ក្រុមចោរ ៤នាក់ ជិះម៉ូតូពីរគ្រឿង បន្លំលួចលុយបានជាង ១ម៉ឺនដុល្លារពីកន្លែងដូរលុយ នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង

//s4.kh1.co/cc/cc4c06287f60945d0ba4269a7c13ff9dfd6a088b.jpg
សង្គម

 ០៦-សីហា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

(ស្វាយរៀង)៖ ក្រុមចោរលួចមានគ្នា ៤នាក់ បានជិះម៉ូតូ២គ្រឿងបន្លំខ្លួនទិញភេសជ្ជៈការ៉ាបាវមួយកេស នៅផ្ទះវីងមួយកន្លែង ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំស្វាតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ហើយឲ្យគ្នីគ្នាចូលលួចលុយបានជាង ១ម៉ឺនដុល្លារ ហើយគេចខ្លួនដោយសុវត្ថិភាព កាលពីវេលាម៉ោង១៖៥២នាទីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្ចាស់ផ្ទះឈ្មោះ ណន់ តុលា អាយុ៣៣ឆ្នាំ ដែលត្រូវក្រុមចូលលួចក្នុងផ្ទះរបស់គាត់ បានឱ្យដឹងថា នៅមុនពេលកើតហេតុការណ៍នេះឡើង ប្រពន្ធរបស់គាត់បានទៅទារលុយគេនៅក្នុងភូមិ ចំណែករូបគាត់ជាប្តីបានទៅទិញគ្រឿងសំណង់ ដោយបានទុកកូនស្រី ឱ្យនៅចាំផ្ទះ ខណៈមានក្រុមចោរមួយក្រុមបានឈប់ម៉ូតូពីមុខផ្ទះ មានស្ត្រីម្នាក់ដើរចូលមកក្នុងផ្ទះ ដើម្បីទិញខារ៉ាបាវមួយកេស ហើយបានឱ្យកូនស្រីរបស់គាត់យកខារ៉ាបាវ យកទៅឱ្យដល់ផ្លូវថ្នល់ជាតិមុខផ្ទះ។

លោកបានបន្តទៀតថា បើតាមកាមេរ៉ាសុវត្ថិភាព ខណៈពេលដែលកូនស្រីគាត់ដើរយកខារ៉ាបាវ ទៅឱ្យស្ត្រីមានចោរស្ទាវម្នាក់ដើរចូលទៅក្នុងតូបវីង របស់គាត់យកកាបូបលុយឡើងជិះម៉ូតូគេចទៅបាត់តែម្តង។

លោកបន្តថា នៅពេលដែលកូនស្រីគាត់ដើរមកតូបវីងវិញ ក៏បាត់កាបូបលុយ បានស្រែកឆោឡោផ្អើលអស់អ្នកភូមិរត់មកជួយ ខណៈនោះ រូបគាត់ និងប្រពន្ធមកដល់ផ្ទះប្តឹងសមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍តែបានហួសពេលទៅហើយក្រុមចោរបានគេចខ្លួនបាត់អស់។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវ និងកំណត់មុខសញ្ញាក្រុមចោរដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

https://s4.kh1.co/__image/w=650,h=488,q=100/01/018c104da97e47ef18228053f8edfef83a2e042f.jpg
https://s5.kh1.co/__image/w=650,h=488,q=100/19/19ac06e6efc6213b413a3238cca3dc6ad59e558c.jpg
https://s4.kh1.co/__image/w=650,h=366,q=100/f8/f8455d71acaa159525ae6c3e34191c4fb8e2abd0.jpg

ប្រភព៖ Freshnews

Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T