អ្នកចិត្តបុណ្យទាំងនេះ នាំគ្នាឧបត្ថម្ភឲ្យបេក្ខភាព X Factor ចាន់ឡា សូម្បីតែនាងគ្រត ក៏មិនមើលនឹងភ្នែកដែរ

//s6.kh1.co/b0/b0c9b80dead529f9cd907af6cbbf173db145d88c.jpg
តារា & កម្សាន្ដ

 ០៦-សីហា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ប្រិយមិត្តដែលជាអ្នកតាមដានកម្មវិធីលំដាប់ពិភពលោក X Factor Cambodia រដូវកាលទី ១ ច្បាស់ជាស្គាល់នូវបេក្ខភាពមួយរូបមានឈ្មោះថា លៀង ចាន់ឡា ដែលជាបេក្ខភាពមកពីគ្រួសារក្រីក្រ និងមានរូបរាងខ្មៅមិនស្អាតដូចបេក្ខភាពដទៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយពីប្រកួតជម្រុះដល់វគ្គ Boostcamp របស់កម្មវិធី កញ្ញា ចាន់ឡា ត្រូវបានមហាជនមើលឃើញថា នាងពិតជាគួរឲ្យអាណិតខ្លាំងណាស់ ហើយក៏មានមហាជនខ្លះទៀត បានបោះសម្តីថា ការប្រកាសឲ្យចាន់ឡា ជាប់ក្នុងវគ្គ Boost Camp ក្រោយគេតែម្នាក់ឯង ហាក់ចង់មើលងាយ និងរើសអើងដល់រូបនាងជាខ្លាំង។

ក្រោយពីផ្ទុះសម្តីមហាជនពេញបណ្តាញសង្គមមក ស្រាប់តែគេឃើញមហាជនមួយចំនួន បានបង្ហោះរូបកញ្ញា លៀង ចាន់ឡា ហើយថែមទាំងភ្ជាប់ជាមួយសារដ៏រំភើបថាចង់ជួយជាគ្រឿងសម្អាងថែរក្សាសម្រស់ដល់បេក្ខនារីដ៏កម្សត់រូបនេះ ឲ្យមានភាពស្រស់ស្អាត។

មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែតារាកំប្លែងដ៏ល្បីនាងគ្រត ក៏រូបនាងមិនមើលនឹងភ្នែកនោះដែរ ដោយរូបនាងក៏បានបង្ហោះស្វែងរកបេក្ខនារីរូបនេះ ដើម្បីជួយឧបត្ថម្ភជាសម្ភារៈមួយចំនួនផងដែរ។

ទោះជាយ៉ាងណាក្តី ទាំងនេះពិតជារឿងដ៏គួរឲ្យរំភើបចិត្តខ្លាំងមែនទែន សម្រាប់បេក្ខនារីចាន់ឡា ដោយរូបនាងបានទទួលក្តីអាណិតអាសូរពីសំណាក់មហាជន ឯចំណែកអ្នកលេងបណ្តាញសង្គមវិញ ក៏បង្ហាញក្តីរំភើបជំនួសបេក្ខនារីរូបនេះផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

នាងគ្រត
នាងគ្រត
ចាន់ឡា
ចាន់ឡា
មហាជនដែលជួយចាន់ឡា
មហាជនដែលជួយចាន់ឡា
សារនាងគ្រត
សារនាងគ្រត
មហាជនដែលជួយចាន់ឡា
មហាជនដែលជួយចាន់ឡា
នាងគ្រត តារាកំប្លែង
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T