នៅចាំបទ “ភ្លើង” និង “ឲ្យអូនក្បត់បងម្តេចទៅ” ទេ? យក់ ថិតរដ្ឋា យកច្រៀងម្តងទៀត ពីរោះណាស់ (មានវីដេអូ)

//s4.kh1.co/f7/f70a30cc9d469d442f6b69a0f7802d615b1f6bb7.jpg
តារា & កម្សាន្ដ

 ០៤-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ បច្ចុប្បន្ននេះ បើទោះជាតារាចម្រៀងចាស់វស្សាជ្រកក្រោមផលិតកម្មថោន អ្នកនាង យក់ ថិតរដ្ឋា មិនសូវចេញបទចម្រៀងនៅលើទីផ្សាក៏ពិតមែន ក៏ប៉ុន្តែនាងនៅតែទទួលបានប្រជាប្រិយភាព និងការគាំទ្រពីសំណាក់ហ្វេនៗដដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីប៉ុន្មានម៉ោងមុននេះនៅលើបណ្តាញសង្គម អ្នកនាង យក់ ថិតរដ្ឋា បានបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រមែនទែន​ ក្រោយឃើញតារាស្រីរូបនេះបង្ហោះវីដេអូបង្ហាញអំពីសកម្មភាពរបស់ខ្លួន ក្នុងកម្មវិធីប៉ុស្តិ៍ PNN ដោយរូបនាងបានសំណូមពរឲ្យច្រៀងបទខ្លួនដែលល្បីកាលពីជាង១០ឆ្នាំមុន មានចំណងជើងថា “ភ្លើង” និង “ឲ្យអូនក្បត់បងម្តេចទៅ”

ក្នុងនោះដែរ នាងបានធ្វើឲ្យអ្នកគាំទ្ររំភើបចិត្តមែនទែន ព្រោះថាអ្នកគាំទ្រខានលឺនាងច្រៀងបទចម្រៀងនេះផ្ទាល់អស់រយៈពេលជាយូរណាស់មកហើយ។

ម៉្យាងវិញទៀត សម្រាប់បទចម្រៀងពីរបទនេះដែរ អ្នកនាង យក់ ថិតរដ្ឋា បានទទួលការសរសើរមិនដាច់ពីមាត់ ពីសំណាក់អ្នកគាំទ្រនូវសម្លេងរបស់នាងនៅតែពីរោះដដែល មិនប្រែប្រួលនោះឡើយ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

យក់ ថិតរដ្ឋា
យក់ ថិតរដ្ឋា
យក់ ថិតរដ្ឋា
យក់ ថិតរដ្ឋា
យក់ ថិតរដ្ឋា
យក់ ថិតរដ្ឋា
សកម្មភាពលើឆាក
សកម្មភាពលើឆាក
យក់ ថិតរដ្ឋា
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T