Chompoo ធ្វើឲ្យហ្វេនៗចង់ដាច់ផ្ងារ ពេលគ្រងក្នុងរ៉ូបស្ដើងបែបនេះ!

//s5.kh1.co/49/49b2b188dc45c3e5b5a7b5c6afe0e070ee8c35b9.jpg
តារា & កម្សាន្ដ

 ០៥-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ថៃ៖ Chompoo Araya ​ដែលជាតារាសម្ដែងស្រី លំដាប់ជួរមុខក្នុងប្រទេសថៃ នូវតែអាចទាក់ទាញចំណាប់អារម្មណ៍ និងប្រជាប្រិយភាពពី មហាជនរាល់គ្នា​បានដដែល បើទោះជានាងបានក្លាយជាអ្នកម្ដាយគេ ទៅហើយក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ រាល់ពេលដែល Chompoo លេចវត្តមានក្នុងកម្មវិធីនានា មិនដែលធ្វើឲ្យប្រិយមិត្តមានការអាក់អន់ស្រពន់ចិត្ត ជាមួយស្ទាយ៍តុបតែងខ្លួន របស់នាងនោះទេ មិនថាការផាត់មុខ ឬស្ទីលសម្លៀកបំពាក់ គឺមានការសម្រិតសម្រាំង ជាចំណីអារម្មណ៍ប្លែក សម្រាប់ហ្វេនៗជានិច្ច។​

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ​ អ្នកម្ដាយរូបនេះ ត្រូវបានជ្រើសតាំង ជាសមាជិកគណៈកម្មាការនៃកម្មវិធីប្រកួតបវរកញ្ញាថៃពិភពលោក ប្រចាំឆ្នាំ២០១៩ (Miss Thailand World 2019) ថែមទាំងបានផ្ដល់ជាកិត្តិយស ប្រគល់ពានរង្វាន់ ឲ្យបេក្ខជនទៀតផង។

ក្នុងពេលនោះដែរ Chompoo មិនធ្វើឲ្យប្រិយមិត្ត មានការខកចិត្តជាមួយ ស្ទីលសម្លៀកបំពាក់របស់នាងនោះទេ ដោយបានធ្វើឲ្យអ្នករាល់គ្នា ចំណាំសឹងតែមិនបានថែមទៀតផង ជាមួយនឹងម៉ូតរ៉ូបស្បៃដ៏ស្ដើង បញ្ចេញសាច់សខ្ចី និងដងខ្លួនដ៏ស្រឡូនស្អាត។

បន្ថែមពីនេះ នាងបានបន្ថែមភាពលេចធ្លោ ដោយការផាត់មុខបែបស៊ិចស៊ី ក្រែមពណ៌ក្រហមយ៉ាងដិត និងការបួងសក់លើកឡើងទៀតនោះ មើលទៅស្រស់សោភា និងទាក់ទាញបេះដូងហ្វេនៗបានមិនតិចនោះទេ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

Chompoo Araya
Chompoo Araya
Chompoo Araya
Chompoo Araya
Chompoo Araya ក្នុងរ៉ូបស្បៃស្ដើង
Chompoo Araya ក្នុងរ៉ូបស្បៃស្ដើង
Chompoo Araya ក្នុងរ៉ូបស្បៃស្ដើង
Chompoo Araya ក្នុងរ៉ូបស្បៃស្ដើង
Chompoo Araya ក្នុងរ៉ូបស្បៃស្ដើង
Chompoo Araya ក្នុងរ៉ូបស្បៃស្ដើង
Chompoo Araya ក្នុងរ៉ូបស្បៃស្ដើង
Chompoo Araya ក្នុងរ៉ូបស្បៃស្ដើង
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T