក្នុងខែមេសា ឬឧសភា នេះដែរ។

ទន្ទឹមនឹងនេះដែលបណ្តាអ្នកគាំទ្រជាច្រើនពិតជារំភើបជំនួសនាង ដែលក្នុងពេលមិនយូរនោះទេ នាងនឹងក្លាយជាកូនក្រមុំ ដែលបានមនុស្សស្រលាញ់រៀបការជាមួយយ៉ាងដូច្នោះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

កញ្ញានីឡា និងអនាគតស្វាមី
កញ្ញានីឡា និងអនាគតស្វាមី
កញ្ញានីឡា និងអនាគតស្វាមី
កញ្ញានីឡា និងអនាគតស្វាមី
កញ្ញានីឡា និងអនាគតស្វាមី
កញ្ញានីឡា និងអនាគតស្វាមី
កញ្ញានីឡា 
កញ្ញានីឡា 
កញ្ញានីឡា 
កញ្ញានីឡា 
វ៉ាន់ នីឡា
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T