កាន់តែងាយស្រួល និងមានទំនុកចិត្តជាមួយនឹងបណ្ដាញ ការិយាល័យទូទាំងប្រទេស និងបច្ចេកវិទ្យាទំនើបរបស់ ប្រាសាក់!

//s5.kh1.co/ac/ac0d1eedc48122cd701d3bf5cae50273c1c915e5.jpg
សង្គម

 ០៦-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា ត្រូវបានគេកត់សម្គាល់ឃើញថា កំពុងមានសម្ទុះខ្លាំងក្នុងទីផ្សារ ស្របពេលដែលស្ថាប័នហិរញ្ញវត្ថុប្រកបដោយសក្តានុពលមួយនេះ កំពុងពង្រីកបណ្តាញការិយាល័យរបស់ខ្លួនជាច្រើនសាខាលើផ្ទៃប្រទេស។
រហូតមកដល់បច្ចុប្បន្ននេះ ប្រាសាក់បានក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុដែលមានសាខាច្រើនជាងគេនៅកម្ពុជា និងផ្តល់ភាពងាយស្រួលជូនអតិថិជនក្នុងការទទួលបានសេវាហិរញ្ញវត្ថុដែលផ្តល់នូវភាពរីកចម្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីការផ្តល់ការបម្រើសេវានៅតាមសាខា ប្រាសាក់ បានដាក់ឱ្យប្រើប្រាស់សេវាធនាគារចល័ត ដែលអនុញ្ញាតឱ្យអតិថិជនអាចធ្វើប្រតិបត្តិការធនាគារដោយខ្លួនឯងតាមទូរស័ព្ទដៃ និងកុំព្យូទ័របានយ៉ាងងាយស្រួលគ្រប់ពេលវេលា និងទីកន្លែង។ ជាងនេះទៅទៀត អតិថិជនក៏អាចដកប្រាក់ និងចាត់ចែងសាច់ប្រាក់ជាមួយនឹងម៉ាស៊ីនអេធីអឹមប្រាសាក់បាន ២៤ ម៉ោងក្នុង ១ ថ្ងៃ ៧ ថ្ងៃក្នុង ១ សប្តាហ៍ផងដែរ។

លោក សាយ សូនី នាយកប្រតិបត្តិរបស់ប្រាសាក់បានលើកឡើងថា៖

«ការផ្តល់ជម្រើសក្នុងការបម្រើសេវាច្រើនបែបនេះ និងការធ្វើទំនើបកម្មបច្ចេកវិទ្យាឌីជីថលរបស់ប្រាសាក់ គឺឆ្លើយតបតាមតម្រូវការអតិថិជន និងទៅឱ្យកាន់តែជិតអតិថិជនថែមទៀត។ ហើយនេះគឺជាការបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងរបស់ប្រាសាក់ ក្នុងការបម្រើសេវាកម្មជូនអតិថិជនទាំងអស់ឱ្យកាន់តែប្រសើរឡើង និងកាន់តែងាយស្រួលឡើង ទាំងការផ្តល់កម្ចី ផ្តល់សេវាប្រាក់បញ្ញើសន្សំ ចាត់ចែងសាច់ប្រាក់​ ផ្ទេរប្រាក់ និងទូទាត់ផ្សេងៗ»។

លោកសូនី ក៏បានថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រនិងប្រើប្រាស់សេវាហិរញ្ញវត្ថុប្រាសាក់។

សូមបញ្ជាក់ថា ​ប្រា​សាក់​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ជាច្រើន​ប្រភេទ​រួមមាន​៖​ ​សេវា​ឥណទាន​ ​ប្រាក់បញ្ញើ​សន្សំ​ ​ទូទាត់​វិក្កយបត្រ​ទឹក​ ​ទូទាត់​វិក្កយបត្រ​ភ្លើង​ ​ផ្ទេរ​ប្រាក់​ ​ប្តូរ​ប្រាក់​ ​ទិញ​កាត​ទូរស័ព្ទ​ ​សេវា​បើកប្រាក់​បៀវត្ស​ ​សេវា​ទូទាត់​រហ័ស​ ​សេវា​អេ​ធី​អឹម​ ​ម៉ាស៊ីន​ឆូត​កាត​ ​​សេវា​ធនាគារ​ចល័ត និងសេវាបញ្ជាក់សមតុល្យគណនី​ ​ដែល​គ្រប​ដណ្តប់​នៅ​ទូទាំង​ប្រទេស​៕

​សម្រាប់​ព័ត៌មាន​បន្ថែម​៖​www.prasac.com.kh

ប្រាសាក់ គ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា
ប្រាសាក់ គ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T