លើកទី១ គង់ ចាន់ស្រីមុំ និងហ៊ិន ច័ន្ទនីរ័ត្ន ប៉ះគ្នាក្នុងឈុតបុរាណ ពិតជាស្អាតខ្លាំង!

//s6.kh1.co/24/24f07170922829c1b12e36ebbe48f39c82a65830.jpg
តារា & កម្សាន្ដ

 ០៥-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ បច្ចុប្បន្ននេះឃើញថា តារាស្រីអ្នកនាងគង់​ ចាន់ស្រីមុំ ទោះបីជាមានកូន គ្រួសារ ក៏ដូចជាវ័យកាន់តែច្រើនយ៉ាងណាក្តី ក៏ប៉ុន្តែឃើញថារូបសម្រស់របស់នាង កាន់តែស្អាតឡើង រីឯការងារសិល្បៈផ្នែកថតម៉ូត​ក៏កាន់តែមានហាងឆេងខ្លាំងគួរឲ្យសរសើរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង កាលពីពេលថ្មីៗនេះដែរ តារាស្រីរូបនេះ បានចេញថតសម្អាងការ ដែលបានធ្វើការតុបតែងខ្លួនយ៉ាងស្រស់ស្អាត ​ជាមួយនឹងសម្លៀកបំពាក់បែបបុរាណប្រពៃណី យ៉ាងស្រស់ស្អាតខ្លាំង។ ក៏ប៉ុន្តែអ្វីដែលចាប់អារម្មណ៍នោះគឺ ថតលើកនេះនាងក៏បានប៉ះសម្រស់ជាមួយនឹងពិធីការិនីកំពូលសម្រស់ កញ្ញាហ៊ិន ច័ន្ទនីរ័ត្ន ជាលើកដំបូង ដែលបានធ្វើការតែងខ្លួន យ៉ាងស្អាតៗដូចគ្នាតែម្តង។

នៅក្នុងនោះដែរ រាជនីសម្រស់ទាំង២នេះ ពិតជាស្អាតខ្លាំងនៅពេលដែល តុបតែងខ្លួនបែបបុរាណបែបនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាប្លែកភ្នែក ព្រោះនេះជាលើកទី១ហើយដែលអ្នកទាំង២ ប៉ះគ្នាក្នុងឈុតបុរាណ ពិតជាស្អាតមិនចាញ់គ្នានោះទេ។

ទន្ទឹមនឹងនេះដែរ បណ្តាអ្នកគាំទ្រជាច្រើនបាន នាំគ្នាធ្វើការសរសើរដល់ពួកគេគ្រប់គ្នា ដែលទោះបីជាវ័យកាន់់តែជ្រេបែបណា តែសម្រស់កាន់តែស្អាតខ្លាំងឡើង មិនត្រឹមតែប៉ុណ្ណោះ ការងារខាងថតម៉ូតក៏មានហាងឆេងខ្លាំងមិនធម្មតា៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

គង់​ ចាន់ស្រីមុំ 
គង់​ ចាន់ស្រីមុំ 
គង់​ ចាន់ស្រីមុំ 
គង់​ ចាន់ស្រីមុំ 
គង់​ ចាន់ស្រីមុំ 
គង់​ ចាន់ស្រីមុំ 
គង់​ ចាន់ស្រីមុំ 
គង់​ ចាន់ស្រីមុំ 
ហ៊ិន ច័ន្ទនីរ័ត្ន
ហ៊ិន ច័ន្ទនីរ័ត្ន
ហ៊ិន ច័ន្ទនីរ័ត្ន
ហ៊ិន ច័ន្ទនីរ័ត្ន
ហ៊ិន ច័ន្ទនីរ័ត្ន ប៉ះគង់ ចាន់ស្រីមុំ
ហ៊ិន ច័ន្ទនីរ័ត្ន ប៉ះគង់ ចាន់ស្រីមុំ
ហ៊ិន ច័ន្ទនីរ័ត្នគង់ ចាន់ស្រីមុំ
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T