ណុប បាយ៉ារិទ្ធ បោះសម្តីឲ្យអ្នកជួយ លៀង ចាន់ឡា មួយចំនួនថា គ្រាន់តែតោងនាងចង់ល្បី​ ដើម្បីផលប្រយោជន៍ខ្លួន

//s5.kh1.co/14/14ab9f116cb5d1b58b93c843d8d544edad45f40c.jpg
តារា & កម្សាន្ដ

 ០៧-សីហា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ នៅលើបណ្តាញសង្គមកំពុងតែល្បី រឿងរ៉ាវរបស់បេក្ខនារីក្នុងកម្មវិធី X Factor Cambodia រដូវកាលទី១ កញ្ញា លៀង ចាន់ឡា ត្រូវបានកម្មវិធី និងបេក្ខភាពដទៃរើសអើងរឿងពណ៌សម្បុរ និងនាងជាអ្នកក្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ខណៈពេលរឿងរ៉ាវនេះកំពុងតែផ្ទុះនិងល្បីសុះសាយ កញ្ញា លៀង ចាន់ឡា ត្រូវបានគេសង្កេតឃើញថា នាងត្រូវបានមហាជនជាច្រើន នាំគ្នាជួយឧបត្ថម្ភជាគ្រឿងសម្អាងផ្សេងៗ រហូតដល់អ្នកខ្លះ ថែមទាំងជួយកែសម្ផស្សឲ្យរូបនាងដោយឥតគិតថ្លៃថែមទៀត។

មិនបានប៉ន្មាន ដោយអត់ទ្រាំទប់ចិត្តមិនបាន ស្រាប់តែលោក ណុប បាយ៉ារិទ្ធ ដែលជាគណកម្មការក្នុងកម្មវិធីនេះ បានចេញមុខនិយាយឆ្លើយតប បោះសម្តីឲ្យអ្នកមួយចំនួននោះថា៖ 

“គ្នានិយាយតាំងពីវគ្គដំបូង Judge Audition ថាគ្នាក្រ តែគ្នាអត់លំបាកទេ គ្នាតស៊ូ បើចង់ជួយគាត់មែន គួរតែជួយតាំងពីពេលហ្នឹង ឬគិតថាគាត់មិនទាន់ល្បីដោយសារគ្មានអ្នកបំផុសបំផុល ដល់តែមានអ្នកបំផុសបំផុល បានដណ្តើមគ្នាជួយ។ អ្នកខ្លះជួយពីចិត្តពីបេះដូងមែន តែខ្លះដើម្បីផលប្រយោជន៍ខ្លួនឯងទេ ផេកហ្វេសប៊ុកមួយចំនួនក៏ចឹង”។

ទោះជាយ៉ាងណាក្តី ក៏លោក ណុប បាយ៉ារិទ្ធ​ មិនមែនថាឲ្យអ្នកចង់ជួយកញ្ញា លៀង ចាន់ឡា ទាំងអស់នោះទេ។ ម៉្យាងវិញទៀត លោកថែមទាំងនិយាយអំពីមនុស្សមួយចំនួន ដែលចាំតែជាន់ពន្លិច មិនដែលបង្ហាញរូបភាពល្អៗនៅក្នុងកម្មវិធី ប៉ុន្តែបែរជាបង្ហោះរូបដែលអាក្រក់ ធ្វើឲ្យមហាជនជាច្រើននាំគ្នាយល់ច្រឡំ ថាកម្មវិធី និងបេក្ខភាពដទៃរើសអើងមើលងាយកញ្ញា លៀង ចាន់ឡា ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
លៀង ចាន់ឡា
លៀង ចាន់ឡា
មតិរបស់ ណុប បាយ៉ារិទ្ធ
មតិរបស់ ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T