ក្ដៅៗ!! Mignolet ចែកផ្លូវគ្នាជាមួយ Liverpool ហើយ

//s4.kh1.co/98/983f10cd8b44da1de66d34e3f81ecde60a44c5fe.jpg
កីទ្បា

 ០៥-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ប៊ែលហ្សិក៖ អ្នកចាទីរបស់ Liverpool កីឡាករ Simon Mignolet បានផ្លាស់ទៅលេងជាមួយក្លិបនៅប្រទេសប៊ែលហ្សិក Club Bruges ក្នុងតម្លៃខ្លួន ៧លានអឺរ៉ូ(៦.៤លានផោន)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករអ្នកចាទី Simon Mignolet ទៅចូលរួនជាមួយ Club Brugge
  កីឡាករអ្នកចាទី Simon Mignolet ទៅចូលរួនជាមួយ Club Brugge

អ្នកចាំទីជម្រើសជាតិប៊ែលហ្សិកវ័យ ៣១ឆ្នាំ រូបនេះបង្ហាញខ្លួនឲ្យហង្សក្រហម Liverpool បានត្រឹមតែ ២ប្រកួត ប៉ុណ្ណោះកាលពីរដូវកាលមុន ដោយ ២ប្រកួតនោះគឺការប្រកួតពានរង្វាន់ Cup ទាំងពីរ។ ចំពោះការប្រកួតពានរង្វាន់ Community Shield កាលពីយប់មិញដែល Liverpool ចាញ់​ Manchester City អ្នកចាំទី Mignolet បានត្រឹមអង្គុយកៅអីបម្រុង ខណៈភារកិច្ចអ្នកចាំទីលើទីលានត្រូវរ៉ាប់រងដោយ Alisson Becker។

យ៉ាងណាមិញ ក្រោយចប់ការប្រកួតនោះបាន ៦ម៉ោង Club Bruges បានប្រកាសជាផ្លូវការក្នុងការនាំយកអ្នកចាំទី Simon MIgnolet ទៅចូលរួមជាមួយខ្លួន ក្នុងកិច្ចសន្យារយៈពេល ៥ឆ្នាំ។

តាមពិតទៅ Mignolet ស្ទើរតែចាកចេញពីកីឡដ្ឋាន Anfield ទៅហើយកាលពីរដូវក្ដៅរដូវកាលមុន ទៅចូលរួមជាមួយក្លិបនៅអ៊ីតាលី Napoli ក្រោមលក្ខខណ្ឌខ្ចីជើង ប៉ុន្តែ Liverpool បានសម្រេចឲ្យ Loris Karius ទៅចូលរួមជាមួយ Besiktas Mignolet ក៏នៅបន្ត។

កីឡាករអ្នកចាទី Simon Mignolet
កីឡាករអ្នកចាទី Simon Mignolet

តម្លៃខ្លួនរបស់ Mignolet អាចនឹងកើនដល់ ៩លានអឺរ៉ូដោយបូកបញ្ចូលទាំងប្រាក់រង្វាន់ និងលើកទឹកចិត្តផ្សេងៗទៀត។ ជាមួយគ្នានេះក្លិប Liverpool ក៏បាននិងកំពុងសម្លឹងរកមើលកីឡាករមកជំនួស Mignolet មុននឹងទីផ្សារដោះដូរកីឡាករត្រូវបិទនាពេលខាងមុខផងដែរ។

គួរបញ្ជាក់ថា Mignolet បានចូលរួមជាមួយ Liverpool ក្រោយផ្លាស់មកពី Sunderland កាលពី ៦ឆ្នាំមុន ដោយគិតមកត្រឹមពេលគេចាកចេញ រូបគេបង្ហាញខ្លួនឲ្យម្ចាស់ជើងឯក UEFA Champions League រដូវកាលមុន បានចំនួន ២០៤ប្រកួត។ រី​ឯជាមួយក្រុមជម្រើសជាតិប៊ែលហ្សិកវិញ​ Migonet ធ្លាប់ចូលចាប់បាន ២១ប្រកួត៕

កីឡាករអ្នកចាទី Simon Mignolet បង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិប៊ែលហ្សិក
កីឡាករអ្នកចាទី Simon Mignolet បង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិប៊ែលហ្សិក

ប្រភព៖ BBC

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T