ម្ចាស់បណ្ណាគារជាច្រើន ងាកមកគាំទ្រស្នាដៃអ្នកនិពន្ធ ខ្មែរវ័យក្មេង!

//s6.kh1.co/b2/b2cd31fd0dd4c07beb52dc6134b02543c6108c2f.jpg
ប្រលោមលោក & អប់រំ

 ០២-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

តាមការឲ្យដឹងរបស់តម្រាសៀវភៅ “បឹងអតីត” ដែលជា​ស្នាដៃអ្នកនិពន្ធវ័យក្មេងនោះ កំពុងមានទីផ្សារខ្ពស់លើសការរំពឹងទុក។
កញ្ញា ​ទូច បុប្ផា នាយិកា​តម្រាឲ្យដឹងព្រឹកមិញថា តាមពិតពេលសៀវភៅចេញ ​Trailer ដំបូងហាក់នៅស្ងាត់ តែបន្ទាប់មកមាន​ការកុម្ម៉ង់ទិញរហ័ស​ ដែលជា​ចំណុចវិជ្ជមាន​គួរឲ្យ​ចាប់អារម្មណ៍មួយ។
កញ្ញាឲ្យដឹងដូច្នេះ​ថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

“ដោយសារកម្សួលនៃការលក់សៀវភៅ​ «ពេលវេលា» ​នៅបន្ត អ៊ីចឹងដំបូង​ៗយើងបារម្ភពីបឹងអតីត​ដែរ ប៉ុន្តែ​ក្រោយមក​ឃើញ​ចរាចរបានល្អមិនចាញ់ស្នាដៃអ្នកនិពន្ធជើងចាស់ឡើយ​។ នេះជាសញ្ញា​ដ៏វិជ្ជមាន​មួយ​សម្រាប់តម្រា​ ដែលបានរួមចំណែក​ក្នុងការបំផុសស្នាដៃយុវវ័យ​អ្នកតែងនិពន្ធ​ថ្មី ឲ្យលេចឡើងជាបន្តបន្ទាប់”។

កញ្ញា ​ទូច បុប្ផា នាយិកា​តម្រា
កញ្ញា ​ទូច បុប្ផា នាយិកា​តម្រា

លោក ប៉ ឡេង ​ម្ចាស់បណ្ណាគារ​​ឥន្ទ្រទេវី ​ខេត្តបាត់ដំបង បានឲ្យ​ដឹងដែរ​ថា លោកបានបញ្ជា​ទិញសៀវភៅ “បឹងអតីត” ​ជាបន្តបន្ទាប់ ដោយសារលោកយល់ថា ​វាជាពេលសមគួរដែលបណ្ណាគារ​នានា​គួ​បោះដៃ​ជួយវិស័យនេះ ឲ្យមានឥទ្ធិពលថែមឡើងក្នុងចំណោម​យុវវ័យ​ខ្មែរ​។
​លោកជឿជាក់ថា៖​

“គ្រប់អ្នកនិពន្ធមិនថាចាស់ថ្មី តែងតែធ្វើការ​យ៉ាងសកម្មក្នុងការ​តាក់តែងស្នាដៃ​របស់ខ្លួន គឺគាត់លះបង់ និង​ព្យាយាម​ ចំណែក​យើងគ្រាន់តែយកមកលក់បន្ត និងអាន​វា។ ​យើង​អាចរួមចំណែក​ជួយបាន​ដោយមិនសោកស្តាយអ្វីទាងអស់”។

កញ្ញា ស៊ុយ ស្រីនិច ​ម្ចាស់ហាងលក់​សៀវភៅ​អនឡាញ Grey Universe ដែលបានលក់ បឹងអតីត អស់ ​១០០ ក្បាលត្រឹម​បីថ្ងៃ បានអះអាង​ដោយមោទនភាពថា នេះជាការទទួលយកហានិភ័យ​មួយ​ដែលកញ្ញាសម្រេចចិត្ត​ធ្វើ ព្រោះជឿជាក់លើតម្រា។
កញ្ញាប្រាប់ដូច្នេះ​ថា៖

“ពីដំបូងខ្ញុំហ៊ាន​កុម្ម៉ង់តែ ​៥០ ក្បាលទេ បង លី សុផាត បណ្ណារក្ស​នៅតម្រា គាត់លើកទឹកចិត្ត​ថា​ទិញយក ១០០ ទៅអត់អីទេ ​តម្រាធ្វើទីផ្សារច្បាស់លាស់ត្រឹមត្រូវចំគោលដៅ ខ្ញុំនៅតែមិនហ៊ាន ព្រោះអីយើងគ្មានលុយទេ លក់សៀវភៅរយក្បាល យើងហ៊ាន​តែជាមួយ​អ្នកនិពន្ធល្បីៗ។ក្រោយមកអ្នកគ្រូ ម៉ីសន ​សុធារី ក៏ជួយនិយាយទៀតថា រឿង បឹងអតីត ត្បិតតែ​អ្នកនិពន្ធមិនមានស្នាដៃកន្លងមកច្រើន តែ​ការរចនា​រឿងមាន​គន្លាក់ល្អ សាច់រឿងណែន​ ហើយភាសា​យុវវ័យ ខ្ញុំក៏​សាកយកមក ១០០ ដឹងអីពីរថ្ងៃសោះ អស់ ៧០ ក្បាល ខ្ញុំក៏ទៅយក ៥០ មកទៀត ខ្ញុំគិតថា​ អ្នកអាន​ជាច្រើនគេ​ទុកចិត្ត​តម្រាលើគុណភាព គុណតម្លៃ និងការធានា”។

រឿង “បឹងអតីត” និពន្ធដោយ​លោក​ ឆោម ​សុពៅ និង ​ស៊ុយ លីនប៉ាវ ​ដែលបានការ​គាំទ្រ​ពេញទំហឹងពីសារព័ត៌មាន​ខ្មែរ​ឡូតជាដៃគូ​ផ្សព្វផ្សាយ និង​បោះពុម្ពរក្សាសិទ្ធិគ្រប់យ៉ាង​​ដោយតម្រា​៕

សៀវភៅ “បឹងអតីត”
សៀវភៅ “បឹងអតីត”
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T